សេវាកម្មធនាគារ និងហិរញ្ញវត្ថុ

​​បើយោង​តាម​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ ២០២០​ ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ ស្ថាប័ន​សំខាន់ៗ​ក្នុង​ប្រព័ន្ធ​ធនាគារ​មាន​៖

  • ធនាគារពាណិជ្ជ​មាន​ចំនួន​ ៥១​ កន្លែង​
  • ​ធនាគារ​ឯកទេស​ចំនួន​ ១២​ កន្លែង​
  • ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​មាន​ចំនួន​ ៧៥​ កន្លែង​
  • ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​មាន​ចំនួន​ ៦​ កន្លែង​
  • ​គ្រឹះស្ថាន​ឥណទាន​ជនបទ​មាន​ចំនួន​ ២៤៥​ កន្លែង

​ក្រៅពី​នេះ​ក៏​មាន​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​ អ្នកដំណើរ​កា​រត​តិ​យ​ភាគី​ គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ ក្រុមហ៊ុន​ចែករំលែក​ព៍​ត៌​មាន​ឥណទាន​ ការិយាល័យ​តំណាង​ធនាគារ​បរទេស​ និង​អាជីវកម្ម​ប្តូរ​ប្រាក់​ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ជា​អាជ្ញាធរ​ត្រួតពិនិត្យ​។​1

អគារ​ផ្សារ​ធំ​ថ្មី, ធនាគារ​វឌ្ឍនៈ​ និង​អគារ​ធនាគារ​កា​ណា​ឌី​យ៉ា​។​ រូបថត​ដោយ​ Ashley ថត​នៅ​ថ្ងៃ​ទី​ ២៧​ ខែមិថុនា​ ឆ្នាំ​ ២០១៥​។​ អាជ្ញាប័ណ្ណ​ក្រោម​ CC BY-NC-ND 2.0.

​លទ្ធភាព​ទទួល​បាន​ឥណទាន​

​កំណើន​ឥណទាន​អតិថិជន​មានការ​យឺតយ៉ាវ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ដោយ​បាន​ធ្លាក់​ចុះ​ពី​ ២០,៥%​ ក្នុង​ឆ្នាំ​ ២០១៦​ មក​នៅ​ត្រឹម​ ១៦,១%​ ក្នុង​ឆ្នាំ​ ២០២០​។​2​ លទ្ធភាព​ទទួល​បាន​ប្រាក់​កម្ចី​ និង​ឥណទាន​មាន​កម្រិត​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ យោង​តាម​ «​ចំណាត់ថ្នាក់​ការ​ធ្វើ​អាជីវកម្ម​ឆ្នាំ​ ២០២០»​ របស់​ធនាគារពិភពលោក​ ប្រទេស​កម្ពុជា​ស្ថិត​នៅ​លំដាប់​ទី​ ២៥​ ក្នុង​ចំណោម​ ១៩០​ ប្រទេស​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ឥណទាន​។​3

​ការ​ពង្រឹង​ភាពរឹងមាំ​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​

​សកម្មភាព​មួយ​ចំនួន​កំពុង​ដំណើរការ​ដើម្បី​កែ​លម្អ​ភាពរឹងមាំ​ និង​តម្លាភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​។​ សកម្មភាព​សំខាន់ៗ​ក្នុង​នោះ​រួម​មាន​៖

  • នៅ​ឆ្នាំ​ ២០២២​ គោលនយោបាយ​ចំនួន​ដប់​ដើម្បី​គាំទ្រ​កំណើនសេដ្ឋកិច្ច​ និង​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​រាតត្បាត​នឹង​ត្រូវ​បាន​ណែនាំ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។4
  • ​នៅ​ថ្ងៃ​ទី​ ៧​ និង​ ១១​ ខែមេសា​ ឆ្នាំ​ ២០២១​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ និង​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​តាម​រយៈ​វិធាន​ការណ៍​បន្ធូរបន្ថយ​បំណុល​ចំនួន​ ៦​ ដើម្បី​បន្ធូរបន្ថយ​វិធានការ​សងបំណុល​ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។​5
  • ​ក្នុង​ឆ្នាំ​ ២០១៨​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​បទ​ប្បញ្ញត្តិ​សំខាន់ៗ​ រួម​មាន​ សារាចរ​ណែនាំ​ស្តី​ពី​ ការ​អនុវត្ត​ប្រកាស​ស្តី​ពី​ ចំណាត់ថ្នាក​ហានិភ័យ​ឥណទាន​ និង​សំ​វិធាន​ធន​លើ​អ៊ី​ម​ភែ​រ​មិន​ (​ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​ទី​ ១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨)​ ក្នុង​គោលបំណង​ផ្តល់​ការ​ណែនាំ​បន្ថែម​ដល់​ការ​អនុវត្ត​មួយ​ចំនួន​ (​ឧទាហរណ៍​៖​ ការ​ដាក់​ស្នើ​របាយការណ៍​ហិរញ្ញវត្ថុ​ ការ​ត្រួតពិនិត្យ​ និង​ការ​ចាត់​ថ្នាក់​នៃ​មធ្យោបាយ​នានា​ទៅ​លើ​ការ​កែប្រែ​គោលនយោបាយ​ឥណទាន​។​ ល​។​)​ បទ​ប្បញ្ញត្តិ​ ស្តី​ពី​ការ​កំណត់​ទ្រនាប់​ដើមទុន​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​(​ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​ទី​ ២២​ ខែ​កុ​ម្ភៈ​ ឆ្នាំ​២០១៨)​ ដែល​មាន​គោលបំណង​កំណត់​ទ្រនាប់​ដើមទុន​បណ្ដោះអាសន្ន​ រួម​បញ្ចូល​ទាំង​ដើមទុន​តម្កល់​ និង​ដើមទុន​បញ្ចាំ​ដើម្បី​ពង្រឹង​ភាព​ធន់​របស់​ធនាគារ​ និង​ស្ថាប័នហិរញ្ញវត្ថុ​ ព្រមទាំង​បទ​ប្បញ្ញត្តិ​ ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ មូលប្បទានប័ត្រ​គំរូ​ថ្មី​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ (​អនុម័ត​ថ្ងៃ​ទី​ ២៦​ ខែកញ្ញា​ ឆ្នាំ​២០១៨)​។​6
  • ក្នុង​ឆ្នាំ​ ២០១៧​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​វិធាន​ការណ៍​ដើម្បី​ការពារ​អតិថិជន​ និង​បង្កើន​ការ​ត្រួតពិនិត្យ​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ធនាគារ​ដូច​ជា​ប្រកាស​លេខ​ ៧៧-០១៧-១០៩​ ប្រ​.​ក​ ចុះ​ថ្ងៃ​ទី​ ១៣​ ខែមីនា​ ឆ្នាំ​២០១៧​ ស្តី​អំពី​ “​ការ​កំណត់​ពិ​ដាន​អត្រា​ការ​ប្រាក់​ឥណទាន​”​ និង​ប្រកាស​លេខ​ ៧៧-០១៧-៣០១​ ប្រ​.