តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

221 Topicsរកឃើញសម្រាប់ "wp yoast【telegram∶@dremf】TUTU"

ទន្លេ និងបឹង

រូបចាងឆ្លុះនៃបឹងទន្លេសាប។ រូបភាពដោយ Mariusz Kluzniak។ បង្ហោះថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១២។ ក្រោមអាជ្ញាបណ្ណ CC BY-NC-ND 2.0បើទោះបីជាគ្រោះរាំងស្ងួតកើតមាននៅក្នុងប្រទេសកម្ពុជាជារឿយៗ ប្រទេសកម្ពូជាមានប្រភពទឹកជាច្រើន ដែលភាគច្រើនហូរទៅកាន់ទន្លេមេគង្គនិងបឹងទន្លេនៃទន្លេសាប។ បឹងនិងទន្លេនៅក្នុងប្រទេសកម្ពុជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចនិងអេកូឡូស៊ី។ប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនៃបឹងនិងទន្លេទន្លេមេគង្គស្ថិតក្នុងចំណោមទន្លេដែលវែងជាងគេនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងពិភពលោក ហើយទន្លេនេះដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជានិងបម្រើជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។22 ទន្លេនេះមានប្រភពនៃខ្ពង់រាបទីបេបក្នុងរយៈកម្ពស់ប្រមាន ៤,៥០០ម៉ែត្រ ដោយហូរកាត់ប្រទេសចំនួន៦ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងទៅកាន់សមុទ្រចិនខាងត្បូង។ ទន្លេនេះមានប្រវែង ៤,៨០០ គីឡូម៉ែត្រនិងមានផ្ទៃស្ទុកទឹកទំហំ ៧៩៥,០០០ ម៉ែត្រក្រឡា។ មានដៃទន្លេជាច្រើនដែលជំនួសដល់ការហូរកាត់របស់ទន្លេនេះ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គក្តោបក្តាប់៩៥ភាគរយនៃប្រភពទឹកសរុបរបស់ប្រទេសនេះ។ ទន្លេនេះបង្ហាញពី”ចំនុចរបត់” សម្រាប់វារីអគ្គិសនីចំនួន ៣៖ក្រុងស្ទឹងត្រែង (ប្រមាណ ៥០គីឡូម៉ែត្រពីប្រទេសឡាវ) ដែលមានទន្លេសេកុង ទន្លេសេសាននិង ស្ទឹងពួកហូរចូលទៅក្នុងទន្លេធំ។ខេត្តក្រចេះ ដែលសណ្ឋានដីផ្លាស់ប្តូរពីខ្ពង់រាបទៅកាន់ទំនាប ដែលជំរុញឱ្យមានការ ផ្លាស់ប្តូរនៃការស្តុកទឹកសម្រាប់ជលសាស្ត្រនិងអាងស្តុកទឹក។ក្រុងភ្នំពេញ ដែលជាកន្លែងចាប់ផ្តើមនៃប្រព័ន្ធអាងទន្លេមេគង្គ ពិសេសស្រាប់តំបន់មេគង្គក្រោម។ព្រែកតូចៗចំនួន៤ បានបែកចេញពីទន្លេមេគង្គ៖ ព្រែកព្រះ ...

ទីភ្នាក់ងារមិនមែនរដ្ឋាភិបាលសម្រាប់ការត្រៀមបង្ការគ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន

​ប្រទេស​កម្ពុជា​មាន​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​អន្តរជាតិ​ និង​អង្គការក្រៅរដ្ឋាភិបាល​ជា​ច្រើន​ ចូលរួម​ក្នុង​ការងារ​មនុស្សធម៌​ ការ​ស្តារ​នីតិសម្បទា​ និង​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​ ព្រមទាំង​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។​​យោង​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ...

ធនាគារជាតិនៃកម្ពុជា

ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៩៦​ តាម​រយៈ​ច្បាប់​ស្តី​ពី​ ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ធនាគារជាតិ​កម្ពុជា​។​99 ធនាគារជាតិ​នៃ​កម្ពុជា​គឺជា​ធនាគារកណ្តាល​របស់​ប្រទេស​ ដែល​មាន​បេសកកម្ម​ចម្បង​សម្រាប់​កំណត់​ និង​ដឹកនាំ​គោលនយោបាយ​រូបិយ​វត្ថុ​ដើម្បី​រក្សា ...

