សាលាក្រុងឲ្យពលរដ្ឋមានជម្លោះជាមួយ OCIC ទៅទទួលយកប័ណ្ណដី
សាលារាជធានីភ្នំពេញ បានជូនដំណឹងជាថ្មី ដោយទុកពេល ២ខែ ជូនប្រជាពលរដ្ឋដែលរស់នៅស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCICឲ្យទៅទទួលយកប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន១០ភាគរយនៃទំហំដីកាន់កាប់បើពុំនោះទេសាលារាជធានីភ្នំពេញនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់អត្ថប្រយោជន៍ពាក់ព័ន្ធនឹងក្បាលដីនេះឡើយ។ អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួន ស្រេង បានចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៤ ខែកញ្ញា ដោយលើកឡើងថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់ជម្រើសជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដែលទទួលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍនេះ ឲ្យមកទទួលប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន ១០ភាគរយ នៃទំហំដីកាន់កាប់ ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួន ពុំទាន់បានមកទទួលយកប័ណ្ណនេះនៅឡើយ។ ...
ប៉ិច សុធារី
http://bit.ly/2cJ5I5F
រោងចក្រផលិតអគ្គិសនីពីរទៀតត្រូវបានគ្រោងទុក
រោងចក្រផលិតអគ្គិសនីថ្មីចំនួន ២ កំពុងត្រូវបានគ្រោងទុកសម្រាប់កម្ពុជា ក្នុងនោះដែរ រោងចក្រអគ្គិសនីដើរដោយថាមពលបំលែងពីការដុតសំរាម ដែលមានតម្លៃ ១៦៧ លានដុល្លារ នឹងត្រៀមសម្រាប់ទីក្រុងភ្នំពេញ ហើយរោងចក្រអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ នឹងត្រៀមសម្រាប់ខេត្តសៀមរាប នេះបើយោងតាមការប្រកាសរបស់ក្រសួងទេសចរណ៍។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងតាមគេហទំព័រហ្វេសបុកកាលពីម្សិលមិញ ក្រសួងបានបង្ហាញថា គម្រោងសម្រាប់រោងចក្រថ្មីនេះ នឹងដំណើរការដោយក្រុមហ៊ុន Quadran International ដែលជាក្រុមហ៊ុនថាមពលបៃតងរបស់បារាំង ក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Shanghai SUS Environment ដែលជាក្រុមហ៊ុនចិន ជំនាញខាងឡដុតសំរាម។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29970/two-new-power-plants-planned/
ក្រសួង៖ ការដំឡើងបៀវត្សមិនទាន់បំពេញតម្រូវការឡើយ
ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ថា ការដំឡើងប្រាក់បៀវត្សជាបន្តបន្ទាប់នាពេលនេះ នៅមិនទាន់អាចបំពេញតាមតម្រូវការជាក់ស្តែងរបស់គ្រូបង្រៀននៅឡើយ ប៉ុន្តែក្រសួងពិនិត្យលើកត្តាហិរញ្ញវត្ថុ និងការលើកទឹកចិត្តផ្សេងៗទៀត ដើម្បីពង្រឹងគុណភាពគ្រូបង្រៀន។ ក្នុងការ ...
ប៉ិច សុធារី
http://bit.ly/2dpuPJQ
អាគារប៊ូឌិញ «ស» ដែលមានវ័យចំណាស់ នឹងអភិវឌ្ឍឡើងវិញ
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃម្សិលមិញ បានជួបពិភាក្សាជាលើកដំបូង ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងអាគារប៊ូឌិញ «ស» រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការអភិវឌ្ឍអាគារដែលមានវ័យចំណាស់នេះឡើងវិញ ដោយក្រសួងបានផ្តល់នូវជម្រើសពីរសម្រាប់ប្រជាពលរដ្ឋ គឺការអភិវឌ្ឍនៅនឹង ...
