ការអភិវឌ្ឍសង្គម
បុគ្គលិកពេទ្យកំពុងស្ដាប់ចង្វាក់បេះដូងទារក នៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ ប្រទេសកម្ពុជា. រូបភាព ថតដោយ ធនាគារពិភពលោក, ៣០ មករា ២០១៣. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.ការអភិវឌ្ឍផ្នែកសង្គម បង្ហាញឱ្យឃើញពីបញ្ហាសង្គមយ៉ាងជ្រាលជ្រៅ ជាពិសេស ភាពក្រីក្រភាពគ្មានការងារធ្វើ និងការមិនរាប់បញ្ចូលផ្នែកសង្គមផ្សេងទៀត70 និងស្វែងរកការកំណត់នូវភាពក្រីក្រចំពោះវិសាលគមនៃឧបសគ្គនានាទាំងផ្នែកសង្គម និងរចនាសម្ព័ន្ធ ជំនួសកម្រិតប្រាក់ចំណូល ។ប្រទេសកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់ខ្លួនមួយចំនួន ដូចជា ការកាត់បន្ថយអត្រាមរណភាពទារក និងមាតា បីភាគបួន កម្រិតប្រាក់ចំណូលបានកើនឡើង ហើយកម្រិតនៃភាពក្រីក្រ បានធ្លាក់ចុះ ចំណែកឯស្ថិតិសុខាភិបាល និងវិស័យអប់រំជាច្រើនទៀត បានប្រសើរឡើងយ៉ាងខ្លាំង ។ទោះយ៉ាងណាក៏ដោយ ក៏នៅមានការប្រឈមធំៗជាច្រើន សម្រាប់ប្រជាជនជាច្រើន ដែលរស់នៅតាមជនបទ ដូចជា ការទទួលបានសេវាសុខភាព ឬ សេវាអប់រំ និងការផ្គត់ផ្គង់ អគ្គិសនី នៅមានកម្រិតនៅឡើយ រីឯ ប្រជាជនមួយចំនួនធំ បានទទួលរងផលប៉ះពាល់ ...
ជំនួយអភិវឌ្ឍន៍ពហុភាគី
លោក អឿ អ៊ីល, នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្រាប់ការវិភាគបញ្ហាអភិវឌ្ឍន៍ (ADIC), ជាអង្គការ NGO ក្នុងស្រុក និងជាដៃគូជាមួយអង្គការ WorldFish នៅកម្ពុជា កំពុងដឹកនាំកិច្ចពិភាក្សាក្នុងមូលដ្ឋានមួយ។ រូបភាព ដោយ WorldFish, ថតនៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៣។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0។ជំនួយពហុភាគី គឺជាមូលនិធិទាំងឡាយដែលបានប្រមែប្រមូលពីភាគីច្រើនលើសពីមួយនៅមុនពេលដែលវាត្រូវបានទៅដល់ដៃអ្នកទទួលជំនួយចុងក្រោយបង្អស់។មូលនិធិនេះត្រូវបានបង្កើត នៅពេលដែលប្រទេសមួយដែលជាម្ចាស់ជំនួយលៃលកការផ្តល់ជំនួយគាំទ្រសម្រាប់អង្គការអន្តរការីមួយ ដូចជា ធនាគារពិភពលោក និងអង្គការសហប្រជាជាតិ ដែលបង្វិលខ្ទង់ចំនាយការបរិច្ចាគទាំងនេះទៅកាន់ប្រទេសទទួលជំនួយនានា។ ភាគច្រើននៃជំនួយអភិវឌ្ឍន៍អន្តរជាតិ(IDA) ដែលបានមកពីម្ចាស់ជំនួយនានា ត្រូវបានរួមបញ្ជូលនូវ “ប្រាក់កម្ចីសម្បទាន” (ត្រូវបានកំណត់ជាប្រាក់កម្ចី “ដែលមានភាពអនុគ្រោះខ្លាំងជាងកម្ចីនានានៅលើទីផ្សារ។ ការធ្វើសម្បទាន គឺត្រូវបានសម្រេចទាំងក្នុងករណីអត្រាការប្រាក់ទាបជាងអត្រាលើទីផ្សារ ឬ អំឡុងពេលអនុគ្រោះ” រយៈពេល ១០ឆ្នាំ ឬយូរជាងនេះ ឬលក្ខខណ្ឌរួមទាំងពីរ)105 ...
