ព័ត៌មាន​

សមាជិក​បក្សសង្គ្រោះជាតិ ៣ នាក់កំពុង​ស្នើ​សុំ​សិទ្ធិជ្រកកោន​នៅ​ប្រទេសទី ៣

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ៣ នាក់ បាន​រត់​គេច​ខ្លួន តាមថៃ ទៅ​ប្រទេស​មួយ​ទៀត​ក្នុង​តំបន់អាស៊ី ហើយ​កំពុង​ស្នើសុំ​សិទិ្ធ​ជ្រក​កោន​នៅ​ប្រទេសទី ៣ ​បន្ទាប់​ពី​ត្រូវបាន​គេ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹងរឿង​ក្តី​ឃុំខ្លួន​លោក ហុង សុខហួរ ​សមាជិក​ព្រឹទ្ធសភា​គណ​បក្ស​សម ​រង្ស៊ី​។ នេះ​បើ​យោង​តាម​ប្រភព​មួយ​ចំនួន​។   ...

Shaun Turton និង វង្ស សុខេង
http://bit.ly/1VPhQS8

តុលាការ​ដោះលែង​សកម្មជន​សង្គ្រោះ​ជាតិ​នៅ​ តាកែវ

សាលា​ដំបូង​ខេត្ត​តាកែវ​បាន​សម្រេច​ដោះលែង​លោក ឈៀង តាំងស៊ុន សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុន្តែ​បាន​ពិន័យ​​​ប្រាក់ ៣ លាន​រៀល​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​អស្ថិរភាព​សង្គម​ដោយសារ​តែ​​​សកម្មជន​រូប​នេះ​បាន​ចែកចាយ​ឯកសារ​ដែល​ថត​ចម្លង​ពី​ Facebook ស្តី ...

មាស សុខជា
http://bit.ly/1Ocafel

កឹម​ សុខា ​ការពារ​ភាព​ស្រប​ច្បាប់​របស់​តំណាងរាស្ត្រ​ខ្លួន​នៅ​សភា

លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា​ គ្មាន​នរណា​ម្នាក់​អាច​បញ្ឈប់​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ទាំង ៥៥ រូប​ចេញ​ពី​រដ្ឋសភា​បាន​ទេ​ គឺ​មាន​តែ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ប៉ុណ្ណោះ​ដែល​ជា​អ្នក​សម្រេច​លើ​បញ្ហា​នេះ​។ ...

មាស សុខជា
http://bit.ly/1Q2ODjF

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រកឃើញ​ផែនទី​ ២៦ ​ផ្ទាំង​នៅ​បណ្ណាល័យ​​​សភា​សហរដ្ឋអាមេរិក

លោក អ៊ុំ សំអាន តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​លោក​បាន​រកឃើញ​ផែនទី​ចំនួន ២៦ ផ្ទាំង ទាំង​ផែនទី​ក្រដាស និង​ផែនទី​ឌីជីថល​នៅក្នុង​បណ្ណាល័យ​សភា​សហរដ្ឋ​អាមេរិក​ដែល​ផែនទី​ទាំងនេះ​អាច​ត្រូវ​បាន​​យក​ទៅ​​​តម្កល់​ដោយ​អតីត​ព្រះមហាក្សត្រ​នរោត្តម សីហនុ កាលពី​ថ្ងៃ​ទី ២ ខែ​មេសា ឆ្នាំ ១៩៦៤ ដើម្បី​ស្នើសុំ​ការ​ទទួល​ស្គាល់ ...

មាស សុខជា
http://bit.ly/1PBKT7Q

ក្រសួង​ឲ្យ​លោកស្រី ឡាក់ សុភាព បំពេញ​បែបបទ​នៅ​សល់

ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ឲ្យ​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី ឡាក់ សុភាព បច្ចុប្បន្ន​ជា​តំណាង​ស្ថាបនិក​គណបក្ស​ខ្មែរ​សាមគ្គី (គ ខ ស) បំពេញ​នូវ​បែបបទ និង​លក្ខខណ្ឌ​ដែល​នៅ​សេសសល់​តាម​ច្បាប់​ស្តីពី​ការ​បង្កើត​គណបក្ស​ដើម្បី​ទទួល​បាន​សុពលភាព​ផ្លូវ​ច្បាប់។ ...

តាំង វីដា
http://bit.ly/1grIReM

CNRP ផ្ញើ​ផែនទី​ទៅ​កាន់​រាជបណ្ឌិត្យ​សភា

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​ ១០ ​សីហា​នេះ​នឹង​ផ្ញើ​​ផែនទី​ឌីជីថល​របស់​ខ្លួន​ទៅ​រាជបណ្ឌិត្យ​សភា​សម្រាប់​ការ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ឌីជីថល​​របស់​កម្ពុជា​ដែល​រកឃើញ​ពី​អង្គការ​សហប្រជាជាតិ អាមេរិក បារាំង និង​ឥណ្ឌូចិន​។ ...

វង្ស សុខេង
http://bit.ly/1TcDkdR

ទូរទស្សន៍​ព្រះអាទិត្យ​ជួប​ឧបសគ្គ​ក្នុង​ការ​រៃអង្គាស​ប្រាក់

សាលា​រាជធានី​បាន​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រៀបចំ​ការ​ប្រមូល​វិភាគទាន​ទ្រទ្រង់​ការ​បង្កើត​ស្ថានីយ​ទូរទស្សន៍​ព្រះអាទិត្យ​ទៅ​ធ្វើ​នៅ​ទីស្នាក់ការ និង​ទីតាំង​ឯកជន​របស់​ខ្លួន​វិញ​ដើម្បី​ធានា​សណ្តាប់​ធ្នាប់ និង​កាត់​បន្ថយ​ភាព​អសកម្ម​ដែល​អាច​កើត​មាន​នៅ​ទីសាធារណៈ។   ...

តាំង វីដា
http://bit.ly/1KSbvQW

តុលាការ​កោះ​ហៅ​សកម្មជន​បក្ស​ប្រឆាំង ៥​នាក់​ទៀត​មក​សាកសួរ

មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ដាក់​បញ្ជារ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ជន​ពាក់ព័ន្ធ នឹង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល ដែល​កើត​មាន​អំពើ​ហិង្សា​កាល​ពី​ខែ​កក្កដា ឆ្នាំ​មុន កាល​ពី​ម្សិលមិញ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន ៥ នាក់ ...

ប៊ុត រស្មីគង្គា
http://bit.ly/1NbiMvg

លោក ហ៊ុន សែន​ បញ្ជារ​ឲ្យ​ចាប់​ខ្លួន​អ្នក​ពាក់​ព័ន្ធ​ក្នុង «កុបកម្ម» ឆ្នាំ​មុន​បន្ថែម

បន្ទាប់​ពី​តុលាការ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជាច្រើន​ឆ្នាំ មក​លើ​សកម្មជន​គណបក្ស​ប្រឆាំង ពី​បទ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាល​ពី​ខែ កក្កដា ឆ្នាំ​មុន កាល​ពី​ម្សិលមិញ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ដាក់​បញ្ជារ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ស្វែង​រក​ចាប់​ខ្លួន​អ្នក​ពាក់​ព័ន្ធ​បន្ថែម នៅ​ក្នុង «កុបកម្មហិង្សា» នោះ ប៉ុន្តែ​លោក​មិន ...

មាស សុខជា
http://bit.ly/1ImFRdo

សង្គ្រោះ​ជាតិ​ថា ​ការ​ចាប់​សកម្មជន​ដាក់​គុក​ធ្វើឲ្យ​តានតឹង​នយោបាយ

គណបក្ស​សង្គ្រោះជាតិ​បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល និង​សោកស្តាយ​ជា​ខ្លាំង​ខណៈ​ដែល​សកម្មជន​របស់​ខ្លួន​ចំនួន ១១ នាក់​ត្រូវ​បាន​កាត់​​ឲ្យ​ជាប់​ទោស​ហើយ​ត្រូវ​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ភ្លាមៗ​នៅ​ពន្ធនាគារ​ដោយ​ថា​បញ្ហា​នេះ​បាន​ធ្វើឲ្យ​មាន​ភាព​តានតឹង​ខាង​នយោបាយ​ឡើង​វិញ។ ជាមួយ ...

មាស សុខជា
http://bit.ly/1HKzOin

លោក​ អ៊ុំ សំអាន ​ប្រឈម​ការ​ព្យួរ​អភ័យ​ឯកសិទ្ធិ

ក្រុម​អ្នក​ជំនាញ​ច្បាប់​រដ្ឋសភា​បាន​​ធ្វើការ​ទាំង​ថ្ងៃ​ឈប់​សម្រាក​​ចាប់​តាំងពី​ថ្ងៃ​សុក្រ​រហូត​ដល់​ថ្ងៃ​ម្សិលមិញ​ដើម្បី​សិក្សា​តាម​ផ្លូវ​ច្បាប់​ដែល​អាច​នឹង​ឈាន​ទៅ​​ដល់​ការ​ព្យួរ​​អភ័យ​ឯកសិទ្ធិ​សភា​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​លោក អ៊ុំ សំអាន ដោយសារ​តែ ...

មាស សុខជា
http://bit.ly/1CSFUhR

មេ​បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​កម្មករ​ទាមទារ​ប្រាក់​ខែ $១៨០

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំរុញ​ឲ្យ​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​គោល​អប្បបរមា​ឲ្យ​បាន​ ១៨០ ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ដើម​ឆ្នាំ​ ២០១៦ ខាង​មុខ​ខណៈ​ដែល​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ព្រមាន​កាលពី​ម្សិលមិញ​ថា​កម្មករ​ទាំងអស់​នឹង​ដើរ​ចេញ​ពី​ការងារ​ប្រសិន ...

មុំ គន្ធា
http://bit.ly/1Kfs9fM

កម្ពុជា​វៀតណាម​នឹង​ទៅ​ពិនិត្យ​ព្រំដែន​នៅ​ស្វាយរៀង

មន្រ្តី​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​រវាង​កម្ពុជា​ និង​វៀតណាម​គ្រោង​​​​ចុះ​ទៅ​ធ្វើការ​ស៊ើបអង្កេត​​​ដោយ​ផ្ទាល់​នៅ​តំបន់​ព្រំដែន​ដែល​មាន​ជម្លោះ​កន្លែង​ដែល​​​ប្រជាជន​នៃ​ប្រទេស​​ទាំង​ពីរ​បាន​​​ប៉ះទង្គិច​គ្នា​​​បណ្តាល​ឲ្យ ...

មាស សុខជា
http://bit.ly/1K37R6d

ឃាត់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ពីរ​នាក់​ញុះញង់​ឲ្យ​ពលរដ្ឋ​តវ៉ា

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ម្សិលមិញ​នៅ​ស្រុក​ប្រាសាទ​បាគង​ ខេត្តសៀមរាប ​ដោយ​ចោទ​ប្រកាន់​ថា​បាន​ញុះញង់​ប្រជា​ពលរដ្ឋ​ឲ្យ​តវ៉ា​រឿង​ជ្រើស​រើស​ប្រធាន​សហគមន៍​កាណូត​ទេសចរណ៍​នៅ​ឃុំ​កំពង់​ភ្លុក​រហូត​ដល់​មាន​អំពើ​ហិង្សា ...

សែន ដាវីត
http://bit.ly/1fj1ulp

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ស្នើឲ្យ​រដ្ឋាភិបាល​ទុក​ដី​ពហុកីឡាដ្ឋាន​ខេត្ត​បាត់ដំបង

តំណាងរាស្ត្រ​បី​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទុក​ដី​ពហុកីឡដ្ឋាន​ខេត្ត​បាត់ដំបង​ធ្វើ​ជា​បេតិកភណ្ឌ​ជាតិ​មិន​គួរ​​​​ផ្តល់​សិទ្ធិ​វិនិយោគ​ទៅ​​ឲ្យ​ក្រុមហ៊ុន​អ្នក​ឧកញ៉ា​ គិត ម៉េង ធ្វើ​សណ្ឋាគារ​លំដាប់​អន្តរជាតិ​នោះ​ទេ។ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1BW9Clj

មេបក្ស​ប្រឆាំង​ជំរុញ​ឲ្យ​បង្កើន​ថវិកា​ដល់​ថ្នាក់​ក្រោម​ជាតិ

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ផ្តល់​ថវិកា​​ឲ្យ​បាន​គ្រប់គ្រាន់​​​ទៅ​ឲ្យ​ខេត្ត​ ក្រុង​ទាំង ២៥ ដើម្បី​​​ឲ្យ​ខេត្ត​ក្រុង​ទាំងនោះ​អាច​បម្រើ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដោយ​​លោក​បាន​សង្កត់​ធ្ងន់​ថា​ថវិកា​​ចំនួន ២០០ លាន​ដុល្លារ ...

មាស សុខជា
http://bit.ly/1CHZNCB

ទូរទស្សន៍​ព្រះអាទិត្យ​នឹង​បង្ហាញពី​ការពិត

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​សន្យា​ថា​នឹង​ដំណើរការ​ទូរទស្សន៍​ព្រះអាទិត្យ​​របស់​​គណបក្ស​ឲ្យ​ក្លាយ​ទៅ​ជា​ទូរទស្សន៍​នាំ​មុខ​គេ​មួយ​ដោយ​ហ៊ាន​បង្ហាញពី​ការ​ពិត​​នៅក្នុង​សង្គម​ដែល​រួម​ទាំង​បញ្ហា​ព្រំដែន​ដែល​កំពុង​តែ​ឡើង​កម្តៅ​ជនអន្តោប្រវេសន៍​ ការ​បំផ្លាញ​ព្រៃឈើ ការ ...

មាស សុខជា
http://bit.ly/1IEXwdq

ប៉ះទង្គិច​ជាមួយ​វៀតណាម​របួស​ជិត ​២០ នាក់​

យ៉ាង​ហោច​ណាស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ និង​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ១០ នាក់ រួម​នឹង​​ជនជាតិ​វៀតណាម ៨ នាក់ បាន​រងរបួស​នៅក្នុង​ការ​​ប៉ះទង្គិច​គ្នា​មួយ​កាលពី​ម្សិលមិញ​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ ២០៣ ក្នុង​ស្រុក​កំពង់រោទិ៍​ខណៈ​ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ដឹកនាំ​យុវជន ព្រះសង្ឃ និង​ពលរដ្ឋ​ប្រមាណ ២០០ នាក់ ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន និង​ការ ...

មាស សុខជា និង តាំង វីដា
http://bit.ly/1QY5QPi

លោក សម រង្ស៊ី ថា ពេល​​​នេះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​ផែន​​​ទី​​​ព្រំដែនកម្ពុជា​​​-​​​វៀតណាម​​​ហើយ​​​​​​

លោក សម រង្ស៊ី ប្រធាន​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ពេល​​​នេះ​​គណបក្ស​​​ប្រឆាំង ...

អេឡិក វិល្លីមមីនស៍ និង ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/26125/

លោក ​កឹម សុខា​ គាំ​ទ្រ​ឲ្យ​ពន្យារ​ពេល​ច្បាប់​ NGOs

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ជំហរ​គាំ​ទ្រ​ឲ្យ​មាន​ការ​ពន្យារ​ពេល​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដើម្បី​បើក​ឲ្យ​មាន​កិច្ច​ពិភាក្សា​ទូលំ​ទូលាយ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ ដោយ​លោក​យល់​ថា ច្បាប់​នេះ នៅ​មិន​ទាន់​ចាំ​បាច់​សម្រាប់​កម្ពុជា ...

