តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

228 Topicsរកឃើញសម្រាប់ "seo and social【telegram∶@dremf】TUTU"

ការផ្ទេរដីធ្លី

(English) Land transfers in Cambodia assume a variety of forms involving both public and private entities. The right to transfer property to another and to be protected from forced transfer is essential to land tenure security. Land transfer capacity is a source of value for ...

សំណង់

គម្រោងសាងសង់អាគារភ្នំពេញ ថាវវើ ថតដោយ Axel Drainville, នៅថ្ងៃទី ០៤ ឧសភា ២០១១។ ក្រោម អាជ្ញាប័ណ្ណ៖ CC BY-NC 2.0វិស័យឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ យោងតាមទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិនិយោគទុនក្នុងឆ្នាំ២០១៥ មានតម្លៃប្រមាណ ៣.៥ពាន់លានដុល្លារ ជាកំណើន៤០ភាគរយពីតួរលេខ ២.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៤ ។28ជាមួយគ្នានឹងវិស័យវាយនភ័ណ្ឌ ទេសចរណ៍ និងកសិកម្ម វិស័យសំណង់ ជាវិស័យមួយក្នុងចំណោមវិស័យចម្បងទាំង៤ ដែលជម្រុញការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។29ការប៉ានស្មានរបស់ធនាគារពិភពលោក បានបង្ហាញថា វិស័យសំណង់ និងអចលនទ្រព្យតំណាងឱ្យ ២ភាគរយនៃតួរលេខ៧.១ នៃកំណើនក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៤ ដែលនាំឱ្យវិស័យនេះជាវិស័យតែមួយគត់ដែលរួមចំណែកធំជាងគេក្នុងការលូតលាស់នៃសេដ្ឋកិច្ចជាតិក្នុងឆ្នាំនោះ។30ការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជា បានផ្លាស់ប្តូរមុខមាត់នៃទីក្រុងជាច្រើន។ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យមួយរូបបាននិយាយថា ក្នុងឆ្នាំ២០០៩ ស្ទើរតែមិនមានសំណង់អាគារខុនដូរនោះទេក្នុងរាជធានីភ្នំពេញ  ប៉ុន្តែក្នុងឆ្នាំ២០១៧វិញ មានការំពឹងទុកថាសំណង់ប្រភេទនេះនឹងមានដល់ទៅ ៥,០០០ អាគារ។31កំណើននៃការសាងសង់នេះនៅតែបន្តកើនឡើង បើទោះបីជាសំណើរសើ្នរសុំការសាងសង់ត្រូវចំណាយអស់ថវិការជាច្រើន និងមានរយៈពេលយូរជាងប្រទេសដ៏ទៃទៀតក៏ដោយ។ ...