ការបោះឆ្នោត
សន្លឹកឆ្នោត នៅប្រទេសកម្ពុជា។ រូបថត ថតដោយ ដានីញែល លីតថលវូត កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០០៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0សវតានៃការបោះឆ្នោតនៅកម្ពុជាចាប់តាំងពីរដ្ឋប្រហារឆ្នាំ១៩៧០មក ប្រទេសកម្ពុជា បានជួបប្រទះនឹងសង្គ្រាមស៊ីវិលជាបន្តបន្ទាប់ អស់រយៈពេលជាងម្ភៃឆ្នាំកន្លងទៅនេះ។ នៅឆ្នាំ១៩៩១ ភាគីនៅក្នុងជម្លោះបានឈានដល់ការចុះកិច្ចព្រមព្រៀង ...
ជំងឺរាតត្បាត
ជំងឺរាតត្បាត គឺជាជំងឺដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលជាលទ្ធផលនៃការចម្លងពីមនុស្សទៅមនុស្ស។ អត្ថបទវេជ្ជសាស្ត្រជាច្រើនមិនកំណត់អត្ថន័យនៃពាក្យ "ជំងឺរាតត្បាត" នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ លក្ខណៈ ...
ជំនួយអភិវឌ្ឍន៍ទ្វេភាគី
ស្ពានភូមិដូងលើទន្លេតាតៃ។ រូបភាព ដោយ Robert Tyabji, ថតនៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១០។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0។ជំនួយទ្វេភាគី គឺជាជំនួយដែលផ្តល់ដោយផ្ទាល់ដោយរដ្ឋាភិបាលមួយទៅឱ្យរដ្ឋាភិបាលមួយទៀត ឬទៅឱ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ។272 រាជរដ្ឋាភិបាលនៃកម្ពុជាបាននឹងកំពុងទទួលជំនួយទ្វេភាគីចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ ១៩៩៣។ ដូច្នេះហើយ ទើបប្រទេសកម្ពុជាបានទទួលមូលនិធិយ៉ាងច្រើនសន្ធិកសន្ធាប់ពីបណ្តាដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។273ខ្ទង់ចំនាយផ្លូវការនៃជំនួយសម្រាប់ឆ្នាំ ២០១៥ មានចំនួន ៨១៧,៥៦៥,៧៥១ ដុល្លារអាមេរិក និងប្រាក់ចំនួន ១,០៣៩,៤៨០,២៩២ ដុល្លារអាមេរិក ដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០១៦ (ខ្ទង់ចំនាយជាក់ស្តែងនៅមិនទាន់មាននៅឡើយទេនៅពេលនេះ)។ ជំនួយប្រភេទនេះត្រូវបានផ្តល់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណង កម្ចី និង ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។ អស់រយៈពេលប៉ុន្មានទស្សវត្សមកនេះ ជំនួយទ្វេភាគីបានផ្លាស់ប្តូរយ៉ាងលើសលុបលើមូលនិធិជំនួយឥតសំណងវិញ។ ប្រទេសជាច្រើនមាន “កិច្ចព្រមព្រៀងសហប្រតិបត្តិការ” ជាមួយរាជរដ្ឋាភិបាលកម្ពុជាចំពោះប្រភេទជំនួយមួយចំនួន។274 កិច្ចព្រមព្រៀងប្រភេទទាំងនេះអនុញ្ញាតឱ្យប្រទេសម្ចាស់ជំនួយមានធាតុបញ្ជូលមួយចំនួន ទៅតាមប្រភេទនៃគម្រោងណាមួយដែលមូលនិធិជំនួយរបស់ពួកគេនឹងផ្តល់ទៅឱ្យ ប៉ុន្តែដោយសារតែធម្មជាតិនយោបាយនៃជំនួយទ្វេភាគី គម្រោងទាំងនេះនឹងត្រូវបានរំពឹងថានឹងមិនសូវមានច្រើននៅក្នុងគម្រោងសង្គមស៊ីវិលនានា ...
ការវាយយកថ្ម
ការវាយយកថ្មខ្នាតតូច សម្រាប់ផលិតសម្ភារសំណង់ ជាផ្នែកមួួយដ៏សំខាន់នៃការរុករករ៉ែតាមបែបឧស្សាហកម្មនៅកម្ពុជា។ ដីឥដ្ឋសម្រាប់ផលិតកម្មដុំឥដ្ឋ និងក្បឿង ក៏ដូចជាក្រួស និងខ្សាច់ត្រូវបានរកឃើញនៅទីតាំងជាច្រើនកន្លែង។ នៅក្រោមច្បាប់ស្តីអំពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ មានអាជ្ញាប័ណ្ណរុករករ៉ែចំនួនប្រាំមួយប្រភេទ ហើយអាជ្ញាប័ណ្ណមួយប្រភេទក្នុងចំណោមនោះគឺជាអាជ្ញាប័ណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្មនេះតែម្តង។ ...
ការអប់រំកម្រិតឧត្តមសិក្សា
ការអប់រំកម្រិតឧត្តមសិក្សាជាទូទៅសំដៅលើការអប់រំលើសពីកម្រិតមធ្យមសិក្សា។ គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាអាចបែងចែកជាបីប្រភេទគឺ៖ រាជបណ្ឌិត្យសភា សាកលវិទ្យាល័យ និងមហាវិទ្យាល័យ។ ការអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា រួមមានសញ្ញាបត្របរិញ្ញាបត្រ ...
គោលដៅទី១០ កាត់បន្ថយវិសមភាព
របៀបវារៈឆ្នាំ២០៣០ ត្រូវបានបង្កើតឡើងដើម្បីឆ្លុះបញ្ចាំងថា “សហគមន៍អន្តរជាតិ បានធ្វើការបោះជំហានយ៉ាងសំខាន់ ក្នុងការលើកកម្ពស់មនុស្សចេញពីភាពក្រីក្រ ()។ ទោះជាយ៉ាងណាក៏ដោយ វិសមភាពនៅតែមាន ហើយវាមានភាពខុសគ្នាយ៉ាង ...
ការជួលដីសាធារណៈ
(English) Public land leases are grants of state lands to private entities in the form of a contractual rental agreement. These leases often take the form of land concessions, in particular economic land concessions. They are often associated with land conflicts and disputes. ...
ការធ្វើរបាយការណ៍គម្របព្រៃឈើ
(English) Forest cover is the area of land covered by tree canopy. Measuring and reporting this can show the different types of forest that exist and the areas of each, and how these areas change over time. ...
គោលដៅទី៤ ការអប់រំប្រកបដោយគុណភាព
គោលដៅអភិវឌ្ឍប្រកបដោយចរីភាពទី៤ គឺធានាការអប់រំប្រកបដោយ គុណភាព បរិយាបន្ន និងសមធម៌ និងលើកកម្ពស់កាលានុវត្តភាពសិក្សាពេញមួយជីវិតសម្រាប់ប្រជាជនគ្រប់រូប។442 ការអប់រំ គាំទ្រសមិទ្ធផលសមភាពយេនឌ័រតាមរយៈការផ្តល់ ...
គោលដៅទី៥ សមភាពយេនឌ័រ
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៥ (គ.អ.ច ទី៥) ត្រូវបានគេបង្កើតឡើងដើម្បី “សម្រេចសមភាពយេនឌ័រ និង ផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីទាំងអស់” ។ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល ...
ជំនួយពីប្រទេសចិន
ការសាងសង់បណ្ណាល័យមួយដែលផ្តល់មូលនិធិដោយថវិការបស់ចិន។ រូបភាព ដោយ Micheal Coaghlan, ថតនៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៤។ ក្រោមអាជ្ញាបណ្ណ (CC-BY-SA 2.0)។ខណៈដែលពីមុនប្រទេសនេះធ្លាប់តែមិនចុះសម្រុងជាមួយរដ្ឋាភិបាលសព្វថ្ងៃ ឥឡូវនេះប្រទេសចិន បានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏ធំមួយរបស់ប្រទេសកម្ពុជា។ នៅប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជាតិទាំងពីរនេះ កាន់តែជិតស្និទ្ធិគ្នាឡើងៗ ដែលជាកត្តាអំណោយផលដល់ប្រទេសកម្ពុជា។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ ប្រទេសចិន មានទំនាក់ទំនងជាមួយប្រទេសកម្ពុជា មិនដូចម្ចាស់ជំនួយទ្វេរភាគីដ៏ទៃទៀតនោះទេ។ មូលនិធិដែលបានផ្តល់ឱ្យដោយប្រទេសចិនមានច្រើនទម្រង់ ប៉ុន្តែទឹកប្រាក់ដ៏ច្រើនលើសលុបនៃមូលនិធិនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន និងកម្ចីមិនមែនសម្បទាន។ការវិនិយោគក្រុមហ៊ុន មានន័យថាជាការបណ្តាក់ទុនវិនិយោគដោយផ្ទាល់ដោយក្រុមហ៊ុនចិន ដើម្បីសាងសង់ ឬធ្វើកិច្ចការលើគម្រោង ឬផ្តល់ជាមូលនិធិសម្រាប់ក្រុមហ៊ុនខ្មែរដែលមានស្រាប់។ ជំនួយបែបនេះ គឺត្រូវបានគេហៅថា “ការវិនិយោគផ្ទាល់ពីបរទេស (FDI)”។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) មិនមែនជាមូលនិធិសប្បុរសធម៌នោះទេ។ ខណៈដែលវាពិតជាបានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាអ្នកទទួលក្នុងក្របខណ្ឌខ្លះ ការជជែកពិភាក្សាជាច្រើនក៏ចោទសួរទៅលើអ្នកដែលទទួលផលប្រយោជន៍ច្រើនបំផុត (និងទទួលដែលទទួលរងផលប៉ះពាល់ច្រើនបំផុត)ពីការវិនិយោគនេះផងដែរ។ ការវិនិយោគផ្ទាល់ពីបរទេស(FDI) បានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ប៉ុន្តែកំណើនសេដ្ឋកិច្ចនេះប្រហែលជាមិនទាន់ជាប្រយោជន៍ឧត្តុង្គឧត្តមសម្រាប់ប្រជាជនខ្មែរនៅឡើយទេ។ប្រទេសចិន ...