ជំនួយពីប្រទេសស៊ុយអែត

ឯកអគ្គរដ្ឋទូត​ស៊ុ​យ​អែ​ត​ប្រចាំ​កម្ពុជា​ ឯកឧត្តម​ Björn​ Häggmark​ បានចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។​ រូបភាព ពីទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន។ប្រទេស​កម្ពុជា​ និង​ប្រទេស​ស៊ុ​យ​អែ​ត​បាន​បង្កើត​ចំណង​ការទូត​នៅ​ឆ្នាំ​១៩៦១​។​ ប្រទេស​ស៊ុ​យ​អែ​ត​បាន​ចាប់ផ្តើម​ផ្តល់​ការ​ជំនួយ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​លើក​ដំបូង​ដល់​ប្រទេស​កម្ពុជា ...

សេដ្ឋកិច្ច និងពាណិជ្ជកម្ម

រាប់លុយ. រូបភាព ថតដោយ Aaron Gilson, ៥ មេសា ២០១៣. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.ប្រទេសកម្ពុជា ​បើក​អោយ​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ​ឡើង​វិញ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ និង​បើក​អោយ​មាន​ការ​វិនិយោគ​ពីបរទេស​នៅ​ឆ្នាំ​១៩៩៤។  ប្រទេសកម្ពុជា បានចូល​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​១៩៩៩ និង​​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ក្នុង​ឆ្នាំ២០០៤។ ដៃគូនៃកិច្ចព្រមព្រៀងពានិជ្ជកម្មទ្វេភាគីរបស់ប្រទេសកម្ពុជា រួមមាន ចិន ឡាវ ស្វីស ហ្វីលីពីន បង់ក្លាដេស អាឡឺម៉ង់ ម៉ាឡេស៊ី អង់គ្លេស ថៃ ឥណ្ឌូនេស៊ី សិង្ហបូរីវៀតណាម ឥណ្ឌា យូហ្កាន់ដា ជប៉ុន កូរ៉េខាងជើង និងកូរ៉េខាងត្បូង។203សេដ្ឋកិច្ចផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា (ជីឌីភី) បានកើនឡើង១៩.៨ ភាគរយ ពី ៥៦,៦១៦.៨ ពាន់លានរៀល នៅឆ្នាំ ២០១២ ដល់ ៦៧,៨៥១.០៣ ...

ការជួញដូរកាបូន និងការចំណាយប្រាក់ដទៃទៀត ដើម្បីទទួលបានសេវាកម្មអេកូឡូស៊ី

ស្ថានភាពព្រៃឈើ។ រូបភាព អង្គការទិន្នន័យអំពីការអភិវឌ្ឍ ថតនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២១។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។ប្រទេស​កម្ពុជា​គ្របដណ្តប់​ដោយ​ព្រៃឈើ​ដែល​មាន​ចំនួន​ប្រហែល​ ១៣,១​ លាន​ហិ​កតា​ ក្នុង​ឆ្នាំ​១៩៧៣​ ហើយ​វា​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ៨,៧​ លាន​ហិ​កតា​ក្នុង​ឆ្នាំ​២០១៤​។​245​ យោង​ទៅ​តាម​ក្រសួងបរិស្ថាន​ ព្រៃឈើ​បាន​គ្របដណ្តប់​ ៧៣%​ នៃ​ផ្ទៃដី​សរុប​ក្នុង ...

គោលដៅទី១៤ ជីវិតក្រោមទឹក
sdg-14

គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៤​ គឺ​សំដៅលើ​អន្តរ​​អំពើ​​រវាង​មនុស្ស​ ជាមួយនឹង​មហាសមុទ្រ​។​ ជា​ពិសេស​ វា​មាន​គោលបំណង​​ដើម្បី​អភិរក្ស​ និង​គ្រប់​គ្រង​​​ការ​ប្រើ​ប្រាស់​​នៃ​​មហាសមុទ្រ​ សមុទ្រ​ និង​ធនធានសមុទ្រ​​​ សម្រាប់​ការ​អភិវឌ្ឍ ...

អ្នកផ្តល់ជំនួយផ្នែកច្បាប់

​ជំនួយ​ផ្នែក​ច្បាប់​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ទទួល​មូលនិធិ​អន្តរជាតិ​ និង​ក្រុម​មេធាវី​ការពារ​ប្រយោជន៍​សាធារណៈ​។​ ក្រុម​មេធាវី​ពិសេស​ក្រោម​ការ​ត្រួតពិនិត្យ​របស់​នាយក​រដ្ឋមន្ត្រី​ មាន​គោលបំណង​ជួយ​ស្ត្រី​ក្រីក្រ​ ជា​ពិសេស​អ្នក​ជាប់ ...

សហគ្រាសធុនតូច និងមធ្យម

សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កម្លាំង​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​សម្រាប់​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​រីក​លូតលាស់​។​ សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ក៏​ជំរុញ​ផង​ដែរ​ដល់​ការ​បង្កើត​ការងារ​នៅ​ទូ​ទាំង​ប្រទេស​។​ សន្ទុះ​កំណើន​ចំនួន​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ជា​ហេតុ​ធ្វើ​ឲ្យ​ ការ​ធ្វើ​ចំណាកស្រុក​រក​ការងារ​ទៅ​កាន់​ប្រទេស​ជិតខាង​ និង​អត្រា​គ្មាន​ការងារ​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ ដែល​ជា​លទ្ធផល​បណ្តាល​ឲ្យ​មានការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​។​ ...

គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន

ទឹកជំនន់​នៅ​កម្ពុជា​ ឆ្នាំ​២០១១​។ រូបភាព ថត​ដោយ​ គណៈកម្មការ​អឺរ៉ុប​,​ ១១​ តុលា​ ២០១១​។ ក្រោម​អាជ្ញាប័ណ្ណ​ CC BY 2.0។នៅ​ប្រទេស​កម្ពុជា​ ព្យុះ​ ទឹកជំនន់​ និង​រន្ទះបាញ់​ គឺជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ចម្បង​ ដែល​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​មនុស្ស​សត្វ​ និង​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ ខណៈ​ដែល​ គ្រោះ​រាំង​ស្ងួត​ បង្ក​ឱ្យ ...

ដំឡូងមី

​ដំឡូង​មី​ គឺជា​ដំណាំ​មួយ​ដ៏​សំខាន់​ក្នុង​វិស័យ​កសិកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ការ​ដាំ​ដុះ​ ការ​ប្រមូល​ផល​ ការ​កែ​ច្នៃ​ និង​ការ​នាំ​ចេញ​ដំឡូង​មី​បាន​ផ្តល់​ការងារ​ និង​គាំទ្រ​ដល់​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ជា​ច្រើន​ពាន់​នាក់ ...

ការវិនិយោគ

ប្រទេស​កម្ពុជា​បាន​រៀបចំ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ​បន្ទាប់​ពី​បាន​ឆ្លងកាត់​សង្គ្រាម​អូស​បន្លាយ​ និង​អ​ស្ថិរភាព​ជា​ច្រើន​ឆ្នាំ​។​ សេដ្ឋកិច្ច​កម្ពុជា​បាន​កើនឡើង​យ៉ាង​ខ្លាំងក្លា​បន្ទាប់​ពី​មានការ​ផ្លាស់​ប្តូរ​របស់​ប្រទេស​ទៅ​ជា​សេដ្ឋកិច្ច​ទីផ្សារសេរី​ ដែល​ក្នុង​នោះ​កម្ពុជា ...

ពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ ច​ន​ ឃើ​រី​ និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហ៊ុន​ សែន​នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​។​ រូបភាព​ ដោយ​ ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ​,​ ថត​នៅ​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៦​។​ ក្រោម​អាជ្ញា​បណ្ណ​ CC BY-ND 2.0​។​ប្រទេស​កម្ពុជា ...

ជំនួយពីសហភាពអឺរ៉ុប

លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។​ រូបភាព ពីទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន។សហភាព​អឺរ៉ុប​ (EU)​ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួយ​ និង​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ចាប់តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​ ហើយ​ភាព​ជា​ដៃគូ​នេះ​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា​ និង​ការ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សហគមន៍ ...

ការការពារព្រៃឈើ

ការ​កាប់​បំផ្លាញ​ព្រៃឈើ​ គឺជា​បញ្ហា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៧០​ ហើយ​វា​កាន់តែ​អាក្រក់​ទៅៗ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ តំបន់​ការពារ​ខ្លះ​ត្រូវ​បាន​កាប់​បំផ្លាញ​ព្រៃឈើ​រហូត​ដល់​សល់​ព្រៃឈើ​តិចតួច​ប៉ុណ្ណោះ​។​ កម្ពុជា​បាន​បាត់បង់​គម្រប ...

