សេចក្តីថ្លែងការណ៍រួមស្តីពីរបាយការណ៍ឆ្នាំ២០២២ ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) និងមជ្ឈមណ្ឌលសាមគ្គីភាព បានចេញផ្សាយរបាយការណ៍ប្រចាំសម្រាប់ឆ្នាំ២០២២ ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា (គម្រោងសេរីភាពមូលដ្ឋាន)។
របាយការណ៍នេះលើកឡើងពិស្តារអំពីទិដ្ឋភាពនៃការអនុវត្តសេរីភាពខាងការបង្កើតសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ (សេរីភាពមូលដ្ឋាន) នៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ របាយការណ៍ប្រចាំឆ្នាំសម្រាប់ឆ្នាំ២០២២នេះ មានអាចទាញយកបានជា ភាសាខ្មែរ និងភាសាអង់គ្លេស។ របាយការណ៍ចំនួនប្រាំមួយដែលចេញផ្សាយមុនៗ អំពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា ក៏មានជាភាសាខ្មែរ និងភាសាអង់គ្លេសផងដែរ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា