វិទ្យាស្ថានស.រ.អា.ជំរុញឲ្យគណបក្សជាប់ឆ្នោតនៅកម្ពុជារកដំណោះស្រាយនយោបាយ
វិទ្យាស្ថានអន្តរជាតិសាធារណរដ្ឋហៅថា The International Republican Institute (IRI) ដែលធ្វើការពាក់ព័ន្ធនឹងគណបក្សនយោបាយជាច្រើន និងការបណ្តុះ បណ្តាលយុវជនទូទៅផងនោះ បាននិយាយថា គណបក្សនយោបាយជាប់ឆ្នោតទាំងពីរគួរគិតពីការអភិវឌ្ឍប្រទេស ហើយស្វែងរកគោលនយោបាយរួមគ្នាមួយ ដែលវិទ្យាស្ថាននេះចាត់ទុកថា ជារឿងសំខាន់។ នេះជាការអះអាងរបស់លោកស្រី ជេស៊ីកា ឃីហ្គឹន (Jessica Keegan) នាយិកាអង្គការ IRI ក្នុងប្រទេសកម្ពុជាដែលបានផ្តល់កិច្ចសម្ភាសន៍ជាមួយវីអូអេក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃច័ន្ទ។ … លោកស្រី ឃីហ្គឹននៃអង្គការ IRI បានថ្លែងថា IRI កំពុងធ្វើការជាមួយនឹងដៃគូជាច្រើន រួមមានអង្គការយុវជនកម្ពុជា YCC ដែរ ហើយរំពឹងថា នៅក្នុងពេលបោះឆ្នោតសាកលខាងមុខ IRI នឹងជួយបន្តអប់រំយុវជនឲ្យយល់បន្ថែមទៀតអំពីការទទួលខុសត្រូវនឹងសិទ្ធិរបស់ពួកគេហើយនឹងកិច្ចការទាក់ទងនឹងការអប់រំអំពីការបោះឆ្នោត។ …
សុខ ខេមរា
http://khmer.voanews.com/content/us-group-urges-political-reform/2534512.html