ប៉ិច សុធារី
http://bit.ly/2dNtOzA
រដ្ឋមន្ត្រីជប់លៀងនំបញ្ចុកអ្នកប៊ុលឌិង
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានរៀបចំអាហារសាមគ្គីជូនដល់ពលរដ្ឋដែលរស់នៅលើអគាប៊ុលឌិងសដែលជាពិធីជប់លៀង និងប្រោះព្រំសុំសេចក្ដីសុខក្នុងការចាកចេញទៅតាំងលំនៅថ្មីបន្ទាប់ពីបានយល់ព្រមទទួលយកនូវទឹកលុយសុទ្ធពីក្រុមហ៊ុន ...
គង់ មេត្ដា
http://bit.ly/2sdOQO4
អ្នកនៅប៊ុលឌិងមិនទាន់ចេញអស់ដោយសារតម្លៃមិនឯកភាព
មន្ត្រីក្រសួងម្នាក់បានឲ្យដឹងថា ពលរដ្ឋប្រមាណ១៥គ្រួសារនៅមិនទាន់យល់ព្រមលក់ផ្ទះរបស់ពួកគេនៅឡើយទេ ដោយនៅទាមទារតម្លៃខ្ពស់ជាងមុន ខណៈជាង៤៣០គ្រួសារក្នុងចំណោម៤៦៩គ្រួសារដែលរស់នៅអគារប៊ុលឌិងសបានផ្លាស់ចេញអស់ហើយនោះ។ ...
នៀម ឆេង
http://bit.ly/2sAvwMj
ពលករចំណាកស្រុកកម្ពុជាចំនួន ៧៩នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី
ក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ថា រដ្ឋាភិបាលម៉ាឡេស៊ីបានកត់សម្គាល់ពីការបង្ក្រាបពលករបរទេសខុសច្បាប់នៅប្រទេសថៃនាពេលថ្មីៗនេះ ហើយក៏បានចាប់ផ្តើមការបង្ក្រាបរបស់ខ្លួន និងបានចាប់ខ្លួនពលករកម្ពុជាខុសច្បាប់ចំនួន ៧៩នាក់ ក្នុងរយៈពេលពីរសប្តាហ៍នេះ។ ...
Sen David
http://www.khmertimeskh.com/5065736/79-migrant-workers-arrested-malaysia/
ស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ីខ្វះខាតថវិការដើម្បីបញ្ជូនពលករត្រលប់មកប្រទេសវិញ
មន្ត្រីស្ថានទូតកម្ពុជានៅទីក្រុងគួឡាឡាំពួម្នាក់ បាននិយាយកាលពីថ្ងៃចន្ទកន្លងមកនេះថា ដោយមានប្រជាជនកម្ពុជាកាន់តែច្រើនឡើងស្វែងរកជំនួយ និងការជ្រកកោន ក្នុងអំឡុងពេលមានការបង្ក្រាបលើពលករចំណាំកស្រុកខុសច្បាប់ដោយអាជ្ញាធរម៉ាឡេស៊ីនេះ ស្ថានទូតពុំមានថវិការគ្រប់គ្រាន់ ...
ឡេង ឡែន និង Hannah Hawkins
https://www.cambodiadaily.com/news/embassy-in-malaysia-lacks-funds-to-send-workers-home-132613/
កាលបរិច្ឆេទចាប់ផ្តើមសម្រាប់ការត្រួតពិនិត្យសុខភាពកម្មករកាត់ដេរ
អ្នកនាំពាក្យក្រសួងការងារបាននិយាយកាលពីម្សិលមិញថា ការព្យាបាលដោយឥតគិតថ្លៃសម្រាប់កម្មករកាត់ដេរដែលត្រូវបានប្រកាសដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុន នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា។ អ្នកនាំពាក្យ លោក ហេង សួរ បាននិយាយថា គម្រោងនេះនឹងមានជំនួយពីក្រសួងដទៃៗទៀត។ ...
