អណ្តូងរ៉ែស្ពាន់មួយនៅខេត្តសៀមរាបត្រូវបានបិទទ្វារ
អណ្តូងរ៉ែ ស្ពាន់ មួយ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាបត្រូវបានបិទទ្វារ កាលពីថ្ងៃព្រហស្បតិ៍ លើការចោទប្រកាន់ ដែលថាក្រុមហ៊ុ មេរបស់ខ្លួន ធ្វើប្រតិបត្តិការណ៍ជាមួយ អាជ្ញាប័ណ្ណ ផុតកំណត់។ ការស៊ើបអង្កេតលើក្រុមហ៊ុន Meng Xin Hong Fa (Cambodia) Resources Investment Co. Ltd. ត្រូវបាន ដឹកនាំដោយ ព្រះរាជអាជ្ញា ខេត្តនិង អាជ្ញាធរមូលដ្ឋាន។ វាបាន ចាប់ផ្តើមបន្ទាប់ បណ្តឹង រ៉ែ មួយដែលត្រូវបាន ដាក់ប្តឹង ដោយក្រសួង រ៉ែនិងថាមពល ( ក្រសួងរ៉ែនិងថាមពល ) ។ ss='cambodia-color'>...
Chea Vannak
http://www.khmertimeskh.com/news/20048/siem-reap-copper-mine-shut-down/
អ្នកវិនិយោគឥណ្ឌា មើលឃើញកម្ពុជា ជាច្រកទ្វារបើកទៅរកអាស៊ាន
ចំនួនវិនិយោគឥណ្ឌានៅកម្ពុជារំពឹងថានឹងកើនឡើងនៅពេលខាងមុខស្របពេលដែលអ្នកវិនិយោគឥណ្ឌាសម្លឹងឃើញទីតាំងភូមិសាស្ត្រប្រទេសកម្ពុជា អំណោយផល ជាច្រកទ្វារបើកនាំផលិតផលទៅតំបន់អាស៊ាន ទាំងមូល។ នៅក្នុងក្រសែភ្នែកបណ្តាអ្នកវិនិយោគឥណ្ឌា កម្ពុជាកំពុងបង្ហាញពីឱកាសជាទីផ្សារបើកទៅរកតំបន់អាស៊ាន។នេះបើយោងតាមអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា លោក Naveen srivastava ថ្លែងកាលពីថ្ងៃពុធ។ លោកថា កម្ពុជា មានសក្ដានុពលច្រើន ក្នុងការទាក់ទាញអ្នកវិនិយោគ ដូចជាអ្នកវិនិយោគទុនឥណ្ឌា ជាដើម។ ss='cambodia-color'>...
ជា វណ្ណៈ
http://bit.ly/2bMclET
បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CIMC Enric ចុះកិច្ចសន្យាសម្រាប់រោងចក្រថាមពល LNG
ក្រុមហ៊ុនរចនាគីមីឥន្ធនៈ ណានជីង យ៉ង់ហ្សេ (YPDI) ជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន CIMC Enric និងក្រុមហ៊ុន Malaysia ITG petroleum Pty បានចុះ កិច្ចសន្យារចនាគម្រោងសម្រាប់រោងចក្រថាមពល LNG មួយ នៅក្នុងប្រទេសកម្ពុជា។ទីតាំងរបស់គម្រោងនេះ ss='cambodia-color'>...
Rob Cockerill
http://www.gasworld.com/cimc-enric-in-cambodia-lng-plant-venture/2009565.article
ជំនួយមនុស្សធម៌ជួយមនុស្សរាប់ពាន់នាក់នៅកម្ពុជា
កម្មវិធីអប់រំមួយនៅប្រទេសកម្ពុជា គាំទ្រមូលនិធិដោយជំនួយមនុស្សធម៌ តៃវ៉ាន បានផ្តល់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជា ជិត ១០,០០០នាក់ នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដែលអាចប្រៀបធៀបនឹងបេសកកម្មកសិកម្ម ដោយរដ្ឋាភិបាលតៃវ៉ាន់ ដើម្បីជួយសម្ព័ន្ធមិត្តការទូត នៅក្នុង ss='cambodia-color'>...
Chen Ping-hung
http://www.taipeitimes.com/News/taiwan/archives/2015/12/01/2003633762
កម្មករមកពីរោងចក្រពីរតវ៉ាដោយដុតកង់ឡានទាមទារលក្ខខណ្ឌការងារ
កម្មកររោងចក្រពីរមួយនៅភ្នំពេញ និងមួយទៀតនៅខេត្តកណ្តាលកាលពីម្សិលមិញបានតវ៉ាដោយដុតកង់ឡានទាមទារលក្ខខណ្ឌការងារដោយឲ្យក្រុមហ៊ុនផ្ដល់ដំណោះស្រាយ។ កម្មករជាង ៣០០ នាក់នៅរោងចក្រវីននីហ្វេសិនក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលទាមទារឲ្យ ss='cambodia-color'>...
សែន ដាវីត
http://bit.ly/1RDAkEE
កម្មករស្វែងរកដំណោះស្រាយពីក្រសួងពាក់ព័ន្ធ ក្រោយរោងចក្របិទទ្វារ
កម្មករ-កម្មការិនីប្រមាណ៥០០នាក់បានហែក្បួនពីរោងចក្រវីនស៊ីងតិចក្នុងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យសំដៅឆ្ពោះទៅកាន់ក្រសួងការងារទីស្ដីការគណៈរដ្ឋមន្ត្រីនិងគេហដ្ឋានលោកនាយករដ្ឋមន្ត្រីដើម្បីស្នើឲ្យជួយអន្តរាគមន៍ពាក់ព័ន្ធនឹងរោងចក្របានប្រកាសរំលាយ ss='cambodia-color'>...
មុំ គន្ធា
http://bit.ly/25hjzW9
អាជីវករ និងគ្រួសារទាហានរស់នៅលើភ្នំគូលេន បដិសេធមិនប្តូរទៅទីតាំងថ្មី
អ្នកស្រីតូយសាមឿនអាយុ៣៩ឆ្នាំ ដែលជាអាជីវករលក់វត្ថុអនុស្សាវរីយ៍ឲ្យភ្ញៀវទេសចរនៅលើភ្នំគូលេន ដែលស្ថិតនៅក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប អស់រយៈពេលជាង ១០ឆ្នាំកន្លងមក បដិសេធចំពោះគម្រោងដែលអាជ្ញាធរគ្រោង ជម្លៀសពួកគាត់ និងគ្រួសារទាហានជាង ៣០០គ្រួសារ ឲ្យចុះពីលើភ្នំ ទៅទីតាំងលំនៅផ្សេង ដើម្បីអភិរក្សកន្លែងនោះទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌ធម្មជាតិពិភពលោក បើទោះបីជាពួកគាត់ពុំទាន់បានទទួលដំណឹងជាក់លាក់ពីសំណាក់អាជ្ញាធរទាក់ទងទៅនឹងការផ្តល់សំណងក៏ដោយ។ ss='cambodia-color'>...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2ab4HTY
មន្ត្រីរដ្ឋាភិបាល៖ ស្ត្រីខ្មែរច្រើនទៀតត្រូវបានជួញដូរនៅ អារ៉ាប៊ី សាអូឌីត
ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា ចំនួនស្ត្រីខ្មែរដែលឥឡូវត្រូវបានគេគិតថា កំពុងជាប់ផុងនៅក្នុងឧស្សាហកម្មផ្លូវភេទនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត បន្ទាប់ពីត្រូវបានជួញដូរក្នុងឆ្នាំកន្លងមកនេះ បានកើនឡើងដល់ជាង២០នាក់។ ទោះជាយ៉ាងណា រដ្ឋាភិបាលនៅតែមិន និយាយអំពីការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសង្គ្រោះស្ត្រីទាំងនេះឡើយកាលពីម្សិលមិញ ខណៈបុរសជនជាតិប៉ាគីស្ថានពីរនាក់ និងស្ត្រីខ្មែរម្នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទប៉ុនប៉ងជួញដូរស្ត្រីចំនួន៣នាក់ទៅកាន់ប្រទេសតំបន់មជ្ឈិមបូពា៌មួយនេះ។ ss='cambodia-color'>...
ក្រសួង ជំរុញមន្ទីរទេសចរណ៍សហការអង្គភាពពាក់ព័ន្ធរៀបចំសន្តិសុខ តាមឆ្នេរ
ក្រសួងទេសចរណ៍ណែនាំដល់មន្ទីរទេសចរណ៍គ្រប់ខេត្តនៃតំបន់ឆ្នេរសមុទ្រត្រូវបន្តជំរុញកិច្ចសហការឲ្យបានសកម្មជាងមុនជាមួយអង្គភាពជំនាញពាក់ព័ន្ធដើម្បីធានាឲ្យបាននូវសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងអនាម័យនៅតាមឆ្នេរខ្សាច់កម្សាន្ត ស្របពេលមានភ្ញៀវទេសចរបានលង់ទឹកសមុទ្រជាបន្តបន្ទាប់ ដោយសារបញ្ហាអាកាសធាតុ។ សេចក្តីណែនាំរបស់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ឃុន ស្ដីពីការពង្រឹងការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្តក្នុងខេត្តតំបន់ឆ្នេរសមុទ្រ ចុះថ្ងៃទី២៣ ខែសីហា បានលើកឡើងថា កន្លងមក រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រសួងទេសចរណ៍ ធ្លាប់បានដាក់ចេញនូវបទដ្ឋានគតិយុត្តិជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ឆ្នេរ ប៉ុន្តែការអនុវត្តនៅពុំទាន់មានប្រសិទ្ធភាពនៅឡើយ។ ss='cambodia-color'>...
ប៉ិច សុធារី
http://bit.ly/2bCZ8AA
ដំណាំស្រូវ ៤ ម៉ឺនហិកតានៅខេត្តបាត់ដំបងប៉ះពាល់ពីការរាំងស្ងួត
គិតត្រឹមខែសីហានេះបាត់ដំបងជាខេត្តផលិតស្រូវធំជាងគេរបស់កម្ពុជាកំពុងទទួលរងភាពរាំងស្ងួតដែលប៉ះពាល់ដំណាំស្រូវជាង ៤ ម៉ឺនហិកតាខណៈមន្ត្រីកសិកម្មព្រមានថាទំហំនៃផលប៉ះពាល់នឹងកើនឡើងប្រសិនបើភាពរាំងស្ងួតនៅតែបន្ត។ លោក ព្រំ វឹក អនុប្រធានការិយាល័យផែនការ និងគណនេយ្យនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងកាលពីម្សិលមិញថាស្រុកចំនួន ៨ របស់ខេត្តបាត់ដំបងកំពុងទទួលរងដោយសារភាពរាំងស្ងួតដែលប៉ះពាល់ដំណាំស្រូវចំនួន ៤៨ ៩២១ ហិកតាគិតត្រឹមសប្ដាហ៍នេះ។ ss='cambodia-color'>...
ចេង សុខហ័ង
http://bit.ly/2bHWCYA
លោក ហ៊ុន សែន ព្រមានទូទាត់បញ្ជីចាស់លើការចោទបាត់ឈ្មោះជាង១លាននាក់ និងបញ្ហាទឹកខ្មៅ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានព្រមានទូទាត់បញ្ជីចាស់ ចំពោះការចោទថា បាត់ឈ្មោះអ្នកបោះឆ្នោតជាង ១លាន ២សែននាក់ក្នុងឆ្នាំ២០១៣ និងការចោទថា ទឹកខ្មៅជ្រលក់ម្រាមដៃ អាចលុបជ្រះក្នុងរយៈពេលតិចជាង ១២ម៉ោង ប្រសិនបើរកឃើញថា ការលើកឡើងទាំងនោះ ជាចេតនាដើម្បីបង្កមហន្តរាយដល់ប្រទេសជាតិ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកនូវជំនួបចរចាដោះស្រាយទំនាស់នយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដោយថា គ្រានោះ លោកបានស្នើឲ្យមានការកែទម្រង់ការបោះឆ្នោត និងបញ្ជីបោះឆ្នោត តែភាគីគណបក្សសង្គ្រោះជាតិ ស្នើសុំត្រឹមការប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) តែប៉ុណ្ណោះ។ លោកបានផ្តាំទៅគណបក្សសង្គ្រោះជាតិ ថា តាមរយៈច្បាប់បោះឆ្នោតថ្មី ក្នុងករណីមិនចូលស្បថ ឬពហិការប្រជុំសភា គណបក្សនេះ នឹងត្រូវបាត់បង់អាសនៈ។ ss='cambodia-color'>...
តាំង វីដា
http://bit.ly/2ck12pb
ប្រជាសហគមន៍ព្រែកតាគង់១ ស្នើកាត់ឆ្វៀលដីពួកគាត់ចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណប
តំណាងប្រជាពលរដ្ឋប្រមាណ២០០នាក់រួមនឹងកុមារតូចៗ តំណាងឲ្យ ៥៤០គ្រួសារនៅសហគមន៍ព្រែកតាគង់១ និងខ្វា ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ បាននាំគ្នាទៅប្រមូលផ្តុំជាលើកទី៤ នៅមុខក្រសួងរៀបចំដែនដី ដើម្បីស្នើឲ្យមានការកាត់ឆ្វៀលដីរបស់ពួកគាត់ចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបរបស់ក្រុមហ៊ុន ING និងផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពួកគាត់។ ក្នុងការប្រមូលផ្តុំនោះ ក្រុមប្រជាពលរដ្ឋ និងកុមារតូចៗ បាននាំច្រៀងចម្រៀងជាច្រើនបទពាក់ព័ន្ធនឹងការសុំប័ណ្ណកម្មសិទ្ធិ ព្រមទាំងក្នុងដៃមានកាន់បដា និងក្រមាដែលមានបិទនូវសំបុត្របញ្ជាក់កំណើត សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ដែលបញ្ជាក់ថា ពួកគាត់រស់នៅទីនោះមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ ss='cambodia-color'>...