គ្រោះមហន្តរាយ

គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតជាគ្រោះមហន្តរាយដែលប៉ះពាល់ដល់ប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជានិច្ចកាលគ្រោះថ្នាក់ទាំងនេះរមែងនាំឱ្យមានការចំណាយខ្ពស់ជាងគេផងដែរ។ ការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យស្ថានភាពនេះកាន់តែលំបាក ដោយរដូវប្រាំងមានអាកាសធាតុកាន់តែក្តៅហួតហែង និងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំនិងខ្យល់ព្យុះកាន់តែខ្លាំង។តំបន់លិចទឹកនៅក្នុងប្រទេសកម្ពុជា, រូបភាព ថតដោយ Adelia Ribier, នៅថ្ងៃទី ២៤ តុលា ២០០១. ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0ការរាតត្បាតនៃជម្ងឺក៏អាចនឹងមានផលប៉ះពាល់ទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ បើទោះបីជាការគម្រាមកំហែងពីប្រភេទជម្ងឺ SARSនិងជម្ងឺផ្តាសាយបក្សីក្នុងពេលថ្មីៗនេះ មិននាំឱ្យមានផលប៉ះពាល់ខ្លាំងទៅកាន់ប្រជាពលរដ្ឋក្នុងចំនួនច្រើនក៏ដោយ។គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមានតំបន់ជាច្រើនគួរឱ្យកត់សម្គាល់ដែលជាប្រភេទតំបន់លិចទឹក ហើយទឹកជំនន់ទៅលើតំបន់ទាំងនេះតែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងរដូវវស្សា(ចន្លោះពីខែឧសភាដល់ខែតុលា)។ បាតុភូតនេះនាំឱ្យមានគុណប្រយោជន៏ជាច្រើន តួរយ៉ាងផ្តល់សំណើមនិងជីរជាតិដី ជួយដល់ការស្តុកទឹកលើដីនិងទឹកក្រោមដី និងផ្តល់គុណប្រយោជន៍មួយចំនួនទៀតទៅកាន់វិស័យជលផល។យ៉ាងណាមិញ ទឹកជំនន់ជោគជាំនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានប៉ានប្រមាណថា ទឹកជំនន់ក្នុងឆ្នាំ២០១៣បានធ្វើឱ្យមានការខាតបង់ទៅកាន់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅដ្ឋានប្រជាជនក្នុងទឹកប្រាក់ច្រើនជាង៣៥៥លានដុល្លារ។647 គណៈកម្មាធិការដដែលបានរាយការណ៍ថាទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនចំនួន ៣៧៧,៣៥៤គ្រួសារនិងប្រជាពលរដ្ឋប្រមាណ ១.៨លាននាក់ក្នុងខេត្តចំនួន២០។ ទឹកជំនន់បានសម្លាប់មនុស្សអស់ចំនួន១៦៨នាក់ ដែលក្នុងនោះភាគច្រើនជាកុមារ។648ក្នុងករណីគ្រោះទឹកជំនន់ដែលធ្ងន់ធ្ងរបំផុត សេវាសាធារណៈដូចជាវិស័យអប់រំនិងការថែទាំសុខភាពមិនអាចដំណើរការទៅបានយ៉ាងប្រក្រតីនោះទេ។649 ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាតនិងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងការចែកចាយអគ្គីសនី(ទៅកាន់កន្លែងដែលអាចទៅដល់)ត្រូវបានខូចខាតឬរងការបំផ្លិចបំផ្លាញ ដែលនេះជាទម្ងន់បន្ថែមលើផលប៉ះពាល់រយៈពេលវែង។ ការធ្លាក់ចុះនៃទិន្នផលវិស័យកសិកម្មបន្ទាប់ពីទឹកជំនន់ក្នុងឆ្នាំ២០១៣ត្រូវបានប៉ានស្មានថានឹងកាត់បន្ថយកំណើនទិន្នផលក្នុងស្រុកសរុប(GDP)របស់កម្ពុជាច្រើនជាង០.៥ភាគរយ។650ទឹកជំនន់ក្នុងឆ្នាំ២០០០បានប៉ះពាល់ដល់ប្រជាជនចំនួន ៣.៥លាននាក់ រួមមាន ៨៥,០០០គ្រួសារ(ស្មើរនឹងប្រជាជន ៣៨៧,០០០នាក់) ...

