តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រកឃើញ​ផែនទី​ ២៦ ​ផ្ទាំង​នៅ​បណ្ណាល័យ​​​សភា​សហរដ្ឋអាមេរិក

លោក អ៊ុំ សំអាន តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​លោក​បាន​រកឃើញ​ផែនទី​ចំនួន ២៦ ផ្ទាំង ទាំង​ផែនទី​ក្រដាស និង​ផែនទី​ឌីជីថល​នៅក្នុង​បណ្ណាល័យ​សភា​សហរដ្ឋ​អាមេរិក​ដែល​ផែនទី​ទាំងនេះ​អាច​ត្រូវ​បាន​​យក​ទៅ​​​តម្កល់​ដោយ​អតីត​ព្រះមហាក្សត្រ​នរោត្តម សីហនុ កាលពី​ថ្ងៃ​ទី ២ ខែ​មេសា ឆ្នាំ ១៩៦៤ ដើម្បី​ស្នើសុំ​ការ​ទទួល​ស្គាល់​​នូវ​​ខ្សែ​បន្ទាត់​ព្រំដែន​ប្រទេស​កម្ពុជា​ពី​សហរដ្ឋអាមេរិក។

ដោយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ម្សិលមិញ​តាម​ទូរស័ព្ទ​ពី​ទីក្រុង​វ៉ាស៊ីនតោន​ឌីស៊ី​សហរដ្ឋអាមេរិក​លោក អ៊ុំ សំអាន ដែល​តែងតែ​មាន​ភាព​សកម្ម​​យ៉ាង​​ខ្លាំង​លើ​បញ្ហា​ព្រំដែន​បាន​បញ្ជាក់​ថា​លោក​បាន​រកឃើញ​ផែនទី​បោន ២៦ ផ្ទាំង​នៅ​បណ្ណាល័យ​សភា​សហរដ្ឋ​អាមេរិក។ …

មាស សុខជា
http://bit.ly/1PBKT7Q