សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​បណ្តាញ​អង្គការ​ចាត់តាំង​ខុសច្បាប់​ដែល​ប្រើ​ឈ្មោះ​មាតា​ធម្មជាតិ​

នៅ​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០២៣​ ក្រសួងបរិស្ថាន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​បណ្តាញ​អង្គការ​ចាត់តាំង​ខុសច្បាប់​ដែល​ប្រើ​ឈ្មោះ​មាតា​ធម្មជាតិ​។​

​ក្រសួងបរិស្ថាន​បាន​កត់សម្គាល់​ឃើញ​ថា​ បណ្តាញ​អង្គការ​ចាត់តាំង​ខុសច្បាប់​ ដែល​ប្រើ​ឈ្មោះ​ «​មាតា​ធម្មជាតិ​»​ ដឹកនាំ​ដោយ​បុគ្គល​សញ្ជាតិ​អេ​ស្ប៉ា​ញ​ឈ្មោះ​ Alejandro​ Gonzalez​ Davidson​ មិន​មាន​ លក្ខណៈសម្បត្តិ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​។​ ក្រុម​នេះ​មិន​បាន​ធ្វើការ​ចុះបញ្ជី​ជា​សមាគម​ ឬ​អង្គការ​មិនមែន​ រដ្ឋាភិបាល​តាម​ការ​កំណត់​របស់​ច្បាប់​ស្ដី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ​ទេ​។​ រាល់​សកម្មភាព​ដែល​បក្ខពួក​ និង​ក្រុម​នេះ​បាន​ប្រព្រឹត្ត​ គឺ​ប្រាសចាក​នឹង​ឧត្តម​ប្រយោជន៍​នៃ​សង្គម​ជាតិ​ កម្ពុជា​ និង​ផ្ទុយ​ពី​បទ​ប្បញ្ញត្តិ​នៃ​ក្រមរដ្ឋប្បវេណី​ ក្រមព្រហ្មទណ្ឌ​ និង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​ រដ្ឋាភិបាល​។​ ដូច្នេះ​ អ្នក​ដែល​ចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​ក្រុម​នេះ​ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​

ក្រសួងបរិស្ថាន

ទាញយក៖ pdf