មុំ សុផុន
http://www.khmertimeskh.com/5081004/start-date-set-garment-worker-health-checks/
មជ្ឈមណ្ឌលថែទាំមនុស្សចាស់ដំបូងគេនឹងត្រូវបើក
ក្រសួងសង្គមកិច្ចគ្រោងបង្កើតមជ្ឈមណ្ឌលថែរក្សាមនុស្សចាស់ដែលជាមជ្ឈមណ្ឌលដំបូងគេនៅកម្ពុជា ដែលផ្តោតលើការទទួល និងថែរក្សាមនុស្សចាស់។ ក្រុមមន្រ្តីបាននិយាយថា មជ្ឈមណ្ឌលអាចត្រូវបានបង្កើតនៅឆ្នាំក្រោយ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5091115/first-elderly-care-centre-open/
ការតវ៉ាលើវិវាទដីធ្លីបានអូសបន្លាយពេល
តំណាងប្រជាពលរដ្ឋចំនួន ១៧៥ គ្រួសារនៅខេត្តកោះកុងបានជួបគ្នាម្ដងទៀតនៅមុខក្រសួងរៀបចំដែនដីកាលពីម្សិលមិញ ដើម្បីស្នើសុំដំណោះស្រាយឱ្យបានឆាប់ដើម្បីដោះស្រាយជម្លោះដីធ្លីរយៈពេលមួយទសវត្សរ៍។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/5094769/land-dispute-protest-drags/
ការកើនឡើងករណីដួលសន្លប់នៅឆ្នាំ ២០១៧ សម្រាប់កម្មករកាត់ដេរ
បេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារបាននិយាយថា កម្មករជាង ១.៦០០ នាក់បានដួលសន្លប់នៅក្នុងរោងចក្រចំនួន ២២ នៅក្នុងឆ្នាំ ២០១៧ ដែលកើនឡើងជាង ៤០០ នាក់ពីឆ្នាំមុន។ យោងតាមការចុះផ្សាយរបស់ Facebook ...
ប៉ិច សុធារី
http://www.khmertimeskh.com/50106532/jump-fainting-cases-2017-garment-workers/
រដ្ឋាភិបាលអាមេរិក ប្រកាសបញ្ឈប់ជំនួយបណ្ដោះអាសន្ន ពាក់ព័ន្ធដំណើរដើរថយក្រោយនៃលទ្ធប្រជាធិបតេយ្យ នៅកម្ពុជា
រដ្ឋាភិបាលនៃសហរដ្ឋអាមេរិក កាលពីយប់មិ្សលមិញ បានចេញសេចក្ដីថ្លែងការណ៍មួយដោយប្រកាសបញ្ឈប់បណ្ដោះអាសន្ននូវកម្មវិធីជំនួយមួយចំនួន ដែលជាប់ទាក់ទងទៅនឹងដំណើរការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សេចក្ដីថ្លែងការណ៍នេះបានឲ្យដឹងថា៖ «ការវិវត្តថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាថ្មីៗនេះ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំង ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2FdoGlu
អ្នកភូមិត្រូវការដំណោះស្រាយសម្រាប់ជម្លោះ
ប្រជាពលរដ្ឋប្រហែល ១០០ នាក់មកពីស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុងបានជួបជុំគ្នាដើម្បីតវ៉ា និងបិទផ្លូវក្រុមហ៊ុនកោះកុង ស៊ូហ្គើរ ដើម្បីទាមទារឱ្យក្រុមហ៊ុន អាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធបញ្ជូនសេចក្ដីសម្រេចបញ្ចប់ជម្លោះដីធ្លីរបស់ពួកគេ។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/50112239/villagers-want-dispute-resolution/
៩ខែ មានសំណុំរឿងបទល្មើសព្រៃឈើ ចំនួន១១៦៦ ករណី