​ក​ ចុះ​ថ្ងៃ​ទី​ ២៧​ ខែកញ្ញា​ ឆ្នាំ​២០១៧​ ស្តី​ពី​ “​ក្របខ័ណ្ឌ​គ្រប់គ្រង​ហានិភ័យ​សន្ទនីយ​ភាព​របស់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​”​ ព្រមទាំង​ប្រកាស​លេខ​ ៧៧-០១៧-៣៣៥​ ប្រ​.​ក​ ចុះ​ថ្ងៃ​ទី​ ១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ស្តី​ពី​ “​សវន​កម្ម​ ចំពោះ​គ្រឹ​ស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​”​។​7
  • ក្នុង​ខែមីនា​ ឆ្នាំ​២០១៦​ ធនាគារ​បាន​ប្រកាស​ថា​ ធនាគារ​ត្រូវការ​ដើមទុន​អប្បបរមា​ច្រើន​ជាង​មុន​។​ រាល់​ធនាគារពាណិជ្ជ​ដែល​បាន​ដាក់​បញ្ចូល​ក្នុងស្រុក​ (​រួម​ទាំង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ធនាគារ​បរទេស​)​ ត្រូវ​បង្កើន​ដើមទុន​អប្បបរមា​របស់​ខ្លួន​ដល់​ចំនួន​ ៧៥​ លាន​ដុល្លារ​។​ សាខា​របស់​ធនាគារ​មេ​ដែល​មាន​អត្រា​ការ​ប្រាក់​ថ្នាក់​វិនិយោគ​ត្រូវការ​ដើមទុន​ចំនួន​ ៥០​ លាន​ដុល្លារ​។​ ក្នុង​នោះ​ ធនាគារ​មាន​រយៈពេល​ពីរ​ឆ្នាំ​ដើម្បី​អនុវត្ត​តាម​។​8
  • នៅ​ខែមីនា​ ឆ្នាំ​២០១៦​ ដូច​គ្នា​ដែរ​ ប្រកាស​តម្រូវ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ ត្រូវ​មាន​ដើមទុន​ចុះបញ្ជី​អប្បបរមា​ចំនួន​ ៣០​ លាន​ដុល្លារ​ ខណៈ​ដែល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ត្រូវ​មាន​ដើមទុន​អប្បបរមា​ចំនួន​ ១,៥​ លាន​ដុល្លារ​។​ ស្ថាប័នហិរញ្ញវត្ថុ​នានា​ត្រូវ​បំពេញ​ល័ក្ខខ័ណ្ឌ​ក្នុង​រយៈពេល​ ២​ ឆ្នាំ​។​9
  • ក្នុង​ខែធ្នូ​ ឆ្នាំ​២០១៥​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​ប្រកាស​មួយ​ ដោយ​កំណត់​ពី​អនុ​បាត​ក្របខ័ណ្ឌ​សន្ទនីយ​ភាព​ ខ្ពស់​។​ ប្រការ​នេះ​តម្រូវ​ឱ្យ​ធនាគារ​មាន​សមាមាត្រ​សាច់ប្រាក់​ជាក់លាក់​មួយ​ ដើម្បី​ឱ្យ​ពួក​គេ​មាន​លទ្ធភាព​អាច​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​បាន​ល្អ​ប្រសើរ​។​ អនុលោម​ភាព​នេះ​តម្រូវ​ឱ្យ​ឱ្យ​មានការ​អនុវត្ត​ចំនួន​ ៥​ ជំហាន​រហូត​ដល់​ឆ្នាំ​ ២០២០​។​10 
  • ​ចាប់តាំងពី​ឆ្នាំ​ ២០០៩​ ធនាគារ​ និង​ស្ថាប័នហិរញ្ញវត្ថុ​ត្រូវ​គោរព​តាម​ស្តង់ដារ​របាយការណ៍​ដែល​សំខាន់​ដូច​គ្នា​ នឹង​ស្តង់ដារ​របាយការណ៍​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFRS)​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ភាព​មាន​កំណត់​ទៅ​លើ​ធនធាន​ និង​សមត្ថភាព​មាន​ន័យ​ថា​ភាគច្រើន​នៃ​ស្ថាប័ន​ទាំងនោះ​កំពុង​ស្ថិត​នៅ​ដំណើរការ​ក្នុង​ការ​អនុវត្ត​នៅឡើយ​។​11

​ការ​អភិវឌ្ឍ​ទៅ​លើ​ប្រព័ន្ធ​ទូទាត់​ប្រាក់​

​ពាក្យ​ថា​ “​ប្រព័ន្ធ​ទូទាត់​ប្រាក់​”​ សំដៅ​ទៅ​លើ​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​អន្តរ​ធនាគារ​ និង​យន្ដការ​ផ្សេង​ទៀត​សម្រាប់​ចរាចរ​នៃ​សាច់ប្រាក់​។​ វា​រួម​បញ្ចូល​ទាំង​ប្រព័ន្ធ​ពី​មុន​ដែល​ផ្អែក​លើ​ក្រដាស​ (​តួយ៉ាង​ដូច​ជា​មូលប្បទានប័ត្រ​)​ និង​ការ​ផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​។​ នៅ​ឆ្នាំ​ ២០១២​ ធនាគារជាតិ​បាន​ណែនាំ​នូវ​ប្រព័ន្ធ​ជម្រះ​មូលប្បទានប័ត្រ​ និង​ជំនួស​វិញ​ដោយ​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​អេ​ឡិច​ត្រូ​និក​ដែល​មាន​ប្រសិទ្ធភាព​។​12

ទាក់ទង​នឹង​ភាព​ជឿនលឿន​នៃ​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ ប្រព័ន្ធ​ទូទាត់​ប្រាក់​នៅ​កម្ពុជា​ត្រូវ​បាន​ធ្វើ​ឱ្យ​ទំនើប​ និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​នៃ​ប្រព័ន្ធ​ធនាគារ​ និង​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ សុវត្ថិភាព​ និង​តម្លៃ​សមរម្យ​។​ ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​ណែនាំ​ និង​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​ “​​បាគង​”​ នៅ​ក្នុង​ខែតុលា​ ឆ្នាំ​ ២០២០​ ដើម្បី​លើកកម្ពស់​ការ​ទូទាត់​មិន​ប្រើ​សាច់ប្រាក់​ និង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ ដែល​កម្ពុជា​មាន​គោលបំណង​ឆ្ពោះទៅ​ឌី​ជី​ថ​ល​សេដ្ឋកិច្ច​។​13​​ គិត​ត្រឹម​ខែមិថុនា​ ឆ្នាំ​ ២០២១​ អ្នក​ប្រើប្រាស់​បាគង​បាន​កើនឡើង​ដល់​ ២០០,០០០​ នាក់​ ហើយ​ប្រតិបត្តិការ​ប្រហែល​ ៥០០​ លាន​ដុល្លារ​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ពាក់កណ្តាល​ដំបូង​នៃ​ឆ្នាំ​ ២០២១​។​14​ ក្នុង​នាម​ជា​សមាជិក​នៃ​គណៈកម្មការ​ប្រព័ន្ធ​ទូទាត់​អាស៊ាន​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់​អោយ​ដំណើរការ​សេវា​ទូទាត់​ឆ្លង​ដែន​តាម​ព្រំដែន​រវាង​កម្ពុជា​ និង​ថៃ​តាម​រយៈ​ QR​ កូត​ និង​កំពុង​ស្វែង​យល់​ពី​លទ្ធភាព​នៃ​ការ​ធ្វើ​ដូច​គ្នា​នេះ​ជាមួយ​សមាជិក​អាស៊ាន​ដទៃ​ទៀត​។​​15

​កំណើន​នៃ​វិស័យ​ភតិសន្យា​

​វិស័យ​ភតិសន្យា​មានការ​រីក​ចម្រើន​ជា​ពិសេស​នៅ​ក្នុង​សេវាកម្ម​ភតិសន្យា​លើ​ចលនវត្ថុ​ដូច​ជា​៖​ គ្រឿងយន្ត​កសិកម្ម​ គ្រឿងចក្រ​ រថយន្ត​ និង​ម៉ូតូ​ គ្រឿង​សង្ហា​រឹម​ និង​ផ្សេងៗ​ទៀត​។​​16

​ការិយាល័យ​ឥណទាន​កម្ពុជា​

ការិយាល័យ​ឥណទាន​កម្ពុជា​ដែល​ជា​អ្នក​ផ្តល់​សេវា​ព័ត៌មាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​ ឧ​បករ​ណ៏​វិភាគ​ទិន្ន​ន័យ​ និង​របាយការណ៍​ឥណទាន​ដល់​អ្នក​ប្រើប្រាស់​ និង​ស្ថាប័នហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ខែមីនា​ ឆ្នាំ​ ២០១២​។​ ការិយាល័យ​នេះ​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​ផ្តល់​សេវាកម្ម​ទៅ​លើ​របាយការណ៍​អ្នក​ប្រើប្រាស់​ឥណទាន​ទៅ​កាន់​អតិថិជន​ ដែល​ក្នុង​ន័យ​នេះ​វា​ជួយ​ធនាគារ​ និង​ស្ថាប័ន​ផ្សេង​ទៀត​ក្នុង​ការ​សម្រេចចិត្ត​ផ្តល់​ប្រាក់​កម្ចី​ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ​ និង​គិតគូរ​ច្បាស់លាស់​លើ​ហានិភ័យ​ឥណទាន​។​ ម្យ៉ាងវិញទៀត​ ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​ដែល​ផ្តល់​អាជ្ញាប័ណ្ណ​ដោយ​ធនាគារជាតិ​គឺជា​សមាជិក​នៃ​ការិយាល័យ​នេះ​។​​17

​មីក្រូហិរញ្ញវត្ថុ​

​នៅ​ចុងឆ្នាំ​ ២០២០​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ ៣៤,៣​ ទ្រី​លាន​រៀល​ (​ប្រហែល​ ៨,៥​ ពាន់​លាន​ដុល្លារ​)​។​​18 មីក្រូហិរញ្ញវត្ថុ​គឺជា​ប្រភព​សំខាន់​នៃ​កម្ចី​សម្រាប់​អាជីវកម្ម​នៅ​តាម​ជនបទ​ខ្នាត​តូច​ និង​មធ្យម​។​​19 អត្រា​ការ​ប្រាក់​កម្ចី​បាន​ធ្លាក់​ចុះ​ប៉ុន្តែ​នៅ​តែ​មាន​លក្ខណៈ​ខ្ពស់​៖​ អត្រា​ប្រាក់​រៀល​បាន​ធ្លាក់​ចុះ​ពី​ ៧០%​ ក្នុង​ឆ្នាំ​ ២០០១​ ដល់​ ១៥,៤%​ ក្នុង​ឆ្នាំ​ ២០២០​ និង​អត្រា​ប្រាក់​ដុល្លារ​ ១៥,២%​។​20​ ក្នុង​នោះ​ ស្ត្រី​ជា​អតិថិជន​ដែល​មាន​ភាព​លេចធ្លោ​ជាងគេ​ ព្រោះថា​ជាង​ ៧០%​ នៃ​ម្ចាស់​គណនី​ប្រាក់​បញ្ញើ​ និង​ប្រាក់​កម្ចី​ជា​កម្មសិទ្ធិ​ជា​របស់​ពួក​គេ​។​21​ ទោះជា​យ៉ាងណា​ កំណើន​កម្ចី​ខ្នាត​តូច​បាន​កើនឡើង​លើស​ពី​កំណើន​ប្រាក់​ចំណូល​ហើយ​វា​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ទាក់ទង​នឹង​ការ​សងបំណុល​តាម​រយៈ​ការ​លក់​ដីធ្លី​ដោយ​បង្ខំចិត្ត​ ពលកម្ម​កុមារ​ និង​ការ​ធ្វើ​ចំណាកស្រុក​ដែល​ជំរុញ​ដោយ​បំណុល​ដោះ​មិន​រួច​។​22

ការ​ចូលរួម​ក្នុង​សេវាកម្ម​ធនាគារ​ និង​ហិរញ្ញវត្ថុ​

​ចំនួន​អ្នក​ខ្ចីប្រាក់​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​មាន​ចំនួន​ច្រើន​ជាង​បី​ដង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ពី​ ០,៨ លាន​នាក់ក្នុង​ឆ្នាំ​ ២០០៧​ ដល់​ ៣,២​ លាន​នាក់​នៅ​ឆ្នាំ​ ២០២០​ ខណៈ​ចំនួន​អ្នក​ដាក់​ប្រាក់​បញ្ញើ​បាន​កើនឡើង​ពី​ ០,៦​​ ដល់​ ៨,៩ លាន​នាក់​ពោល​គឺ​កើនឡើង​ជិត ១៥​ ដង។​​​23​ ធនាគារជាតិ​បាន​ប៉ាន់​ប្រមាណ​ថា​នៅ​ចុងឆ្នាំ​ ២០១៦​ មនុស្ស​ពេញវ័យ​ប្រហែលជា​ ៧១%​ បាន​ទទួល​សេវា​ហិរញ្ញវត្ថុ​។​24