តាំង វីដា
http://bit.ly/1JZcxem

រដ្ឋាភិបាល​នៅ​តែ​មិន​ប្រាប់​ឈ្មោះ​ភូមិ​ត្រូវ​ដោះដូរ​ទៅ​ឲ្យ​វៀតណាម​​ដើម្បី​រក្សាទុក​ភូមិ​លោក​ ហេង សំរិន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​​​តែ​មិន​ព្រម​បង្ហាញ​ឈ្មោះ​ភូមិ​ខ្មែរ​ពីរ​ដែល​ត្រូវ​ដោះដូរ​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ដើម្បី​រក្សាទុក​ភូមិ​ពីរ​ដែល​ជា​ភូមិ​កំណើត​របស់​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​នោះ​ឡើយ ខណៈ​ដែល​ជនជាតិ​ភាគតិច​ជិត ៣០០ នាក់ បាន​ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ​ដក​មេប៉ុស្តិ៍​ព្រំដែន ...

មាស សុខជា និង ផាក់ ស៊ាងលី
http://bit.ly/1ffSqx5

តុលាការ​បញ្ចប់​ការ​សួរ​ចម្លើយ​សកម្មជន​សង្គ្រោះ​ជាតិ

លោក មាជ សុវណ្ណារ៉ា មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​សកម្មជន​ចុងក្រោយ​ក្នុង​ចំណោម​សកម្មជន​ដែល​​ត្រូវ​សាលា​ដំបូង​រាជធានី​ចោទ​ទាំង​ដប់​មួយ​នាក់ ត្រូវ​បាន​សួរ​ចម្លើយ​រួច​ហើយ ក្នុង​សវនាការ កាលពី​ម្សិលមិញ ហើយ​មេធាវី​របស់​អ្នក​ទាំងនោះ​ចាត់ទុក​ថា តុលាការ​មិន​អាច​រក​ឃើញ​ភ័ស្តុតាង​ដើម្បី​ដាក់​បន្ទុក​លើ​ ...

មាស សុខជា
http://bit.ly/1e4o3tq

វិទ្យាស្ថាន​ស.រ.អា.​ជំរុញ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​នៅ​កម្ពុជារក​ដំណោះស្រាយ​នយោបាយ

វិទ្យាស្ថាន​អន្តរជាតិ​សាធារណ​រដ្ឋហៅ​ថា The International Republican Institute (IRI) ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ជាច្រើន ​និង​ការ​បណ្តុះ​ បណ្តាល​យុវជន​ទូទៅ​ផង​នោះ​ បាន​និយាយ​ថា គណបក្ស​នយោបាយ​ជាប់ឆ្នោត​ទាំងពីរ​គួរ​គិត​ពីការ​អភិវឌ្ឍ​ប្រទេស​ ហើយ​ស្វែងរក​គោល​នយោបាយ​រួមគ្នាមួយ​ ដែល​វិទ្យាស្ថាន​នេះ​ចាត់​ទុក​ថា ​ជា​រឿង​សំខាន់។ នេះ​ជាការ ...

សុខ ខេមរា
http://khmer.voanews.com/content/us-group-urges-political-reform/2534512.html

លោក មាជ សុវណ្ណារ៉ា មិន​ត្រូវ​បាន​ដោះ​លែង​ទេ

បើ​ទោះ​ជា​គណបក្ស​ប្រឆាំង​សង្ឃឹម​ផ្ទុយ​ក៏​ដោយ ក៏​ប៉ុន្តែ កាល​ពី​ម្សិល​មិញ ក្រសួង​យុតិ្តធម៌​បាន​ច្រាន​ចោល​គំនិត​ដែល​ថា ក្រសួង​អាច​ធ្វើ​អន្តរាគមន៍​ក្នុង​ប្រព័ន្ធ​តុលាការ​ដើម្បី​ដោះ​លែង​លោក មាជ សុវណ្ណារ៉ា មន្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ឃុំ​ឃាំង​កាល​ពី​សប្តាហ៍​មុន។ លោក គឹម សន្តិភាព អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន ...

មាស សុខជា និង ប៊ុត រស្មីគង្គា
http://bit.ly/1uu7Gto

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

WFHCB
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!