គ្រោះមហន្តរាយ

គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតជាគ្រោះមហន្តរាយដែលប៉ះពាល់ដល់ប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជានិច្ចកាលគ្រោះថ្នាក់ទាំងនេះរមែងនាំឱ្យមានការចំណាយខ្ពស់ជាងគេផងដែរ។ ការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យស្ថានភាពនេះកាន់តែលំបាក ដោយរដូវប្រាំងមានអាកាសធាតុកាន់តែក្តៅហួតហែង និងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំនិងខ្យល់ព្យុះកាន់តែខ្លាំង។តំបន់លិចទឹកនៅក្នុងប្រទេសកម្ពុជា, រូបភាព ថតដោយ Adelia Ribier, នៅថ្ងៃទី ២៤ តុលា ២០០១. ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0ការរាតត្បាតនៃជម្ងឺក៏អាចនឹងមានផលប៉ះពាល់ទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ បើទោះបីជាការគម្រាមកំហែងពីប្រភេទជម្ងឺ SARSនិងជម្ងឺផ្តាសាយបក្សីក្នុងពេលថ្មីៗនេះ មិននាំឱ្យមានផលប៉ះពាល់ខ្លាំងទៅកាន់ប្រជាពលរដ្ឋក្នុងចំនួនច្រើនក៏ដោយ។គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមានតំបន់ជាច្រើនគួរឱ្យកត់សម្គាល់ដែលជាប្រភេទតំបន់លិចទឹក ហើយទឹកជំនន់ទៅលើតំបន់ទាំងនេះតែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងរដូវវស្សា(ចន្លោះពីខែឧសភាដល់ខែតុលា)។ បាតុភូតនេះនាំឱ្យមានគុណប្រយោជន៏ជាច្រើន តួរយ៉ាងផ្តល់សំណើមនិងជីរជាតិដី ជួយដល់ការស្តុកទឹកលើដីនិងទឹកក្រោមដី និងផ្តល់គុណប្រយោជន៍មួយចំនួនទៀតទៅកាន់វិស័យជលផល។យ៉ាងណាមិញ ទឹកជំនន់ជោគជាំនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានប៉ានប្រមាណថា ទឹកជំនន់ក្នុងឆ្នាំ២០១៣បានធ្វើឱ្យមានការខាតបង់ទៅកាន់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅដ្ឋានប្រជាជនក្នុងទឹកប្រាក់ច្រើនជាង៣៥៥លានដុល្លារ។70 គណៈកម្មាធិការដដែលបានរាយការណ៍ថាទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនចំនួន ៣៧៧,៣៥៤គ្រួសារនិងប្រជាពលរដ្ឋប្រមាណ ១.៨លាននាក់ក្នុងខេត្តចំនួន២០។ ទឹកជំនន់បានសម្លាប់មនុស្សអស់ចំនួន១៦៨នាក់ ដែលក្នុងនោះភាគច្រើនជាកុមារ។71ក្នុងករណីគ្រោះទឹកជំនន់ដែលធ្ងន់ធ្ងរបំផុត សេវាសាធារណៈដូចជាវិស័យអប់រំនិងការថែទាំសុខភាពមិនអាចដំណើរការទៅបានយ៉ាងប្រក្រតីនោះទេ។72 ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាតនិងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងការចែកចាយអគ្គីសនី(ទៅកាន់កន្លែងដែលអាចទៅដល់)ត្រូវបានខូចខាតឬរងការបំផ្លិចបំផ្លាញ ដែលនេះជាទម្ងន់បន្ថែមលើផលប៉ះពាល់រយៈពេលវែង។ ការធ្លាក់ចុះនៃទិន្នផលវិស័យកសិកម្មបន្ទាប់ពីទឹកជំនន់ក្នុងឆ្នាំ២០១៣ត្រូវបានប៉ានស្មានថានឹងកាត់បន្ថយកំណើនទិន្នផលក្នុងស្រុកសរុប(GDP)របស់កម្ពុជាច្រើនជាង០.៥ភាគរយ។73ទឹកជំនន់ក្នុងឆ្នាំ២០០០បានប៉ះពាល់ដល់ប្រជាជនចំនួន ៣.៥លាននាក់ រួមមាន ៨៥,០០០គ្រួសារ(ស្មើរនឹងប្រជាជន ៣៨៧,០០០នាក់) ...

ថាមពល

ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានចាប់ផ្តើមអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន យ៉ាងលឿន។ ផលិតផលក្នុងស្រុកសម្រាប់ពលរដ្ឋម្នាក់ៗ កើនឡើងបីដង នៅចន្លោះ ឆ្នាំ ១៩៩៩ និងឆ្នាំ ២០១៣។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែសង្គ្រាមរយៈពេលបីទសវត្ស និងភាពចម្រូងចម្រាស់ផ្នែកនយោបាយ ដែលបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋា រចនាសម្ព័ន្ធ របស់ប្រទេសនេះ ប្រទេស កម្ពុជា នៅតែខ្វះមធ្យោបាយចាំបាច់ក្នុងវិស័យថាមពល ដើម្បីផ្គត់ផ្គង់នូវល្បឿននៃការអភិវឌ្ឍដែរ ។ សន្តិសុខផ្នែកថាមពល បានសម្រួលដល់កំណើនសេដ្ឋកិច្ច សង្គម និង និរន្តរភាព របស់ប្រទេស កម្ពុជា ។ ការផ្គត់ផ្គង់ថាមពលអគ្គីសនី និងការទទួលបាននូវ ថាមពលប្រើប្រាស់ គឺជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ។ [...] ...

ទឹក​ក្រោម​ដី

ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើធនធានទឹកក្រោមដីរបស់ខ្លួន ដើម្បីទប់ទល់នឹងបញ្ហាខ្វះខាតទឹកក្នុងអំឡុងរដូវប្រាំង។ ប្រជាជនច្រើនជាងពាក់កណ្តាល អាស្រ័យលើទឹកក្រោមដី នៅពេលដែលទឹកលើដីមិនមានគ្រប់គ្រាន់។ នៅជម្រៅជាក់លាក់មួយ ដីត្រូវបានឆ្អែតដោយទឹក ហើយផ្ទៃខាងលើនៃតំបន់ឆ្អែតទឹកត្រូវបានហៅថា នីវ៉ូទឹកក្រោមដី។ ស្រទាប់ទឹកក្រោមដី គឺជាទឹកដែលស្ថិតក្រោមនីវ៉ូទឹកក្រោមដី។ ទឹកត្រូវបានផ្ទុកនៅរន្ធតូចៗ ចន្លោះថ្ម និងល្បាប់ហ្មត់ ហើយវាអាចហូរ អាស្រ័យនឹងទំហំនៃចន្លោះថ្ម។ ទឹកក្រោមដី សំដៅទៅលើទឹកទាំងឡាយណាដែលស្ថិតនៅក្រោមនីវ៉ូទឹកក្រោមដី ឬជាទឹកទាំងស្រុងនៃស្រទាប់ទឹកក្រោម។108សាលារៀនក្នុងភូមិនៅប្រទេសកម្ពុជា។ រូបថត ដោយ Bryon Lippincott, ថតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។បច្ចុប្បន្ននេះ នៅកម្ពុជា ព័ត៌មានអំពីទឹកក្រោមដីហាក់ដូចជាមិនមានច្រើននោះទេ។ គម្រោងស្រាវជ្រាវធំៗចំនួនពីរ ទើបត្រូវបានធ្វើឡើងក្នុងរយៈពេល ២០ឆ្នាំនេះ ទោះបីជាវាមិនធ្លាប់មានផែនការជាតិ ឬការស្រាវជ្រាវរួមគ្នាពីមុនមកក៏ដោយ។ ការប្រមូលទិន្នន័យចុងក្រោយបង្អស់ត្រូវបានដឹកនាំធ្វើឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅក្នុងឆ្នាំ ២០០២ និងដោយសហគ្រិនអភិវឌ្ឍន៍អន្តរជាតិ នៅឆ្នាំ ២០០៨។109 លទ្ធផល ...

ជំងឺរាតត្បាត

ជំងឺ​រាតត្បាត​ គឺជា​ជំងឺ​ដែល​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ ដែល​ជា​លទ្ធផល​នៃ​ការ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​។​ អត្ថបទ​វេជ្ជសាស្ត្រ​ជា​ច្រើន​មិន​កំណត់​អត្ថន័យ​នៃ​ពាក្យ​ "​ជំងឺ​រាតត្បាត​"​ នោះ​ទេ​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ លក្ខណៈ ...

ជំនួយអភិវឌ្ឍន៍ពហុភាគី

លោក អឿ អ៊ីល, នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្រាប់ការវិភាគបញ្ហាអភិវឌ្ឍន៍ (ADIC), ជាអង្គការ NGO ក្នុងស្រុក និងជាដៃគូជាមួយអង្គការ WorldFish នៅកម្ពុជា កំពុងដឹកនាំកិច្ចពិភាក្សាក្នុងមូលដ្ឋានមួយ។ រូបភាព ដោយ WorldFish, ថតនៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៣។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0។ជំនួយពហុភាគី គឺជាមូលនិធិទាំងឡាយដែលបានប្រមែប្រមូលពីភាគីច្រើនលើសពីមួយនៅមុនពេលដែលវាត្រូវបានទៅដល់ដៃអ្នកទទួលជំនួយចុងក្រោយបង្អស់។មូលនិធិនេះត្រូវបានបង្កើត នៅពេលដែលប្រទេសមួយដែលជាម្ចាស់ជំនួយលៃលកការផ្តល់ជំនួយគាំទ្រសម្រាប់អង្គការអន្តរការីមួយ ដូចជា ធនាគារពិភពលោក និងអង្គការសហប្រជាជាតិ ដែលបង្វិលខ្ទង់ចំនាយការបរិច្ចាគទាំងនេះទៅកាន់ប្រទេសទទួលជំនួយនានា។ ភាគច្រើននៃជំនួយអភិវឌ្ឍន៍អន្តរជាតិ(IDA) ដែលបានមកពីម្ចាស់ជំនួយនានា ត្រូវបានរួមបញ្ជូលនូវ “ប្រាក់កម្ចីសម្បទាន” (ត្រូវបានកំណត់ជាប្រាក់កម្ចី “ដែលមានភាពអនុគ្រោះខ្លាំងជាងកម្ចីនានានៅលើទីផ្សារ។ ការធ្វើសម្បទាន គឺត្រូវបានសម្រេចទាំងក្នុងករណីអត្រាការប្រាក់ទាបជាងអត្រាលើទីផ្សារ ឬ អំឡុងពេលអនុគ្រោះ” រយៈពេល ១០ឆ្នាំ ឬយូរជាងនេះ ឬលក្ខខណ្ឌរួមទាំងពីរ)190 ...

កាកបាទក្រហមកម្ពុជា

កាកបាទក្រហមកម្ពុជា គឺជាសង្គមមនុស្សធម៌ដ៏សំខាន់នៅកម្ពុជា។ រដ្ឋាភិបាលបានកំណត់កាកបាទក្រហមកម្ពុជាជាជំនួយដល់ស្ថាប័នសាធារណៈដែលផ្តល់ជំនួយមនុស្សធម៌។ ក្រៅពីទីស្នាក់ការជាតិ កាកបាទក្រហមកម្ពុជា មានសាខាចំនួន ២៥ នៅគ្រប់បណ្តាលខេត្តនៃព្រះរាជាណាចក្រកម្ពុជា។230 កាកបាទក្រហមកម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៥៥​ ហើយ​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម​ ចាប់តាំងពី​ពេល​នោះ​មក​។​231​ គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម​ និង​កាកបាទក្រហមកម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ភាព​ជា​ដៃគូ​រយៈពេល​បី​ឆ្នាំ​ក្នុង​ឆ្នាំ​២០១៦​។ ...

ស្ត្រីក្នុងការអភិវឌ្ឍ

​លោកស្រី​បណ្ឌិត​ តាន់​ រស្មី​ ជា​អ្នក​ស្រាវជ្រាវ​ និង​សាស្ត្រាចារ្យ​នៃ​នាយកដ្ឋាន​វិស្វកម្ម​គីមី​ និង​បច្ចេកវិទ្យា​ចំណីអាហារ​ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​ រូបថត​ពី​ USAID​ Asia​ កាលពី​ថ្ងៃ​ទី​៥​ ខែសីហា​ ឆ្នាំ​២០១៦​។​ ក្រោមអាជ្ញារបណ្ណ CC BY-NC-SA 2.0ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​ដែល​ពាក់ព័ន្ធ​​តាម​ទស្សនៈ​របស់​រដ្ឋាភិបាល​ទាំងមូល ...

ផ្សារមូលបត្រ (ផ្សារភាគហ៊ុន)

ចាប់ផ្ដើម​ពី​ឆ្នាំ​ ២០០១​ មក​ កិច្ច​ដំណើរការ​បាន​ចាប់ផ្តើម​លើ​ការ​ជំរុញ​ការ​បង្កើត​ផ្សារភាគហ៊ុន​កម្ពុជា​ (CSE​ ឬ​ ​CSX)​ ដើម្បី​ជា​មធ្យោបាយ​គាំទ្រ​ទៅ​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា​។​ ទីផ្សារ​ភាគហ៊ុន​បាន​ជួយ​សម្រួល​ទៅ​ដល់​ដំណើរការ​ទិញ​ និង ...

​ធនធាន​ទឹក​

(English) Geographically, Cambodia is rich in rivers and water bodies. These water resources play an important role in economic and social development, particularly in agriculture, industry, environmental protection and tourism sectors. ...

សម្បទាន

(English) A land concession is a grant of rights over an area of land for a specific purpose. In Cambodia land concessions can be granted for various purposes, including agribusiness, redistribution of land to the landless and land-poor, infrastructure development, mining and fishing. They have ...

ផលិតកម្មជលផល

កម្មករចាប់ត្រីដើម្បីដឹកយកទៅកាន់ផ្សារនៅឆ្នុកទ្រូ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។ រូបភាព ថតដោយ Sylyvann Borei/World Fish, ៧ មេសា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។កម្ពុជា ​ជា​ប្រទេស​សំបូរធនធានជលផល។ ​ធនធានត្រី ​បានក្លាយ​ជា​ប្រភព​សន្តិសុខស្បៀង​ និង​អាហា​រូបត្ថម្ភ ដ៏សំខានសម្រាប់ប្រជា​ជនកម្ពុជា។ ធនធាន​ត្រី​ទឹកសាប ​​គឺជាផ្នែក​មួយ​នៃ​ប្រព័ន្ធ​ទន្លេ​មេគង្គ ដែល​ជា​ធនធាន​ជលផល​ទឹកសាបធំជាងគេ​នៅ​ក្នុងពិភពលោក ដែលផ្តល់​ទិន្នផល​ត្រី​ប្រមាណ ​២.១ លាន​តោន​ក្នុង​មួយឆ្នាំ។368 កម្ពុជា​ ​ទទួល​បាន​កំណត់​ត្រា​ពិភពលោកចំនួនពីរគឺ៖ ​បរិមាណ​ត្រី​ទឹក​សាបខ្ពស់ ...