ការ​លើកកម្ពស់​ឱ្យ​មានការ​កើនឡើង​ក្នុង​ការ​ប្រើប្រាស់​ធនាគារ​ឌី​ជី​ថ​ល​ និង​ទូរស័ព្ទ​ចល័ត​គឺជា​ការ​ផ្តោត​សំខាន់​សម្រាប់​ទាំង​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ធនាគារពាណិជ្ជ​។​25 ធនាគារ​ឌី​ជី​ថ​ល​ និង​ទូរស័ព្ទ​ចល័ត​បាន​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុងអំឡុងពេល​ ជំងឺ​រាតត្បាត​ នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​បង្កើត​ប្រាក់​អេ​ឡិច​ត្រូ​និក​ចល័ត​ និង​ធនាគារ​ឌី​ជី​ថ​ល​ ហើយ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើកទឹកចិត្ត​អ្នក​ប្រើប្រាស់​ និង​អាជីវកម្ម​ឱ្យ​ប្រើប្រាស់​សេវា​កាបូប​ប្រាក់​អេ​ឡិច​ត្រូ​និក​ចល័ត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។​26

ចំនួន​ម៉ាស៊ីន​អេ​ធី​អឹ​ម​ (ATM)​ របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​បាន​កើនឡើង​ចំនួន​ ៣,១៧៧​ នៅ​ត្រឹម​ចុងឆ្នាំ​ ២០២០​​​​27​ ដែល​ជាការ​កើនឡើង​ខ្លាំង​ធៀប​នឹង​ឆ្នាំ​មុន​​ (២៣,២​ នាក់​ក្នុង​ចំណោម​មនុស្ស​ពេញវ័យ​ ១០០,០០០​ នាក់​ប្រើប្រាស់​ម៉ាស៊ីន​អេ​ធី​អឹ​ម​នៅ​ឆ្នាំ​ ២០១៩)​ នេះ​បើ​ធៀប​ទៅ​នឹង​អត្រា​មធ្យម​សម្រាប់​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​ (១៩,២​ នាក់​ក្នុង​ចំណោម​មនុស្សពេញវ័យ​ ១០០,០០០​ នាក់​ដែល​ប្រើប្រាស់​ម៉ាស៊ីន​អេ​ធី​អឹ​ម​)​។​28

​នៅ​ថ្ងៃ​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០២១​ នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច ​និង​សហប្រតិបត្តិការ​ក្នុង​តំបន់​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​ និង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ទិន្នន័យ​តាមដាន​ម៉ាក្រូសេដ្ឋកិច្ច​ដើម្បី​វិភាគ​ និង​តាមដាន​ស្ថានភាព​ហិរញ្ញវត្ថុ​ម៉ាក្រូសេដ្ឋកិច្ច​នៅ​កម្ពុជា​។​ ប្រព័ន្ធ​ទិន្នន័យ​នេះ​នឹង​អនុញ្ញាត​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ធនាគារអភិវឌ្ឍន៍អាស៊ី​បង្កើត​គោលនយោបាយ​ និង​ធានា​ស្ថិរភាព​តម្លៃ​ និង​កំណើនសេដ្ឋកិច្ច​។​ អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ទិន្នន័យ​ក៏​អាច​តាមដាន​វឌ្ឍនភាព​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​តាម​រយៈ​សូចនាករ​សំខាន់ៗ​ចំនួន​ ៧០​ ក្រា​ហ្វ​ចំនួន​ ៣០០​ និង​ប្រភេទ​ទិន្នន័យ​តាម​វិស័យ​ចំនួន​ ៣០០​។​29