ជំនួយអភិវឌ្ឍន៍ឯកជន និងមិនរកប្រាក់កម្រៃ
លោក Maina Kiai កំពុងនិយាយជាមួយនឹងអ្នកសារព័ត៌មានខាងក្រៅទីស្តីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។ រូបភាព ដោយលោក Maina Kiai ថតនៅថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៤។ ក្រោមអាជ្ញារបណ្ណ CC BY 2.0។អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិសម្រាប់កិច្ចការមនុស្សធម៌ដំបូងគេ បានមកដល់ប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៨៩។ បន្ទាប់ពីការបោះឆ្នោតឆ្នាំ ១៩៩៣ អង្គការអន្តរជាតិកាន់តែច្រើនឡើងៗ បានចាប់ផ្តើមមកតាំងទីស្នាក់ការនៅកម្ពុជា។ មិនយូរប៉ុន្មាន បន្ទាប់ពីនោះមក ...
វិស័យឧស្សាហកម្ម
វិស័យឧស្សាហកម្មនៅកម្ពុជា (លើកលែង ឧស្សាហកម្មនិស្សារណកម្ម និងការរុករករ៉ែ) ភាគច្រើនសំដៅលើ វិស័យកាត់ដេរ កសិកម្ម សំណង់ និងទេសចរណ៍។ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទិសដៅក្នុងការប្រែក្លាយប្រទេសកម្ពុជា ឲ្យក្លាយទៅជាប្រទេស ដែលមាន ប្រាក់ចំណូលមធ្យមក្នុងឆ្នាំ២០៣០ និងមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ដូចបានកំណត់ក្នុង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨។ ទិសដៅនេះ បញ្ជាក់ពីតួនាទីនៃវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យម ដែលជាកត្តាជំរុញដ៏សំខាន់ ចំពោះកំណើននាពេលអនាគត។ ...
ជំនួយពីប្រទេសអូស្ត្រាលី
នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី ឯកឧត្តម អេនសូនី អាល់បូនីស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាត្រីសមោសរជូនប្រមុខរដ្ឋ/រដ្ឋាភិបាល/ប្រតិភូអាស៊ាន ប្រមុខរដ្ឋ/រដ្ឋាភិបាល/ប្រតិភូនៃប្រទេសដៃគូសន្ទនាអាស៊ាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាព ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។កម្ពុជា និងអូស្ត្រាលីបានបង្កើតទំនាក់ទំនងការទូតរបស់ពួកគេនៅឆ្នាំ១៩៥២។ ទំនាក់ទំនងទ្វេភាគីនេះអនុញ្ញាតឱ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ និងការកែលម្អដោយការចូលរួមក្នុងបញ្ហាទ្វេភាគី បញ្ហាតំបន់ និងបញ្ហាយុទ្ធសាស្ត្រ។611 ប្រទេសទាំងពីរបានធ្វើការ ...
ការវិនិយោគ
ប្រទេសកម្ពុជាបានរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបន្ទាប់ពីបានឆ្លងកាត់សង្គ្រាមអូសបន្លាយ និងអស្ថិរភាពជាច្រើនឆ្នាំ។ សេដ្ឋកិច្ចកម្ពុជាបានកើនឡើងយ៉ាងខ្លាំងក្លាបន្ទាប់ពីមានការផ្លាស់ប្តូររបស់ប្រទេសទៅជាសេដ្ឋកិច្ចទីផ្សារសេរី ដែលក្នុងនោះកម្ពុជា ...