សេវាកម្មធនាគារ និងហិរញ្ញវត្ថុ

​​បើយោង​តាម​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ ២០២០​ ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ ស្ថាប័ន​សំខាន់ៗ​ក្នុង​ប្រព័ន្ធ​ធនាគារ​មាន​៖ធនាគារពាណិជ្ជ​មាន​ចំនួន​ ៥១​ កន្លែង​​ធនាគារ​ឯកទេស​ចំនួន​ ១២​ កន្លែង​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​មាន​ចំនួន​ ៧៥​ កន្លែង​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល ...

គោលនយោបាយ និងការគ្រប់គ្រងសេដ្ឋកិច្ច

បន្ទាប់​ពី​ការ​បោះ​ឆ្នោតជាតិ​លើក​ដំបូង​នៅ​ឆ្នាំ​ ១៩៩៣​ រដ្ឋាភិបាល​បាន​រៀបចំ​ និង​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​មីក្រូ​ និង​ម៉ាក្រូសេដ្ឋកិច្ច​ ព្រមទាំង​កម្មវិធី​កំណែទម្រង់​រចនាសម្ព័ន្ធ​ដើម្បី​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា​ទៅ​ក្នុង​តំបន់​ និង​ពិភពលោក​ក៏​ដូច​ជា​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​។​797​ ក្នុង​រយៈពេល ...

បញ្ហាសុខភាពជាអាទិភាព

កុមារី​ពីរ​នាក់​កំពុង​សម្លឹង​មើល​ម្តាយ​របស់​ពួក​គេ​ដែល​​ហៀប​នឹង​ដល់​សេចក្តី​ស្លាប់​ដោយ​សារ​តែ​ជំងឺ​អេដស៍​,​ ប្រទេស​កម្ពុជា​។ ​រូបថត​ ដោយ​ធនាគារ​ពិភព​លោក​ ថតនៅ​ឆ្នាំ​ ២០០២។ ​ក្រោម​អាជ្ញារ​ប័ណ្ណ​ ​CC BY-NC-ND 2.0។​លក្ខណៈ​​ទូទៅ​ពិសេស​ពីរ​ ...

ការ​អភិវឌ្ឍ​សង្គម
https://www.flickr.com/photos/worldbank/8758052647/in/photolist-em25EC-em25kN-ekViVH-ekVjd6-ekVjng-em263q-em25sh-ekVj8H-em266E-ekViYD-ekVjhp-em25pq-em26a9-5cWAHN

បុគ្គលិកពេទ្យកំពុងស្ដាប់ចង្វាក់បេះដូងទារក នៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ ប្រទេសកម្ពុជា. រូបភាព ថតដោយ ធនាគារពិភពលោក, ៣០ មករា ២០១៣. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.ការអភិវឌ្ឍផ្នែកសង្គម បង្ហាញឱ្យឃើញពីបញ្ហាសង្គមយ៉ាងជ្រាលជ្រៅ ជាពិសេស ភាពក្រីក្រភាពគ្មានការងារធ្វើ និងការមិនរាប់បញ្ចូលផ្នែកសង្គមផ្សេងទៀត968 និងស្វែងរកការកំណត់នូវភាពក្រីក្រចំពោះវិសាលគមនៃឧបសគ្គនានាទាំងផ្នែកសង្គម និងរចនាសម្ព័ន្ធ ជំនួសកម្រិតប្រាក់ចំណូល ។ប្រទេសកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់ខ្លួនមួយចំនួន ដូចជា ការកាត់បន្ថយអត្រាមរណភាពទារក និងមាតា បីភាគបួន កម្រិតប្រាក់ចំណូលបានកើនឡើង ហើយកម្រិតនៃភាពក្រីក្រ បានធ្លាក់ចុះ ចំណែកឯស្ថិតិសុខាភិបាល និងវិស័យអប់រំជាច្រើនទៀត បានប្រសើរឡើងយ៉ាងខ្លាំង ។ទោះយ៉ាងណាក៏ដោយ ក៏នៅមានការប្រឈមធំៗជាច្រើន សម្រាប់ប្រជាជនជាច្រើន ដែលរស់នៅតាមជនបទ ដូចជា ការទទួលបានសេវាសុខភាព ឬ សេវាអប់រំ និងការផ្គត់ផ្គង់ អគ្គិសនី នៅមានកម្រិតនៅឡើយ រីឯ ប្រជាជនមួយចំនួនធំ បានទទួលរងផលប៉ះពាល់ ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

aEvNP
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!