​ដុល្លារ​រូប​នី​យ​កម្ម​

​ការ​ចាប់ផ្តើម​នៃ​ដុល្លា​រូប​នី​យ​កម្ម​នៅ​កម្ពុជា​មិនមែន​មក​ពី​ការ​សម្រេចចិត្ត​ខាង​គោលនយោបាយ​ទេ​ ប៉ុន្តែ​ជា​ការ​ធ្លាក់​ចុះ​នៃ​ទំនុកចិត្ត​សាធារណៈ​ចំពោះ​រូបិយប័ណ្ណ​ក្នុងស្រុក​ (​រៀល​)​ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០​។​ ប្រាក់​ដុល្លារ​បាន​ចាប់ផ្តើម​ប្រើប្រាស់​ពេញ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ពេល​ដែល​អាជ្ញាធរ​បណ្តោះអាសន្ន​នៃ​អង្គការសហប្រជាជាតិ​បាន​ចូល​កម្ពុជា​ក្នុង​ឆ្នាំ​ ១៩៩១​ -​ ១៩៩២​។​ ធនាគារជាតិ​នៃ​កម្ពុជា​មិន​បាន​ត្រៀមខ្លួន​ដើម្បី​ទប់ទល់​នឹង​ការ​ប្រឆាំង​នឹង​រូបិយប័ណ្ណ​ជាតិ​ ដូចនេះ​ប្រាក់​ដុល្លារ​ត្រូវ​បាន​ប្រើប្រាស់​ជា​មធ្យោបាយ​នៃ​ការ​ដោះ​ដូរ​ ហើយ​បាន​ប្រើប្រាស់​ជាមួយនឹង​រូបិយប័ណ្ណ​ជាតិ​។​30

នៅ​ក្នុង​ខែឧសភា​ ឆ្នាំ​២០២០​ បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​តំណាង​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ប្រកាស​ផែនការ​ថ្មី​មួយ​ដើម្បី​លុប​ចោល​ក្រដាសប្រាក់​ ១​ ដុល្លារ​ ២​ ដុល្លារ​ និង​ ៥​ ដុល្លារ​ ហើយ​ជំរុញ​ឱ្យ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​។​ ធនាគារពាណិជ្ជ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវ​បាន​ផ្តល់​ពេល​បី​ខែ​ដើម្បី​ផ្ញើ​ក្រដាសប្រាក់​ត្រឡប់​ទៅ​ធនាគារកណ្តាល​វិញ​ដើម្បី​ធ្វើ​លុប​ចោល​ចរាចរ​ណ៏​នៃ​ប្រាក់​ដុល្លារ​ខ្នាត​តូច​។​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ សមាគម​ធនាគារ​នៅ​កម្ពុជា​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​កត់​សម្គាល់ថា​ក្រដាស់ប្រាក់​ទាំងនោះ​នៅ​តែ​ស្របច្បាប់​ ហើយ​ប្រជាពលរដ្ឋ​គួរតែ​បន្ត​ប្រើប្រាស់​វា​។​31

ទោះបី​ប្រទេស​កម្ពុជា​មាន​រូបិយប័ណ្ណ​ “​រៀល​”​ ផ្ទាល់ខ្លួន​ក្តី​ ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​ដែល​មាន​ចំនួន​ប្រហែលជា​ ៨៣%​ ក្នុង​ឆ្នាំ​ ២០១៨​។​32

លោក​ជំទាវ​ ជា​ សេរី​ អគ្គនាយក​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ការ​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ការ​គ្រប់គ្រង​លើ​គោលនយោបាយ​រូបិយ​វត្ថុ។​ លោក​ជំទាវ​បាន​បន្ថែម​ថា​ប្រាក់​រៀល​អនុញ្ញាត​ឱ្យ​ធនាគារកណ្តាល​មាន​ឥទ្ធិពល​លើ​សកម្មភាព​សេដ្ឋកិច្ច​តាម​រយៈ​ការ​បញ្ចុះ​ ឬ​ដំឡើង​អត្រា​ការ​ប្រាក់​ ដូច្នេះ​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​រូបិយ​វត្ថុ​ក្នុង​ការ​រក្សា​ស្ថិរភាព​តម្លៃ​ និង​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​អាច​ត្រូវ​បាន​ពង្រឹង​។​33

នៅ​ឆ្នាំ​ ២០១៦​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរ​ប្រតិបត្តិការ​ផ្តល់​សន្ទនីយ​ភាព​ដោយ​មានការ​ធានា​ (LPCO)​ ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ជា​ប្រាក់​រៀល​។​ គោលបំណង​របស់​ធនាគារ​គឺ​ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ និង​បន្ថយ​អត្រា​ការ​ប្រាក់​។​​​​​34 យោង​តាម​ធនាគារពិភពលោក​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ផ្គត់ផ្គង់​ប្រាក់​ ៣,៤​ ទ្រី​លាន​រៀល​ (៨៣៨​ លាន​ដុល្លារ​)​ ភាគច្រើន​ទៅ​ធនាគារពាណិជ្ជ​ដែល​ជា​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​ តាម​រយៈ​ឧបករណ៍​ប្រតិបត្តិការ​ផ្តល់​សន្ទនីយ​ភាព​។​35