ប៉ិច សុធារី
http://bit.ly/2c9P4ff
ឥណ្ឌាសន្យារផ្តល់ ៥ ម៉ឺនដុល្លារដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
រដ្ឋាភិបាលឥណ្ឌាបានប្រកាសកាលពីម្សិលមិញថា ខ្លួននឹងផ្តល់ថវិការ ៥០,០០០ ដុល្លារដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) លើសាលាក្តីខ្មែរក្រហមជាមួយការកាត់ទោសអតីតមេបញ្ជាការខ្មែរក្រហមរបស់ប្រទេសនេះ។ “តាងនាមឱ្យ ECCC ពួកយើងសូមថ្លែងអំណរគុណសម្រាប់ការគាំទ្រដែលផ្តល់ដោយរដ្ឋាភិបាលឥណ្ឌា” ប្រសាសន៍លោកប្រធានស្តីទី Tony Kranh និងនាយករងរដ្ឋាបាល លោក Knut Rosandhaug នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ។ ss='cambodia-color'>...
Safiya Charles
http://www.khmertimeskh.com/news/29660/india-pledges--50-000-to-eccc/
តម្លៃដីបាវិតនៅថេរដដែល
ការធ្លាក់ចុះនូវតម្រូវការដីនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង បានបង្ហាញថា តម្លៃដីនៅតែថេរដដែលនៅក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ នេះបើយោងតាមក្រុមអ្នកឧស្សាហកម្ម។ ទាក់ទងនឹងស្ថេរភាពនៃការល់អចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍ឧស្សាហកម្មតិចតួច បានជួយដល់ដល់ការធានាតម្លៃដី ដែលបានកើនខ្ពស់បំផុតនៅក្នុងឆ្នាំ ២០០៨ នៅមិនទាន់ធ្លាក់ចុះនៅឡើយ ប៉ុន្តែតម្រូវការច្រើនទៀតនឹងងើបឡើងវិញនៅក្នុងទីផ្សារ នេះបើតាមប្រសាសន៍លោកអគ្គនាយកក្រុមហ៊ុន Asia Real Estate Cambodia Co., លោក ពូវ អៀវគង់ ដែលបានប្រាប់មកកាសែតខ្មែរថាមស៍។ ss='cambodia-color'>...
Sum Manet
http://www.khmertimeskh.com/news/29824/bavet-land-prices-stable/
នាយករដ្ឋមន្ត្រី ប្រកាសបទ «ឈប់បាញ់»នយោបាយនៅក្នុងពេលរដូវភ្ជុំបិណ្ឌ
លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនបានថ្លែងថាលោកនឹងមិននិយាយរឿងនយោបាយទេនៅក្នុងរដូវបុណ្យភ្ជុំនេះដោយលោកចង់ឲ្យស្ថានការណ៍ស្ងប់ស្ងាត់បន្ទាប់ពី«បទឈប់បាញ់»នយោបាយមួយហាក់បីដូចជាត្រូវរ៉ូវគ្នាកាលពីថ្ងៃអង្គារកន្លងមកហើយលោក ss='cambodia-color'>...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2cLgERc
សកម្មជនបក្សអំណាចខ្មែរត្រូវដោះលែង
សកម្មជនបីរូបនៃគណបក្សអំណាចខ្មែររបស់លោក សួន សេរីរដ្ឋា ត្រូវបានដោះលែងពីពន្ធនាគារកាលពីសប្តាហ៍មុនតាមព្រះរាជក្រឹត្យលើកលែងទោសក្រោយការជាប់ពន្ធនាគារអស់រយៈពេលជាង ២ ឆ្នាំដោយសារករណីចង់ផ្តួលរំលំរដ្ឋាភិបាល។ព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្តីទីលោក សាយ ឈុំ ចុះថ្ងៃទី ១៧ កញ្ញា បានសម្រេចឲ្យ ss='cambodia-color'>...