គោលដៅទី១០ កាត់បន្ថយវិសមភាព
sgd10

​របៀបវារៈ​ឆ្នាំ​២០៣០​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លុះ​បញ្ចាំង​ថា​ “​សហគមន៍​អន្តរជាតិ​ បាន​ធ្វើការ​បោះ​ជំហាន​យ៉ាង​សំខាន់​ ក្នុង​ការ​លើកកម្ពស់​មនុស្ស​ចេញពី​ភាព​ក្រីក្រ​ ()​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ វិសមភាព​នៅ​តែ​មាន​ ហើយ​វា​មាន​ភាព​ខុស​គ្នា​យ៉ាង ...

ការវាយយកថ្ម

ការវាយយកថ្មខ្នាត​តូច សម្រាប់​ផលិត​សម្ភារ​សំណង់​ ជា​ផ្នែក​មួួយដ៏សំខាន់​​នៃ​ការ​រុក​រក​រ៉ែតាមបែបឧស្សាហកម្ម​នៅ​កម្ពុជា​។ ដីឥដ្ឋ​សម្រាប់​ផលិតកម្មដុំឥដ្ឋ ​និង​ក្បឿង​ ក៏ដូចជា​ក្រួស និងខ្សាច់​ត្រូវ​បាន​រក​ឃើញ​នៅ​​ទីតាំង​ជា​ច្រើនកន្លែង​។ នៅក្រោម​ច្បាប់​ស្តី​អំពី​ការគ្រប់គ្រង​ និង​ការ​ធ្វើអាជីវកម្ម​ធនធាន​រ៉ែ មានអាជ្ញាប័ណ្ណ​រុករក​រ៉ែ​ចំនួន​ប្រាំមួយ​ប្រភេទ​ ហើយអាជ្ញាប័ណ្ណមួយប្រភេទក្នុងចំណោមនោះគឺជាអាជ្ញាប័ណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្មនេះតែម្តង។ ...

ធនាគារសំខាន់ៗ
Logo of Assos

នៅ​ឆ្នាំ​ ២០២០​ កូ​វី​ដ​-១៩​ បាន​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ពិភពលោក​ និង​កម្ពុជា​។​ ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​ក៏​រង​ផល​ប៉ះពាល់​ដែរ​ ប៉ុន្តែ​ស្ថិត​ក្នុង​កម្រិត​មធ្យម​ និង​អាច​គ្រប់គ្រង​បាន​។​412 ធនាគារជាតិ​នៃ​កម្ពុជា​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ និង​ស្ថាប័ន​ពាក់ព័ន្ធ ...

សហជីព​

(English) The rights to freedom of association are protected under Cambodia’s laws. Article 36 of the Constitution of the Kingdom of Cambodia provides that ‘Khmer citizens of both sexes shall have the rights to create unions and participate as its members’. Thus, under the 1997 ...

ដីឯកជន

(English) Rights to private land ownership were guaranteed in the 1993 Constitution and formally established by the 2001 Land Law. Despite an established legal framework to protect private property rights, those rights are often insecure for many. ...

ដីសាធារណៈរបស់រដ្ឋ

(English) State public land has a public interest value or provides a public service. The land is inalienable, although it can be leased for limited uses that do not alter or damage its public value. State public land should only be reclassified if the land ...

មីក្រូហិរញ្ញវត្ថុ

ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ បាន​វាយប្រហារ​​យ៉ាង​ខ្លាំង​ទៅ​លើ​សេដ្ឋកិច្ច​សកលលោក​ ​​និង​កម្ពុជា​ ​​​ដោយ​បន្ត​រាលដាល​​ដល់​ស្ថិរភាព​នៃ​ប្រព័ន្ធ​ធនាគារ​។​ ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​បន្ត​ផ្តល់​សេវា​ដល់​អតិថិជន​ ដែល​អាច​មើលឃើញ ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5fFak
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!