រយៈពេល ៩ខែដើមឆ្នាំ២០១៦ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងបទល្មើសកាប់រានទន្ទ្រានដីព្រៃ សរុបចំនួន ១១៦៦ករណី ដែលក្នុងនោះ សំណុំរឿងចំនួន ៨៧៣ករណីបានបញ្ជូនទៅតុលាការ និងរកចំណូលពីវិស័យព្រៃឈើ និងវិស័យជលផល បានប្រមាណជាង ៤.៥ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2eQjG6t
បរិមាណត្រីប្រហុកឆ្នាំនេះ រំពឹងថានឹងកើនឡើង
រដ្ឋបាលជលផលបានឲ្យដឹងថា ឡូត៍នេសាទសរុបជាង៩០កន្លែងទូទាំងប្រទេសនឹងត្រូវបើកឲ្យធ្វើការនេសាទសម្រាប់រដូវត្រីប្រហុកដែលនឹងចូលមកដល់នៅខែក្រោយ។ នេះបើតាមលោក អ៊ួច វុត្ថា ប្រធាននាយកដ្ឋានកិច្ចការជលផល នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
ចេង សុខហ័ង
http://bit.ly/2fx8he0
ក្រសួងដែនដី គ្រោងជួបក្រុមហ៊ុន ដើម្បីដោះស្រាយវិវាទដីធ្លី
ក្រុមការងារដោះស្រាយវិវាទដីធ្លីនៃក្រសួងរៀបចំដែនដីនាចុងសបា្តហ៍នេះគ្រោងនឹងជួបជាមួយក្រុមហ៊ុនកោះកុងផ្លេនថេសិន ក្រុមហ៊ុនកោះកុងស៊ូហ្គ័រអ៊ីនដាស្ទ្រី និងក្រុមហ៊ុនហេងហ៊ុយអភិវឌ្ឍន៍ដែលមានទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋជិត ២០០គ្រួសារនៅស្រុកស្រែអំបិលនិងស្រុកបុទុមសាគរខេត្តកោះកុងដើម្បីសម្របសម្រួលរកដំណោះស្រាយលើវិវាទដែលអូសបន្លាយ ...
ប៉ិច សុធារី
http://bit.ly/2iLsxGT
ក្រុមហ៊ុនចិនពីរ សហការគ្នាលើការអភិវឌ្ឍក្នុងតំបន់សេដ្ឋកិច្ចពិសេស
ក្រុមហ៊ុនចិនដែលនៅពីក្រោយគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស កសិឧស្សាហកម្មតម្លៃ ២ ពាន់លានដុល្លារបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនមកពីប្រទេសចិនផ្សេងទៀតកាលពីថ្ងៃអាទិត្យ ដើម្បីវិនិយោគលើរោងចក្រកែច្នៃម្រេច និងម្ទេសក្នុងតំបន់សេដ្ឋកិច្ចពិសេស ...
ចេង សុខហ័ង
http://bit.ly/2sGNfgj
មានការបង្ក្រាបជនអន្តោប្រវេសន៍នៅក្នុងតំបន់ ភ្នាក់ងារផ្តល់សេវាកម្មធ្វើលិខិតឆ្លងដែនមិនស្របច្បាប់និងមានតំលៃថ្លៃ
ក្នុងអំឡុងពេលបង្ក្រាបលើជនអន្តោប្រវេសន៍គ្មានឯកសារនៅក្នុងប្រទេសម៉ាឡេស៊ី និងថៃ តំរូវការលិខិតឆ្លងដែនក្នុងចំណោមជនអន្តោប្រវេសន៍កម្ពុជាបានកើនឡើងយ៉ាងខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានមនុស្សជាច្រើនបានធ្វើដំណើរទៅរាជធានីភ្នំពេញដើម្បីទទួលបានលិខិតការងារធ្វើជាឯកសារ។ ...
Leonie Kijewski
http://www.phnompenhpost.com/national/region-cracks-down-migrants-agencies-provide-costly-illegal-passport-service
កម្មករកាត់ដេររាប់រយនាក់សន្លប់នៅតាកែវ
កម្មករជាង ១០០ នាក់នៅរោងចក្រកាត់ដេរ សំលៀកបំពាក់ជេឌី តូយូម៉ា ក្នុងស្រុកបាទី ខេត្តតាកែវបានសន្លប់កាលពីព្រឹកម្សិលមិញខណៈកំពុងធ្វើការ។ ប៉ូលីសសង្ស័យថាមូលហេតុនៃការដួលសន្លប់គឺជាផ្សែងគីមីនៅក្នុងរោងចក្រ ប៉ុន្តែសមាគមរោងចក្រ ...
មុំ គន្ធា
http://www.khmertimeskh.com/5094481/hundreds-garment-workers-faint-takeo/