​បញ្ហា​ប្រឈម​របស់​អតិថិជន​

​ក្រៅពី​ហានិភ័យ​ធំៗ​ដូច​ជា​ ការ​ប៉ះទង្គិច​ហិរញ្ញវត្ថុ​អន្តរជាតិ​ ឬ​ការ​ធ្លាក់​ចុះ​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​សេដ្ឋកិច្ច​ចិន​មាន​ ក៏​មាន​ហានិភ័យ​ក្នុងស្រុក​តូចៗ​ផ្សេង​ទៀត​ដែរ​ ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​ទៅ​លើ​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​។​ វា​រួម​បញ្ចូល​ទាំង​កង្វះ​នៃ​ច្បាប់​ស្តី​ពី​ការ​ក្ស័យធន​ និង​លទ្ធភាព​របស់​អតិថិជន​ក្នុង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​លម្អិត​ទៅ​លើ​អត្តសញ្ញាណប័ណ្ណ​របស់​ពួក​គេ​។​36

ក្រម​ប្រតិបត្តិ​របស់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​ ០៤​ ខែមីនា​ ឆ្នាំ​២០២២​ ក្រោម​កិច្ចសហការ​រវាង​សមាគម​ធនាគារ​នៅ​កម្ពុជា​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ និង​សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​នៃ​កម្ពុជា​ដើម្បី​បង្កើន​សិទ្ធិ​អ្នក​ប្រើប្រាស់​ ការ​ការពារ​ និង​តម្លាភាព​ និង​ជៀសវាង​ការ​ជំពាក់​បំណុល​របស់​អតិថិជន​។​37

​បទ​ប្បញ្ញត្តិ​

​មានច្បាប់​ជា​ច្រើន​ដែល​គ្រប់គ្រង​ប្រតិបត្តិការ​ធនាគារ​ និង​ហិរញ្ញវត្ថុ​ត្រូវ​បាន​បង្កើត​ឡើង​ដូច​ជា​៖

​បន្ទាប់​ពី​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​លាងលុយកខ្វក់​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ហិរញ្ញប្បទាន​ភេរវកម្ម​ត្រូវ​បាន​អនុម័ត​រួច​មក​ អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ ក្នុង​នាម​ជា​ស្ថាប័ន​ឯករាជ្យ​មួយ​ដែល​ស្ថិត​នៅ​ក្រោម​ធនាគារជាតិ​នៃ​កម្ពុជា​។​ តួនាទី​សំខាន់​របស់​អង្គភាព​នេះ​ គឺ​ដើម្បី​ការពារ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​សកម្មភាព​ ដូច​ជា​ការ​លាងលុយកខ្វក់​ និង​ហិរញ្ញប្បទាន​ដល់​សកម្មភាព​ភេរវ​ករ​ផ្សេងៗ​។​ នៅ​ខែមីនា​ ឆ្នាំ​២០១៩​ ធនាគារជាតិ​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ជាតិ​ថ្មី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លាងលុយកខ្វក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​សម្រាប់​ឆ្នាំ​ ២០១៩-២០២៣​។​38 ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០១៦-២០២៥​ ត្រូវ​បាន​អនុម័ត​នៅ​ចុងឆ្នាំ​ ២០១៦​ ដើម្បី​អភិវឌ្ឍ​លើ​វិស័យ​ហិរញ្ញវត្ថុ​ ដែល​ផ្តោត​លើ​ទីផ្សារ​ដែល​នឹង​បែងចែក​ធនធាន​ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។​39

ទាក់ទងនឹងសេវាកម្ម​ធនាគារ​ និង​ហិរញ្ញវត្ថុ​

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

rTJc7
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!