ឆាយ ច័ន្ទនីដា
http://bit.ly/1V6QkTx
ការប្រែប្រួលអាកាសធាតុខូចខាត ផ.ស.ស. កម្ពុជា ប្រមាណ១០ភាគរយ
បាតុភូតបម្រែបម្រួលអាកាសធាតុដែលជាបញ្ហាប្រឈមរបស់ពិភពលោកទាំងមូលត្រូវបានគេព្យាករណ៍ថាបានធ្វើឲ្យផលិតផលសរុបក្នុងស្រុក(ផ.ស.ស.)កម្ពុជាបាត់បង់ប្រមាណ ១០ ភាគរយកាលពីឆ្នាំ២០១៥។ នេះបើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ខណៈដែលស្ថាប័នមួយនេះប្រកាសផ្តល់ចំនួនប្រមាណ ៩៦ លានដុល្លារគាំទ្រកម្ពុជា ក្នុងកម្មវិធីភាពធន់នៃការប្រែប្រួលអាកាសធាតុ។ ss='cambodia-color'>...
ជា វណ្ណៈ
http://bit.ly/29cFnK2
កម្ពុជា-អាមេរិក ត្រួសត្រាយផ្លូវសម្រាប់ជំនួបថ្នាក់ដឹកនាំកំពូល
កាលពីថ្ងៃអង្គាររដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក William Heidt ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចប្រជុំចំនួនពីរដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខជាកិច្ចប្រជុំដ៏មានសារៈសំខាន់មួយសម្រាប់ប្រទេសទាំងពីរគឺកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) និងកិច្ចប្រជុំកំពូលអាស៊ីខាងកើត (EAS)។&nbSp;ព្រឹត្តិការណ៍នៃកិច្ចប្រជុំនេះនឹងប្រារព្ធធ្វើឡើងនៅប្រទេសជិតខាងកម្ពុជាគឺប្រទេសឡាវចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៨ ខែកញ្ញាខាងមុខនេះហើយកិច្ចប្រជុំនោះក៏នឹងមានការចូលរួមពីនាយករដ្ឋមន្រ្តីរបស់កម្ពុជាលោក ហ៊ុន សែន និងលោកប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក បារ៉ាក់អូបាម៉ា ផងដែរ។ SS='cambodia-color'>...
Cristina Maza
http://bit.ly/2c6w7dL
ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដាររួមគ្រោងដំណើរការដើម្បីកៀរគរចំណូល និងតម្លាភាព
ក្រសួងពាណិជ្ជកម្មនិងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងពាណិជ្ជកម្មគ្រោងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មនិងបញ្ជីពន្ធដាររួមដើម្បីកើនប្រសិទ្ធភាពក្នុងការកៀរគរចំណូលពន្ធគ្រប់គ្រងទិន្នន័យសហគ្រាស និងសម្រួលដល់ការចុះបញ្ជីរបស់សហគ្រាស និងដើម្បីធ្វើឲ្យមានតម្លាភាពក្នុងការបង់ពន្ធ។ គម្រោងដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីរួមគ្នានេះធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មនិងអគ្គនាយកដ្ឋានពន្ធដារបានដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីអនឡាញ សម្រាប់សហគ្រាស។ លោក សុខ សុភ័ក្រ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដាររួមគ្រោងដាក់ឲ្យអនុវត្តនៅត្រីមាសទីមួយឆ្នាំ២០១៧ ហើយការចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដាររួមនេះ នឹងបង្កើនប្រសិទ្ធភាពប្រមូលចំណូលពន្ធ។ ss='cambodia-color'>...
ជា វណ្ណៈ
http://bit.ly/2cejQlJ
ក្រុមការងារឃ្លាំមើលព្រៃឈើនៅកម្ពុជា ជំរុញឲ្យអង្គការអន្តរជាតិទប់ស្កាត់ការកាប់បំផ្លាញដើមឈើ
ក្រុមការងារឃ្លាំមើលព្រៃឈើនៅកម្ពុជា បានជំរុញឲ្យទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ត្រូវខិតខំការពារដើមជ័រច្បោះ កំពុងរងនូវវិនាសកម្មដែលអាចនឹងអស់ក្នុងរយៈពេល៦ខែយ៉ាងយូរដោយសារតែការកាប់ឈើនៅក្នុងតំបន់ព្រៃការពារនិងនៅក្នុងព្រៃសហគមន៍ដើម្បីផ្គត់ផ្គង់ឈើដល់រោងចក្រអារឈើនៅជុំវិញតំបន់នោះ ក្រោមការឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន ជួយសម្រួលបែបបទរកស៊ីឈើខុសច្បាប់។ SS='cambodia-color'>...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2cNu7HM