សង្គ្រោះជាតិថា ការចាប់សកម្មជនដាក់គុកធ្វើឲ្យតានតឹងនយោបាយ
គណបក្សសង្គ្រោះជាតិបានសម្ដែងការភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំងខណៈដែលសកម្មជនរបស់ខ្លួនចំនួន ១១ នាក់ត្រូវបានកាត់ឲ្យជាប់ទោសហើយត្រូវចាប់បញ្ជូនទៅឃុំខ្លួនភ្លាមៗនៅពន្ធនាគារដោយថាបញ្ហានេះបានធ្វើឲ្យមានភាពតានតឹងខាងនយោបាយឡើងវិញ។ ជាមួយគ្នានេះគណបក្សសង្គ្រោះជាតិកំពុងស្វែងរកការជួយអន្តរាគមន៍ពីស្ថានទូតនានាដើម្បីឲ្យមានការដោះលែងសកម្មជនទាំងនេះវិញ។
យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិដែលចេញកាលពីថ្ងៃម្សិលមិញបានកត់សម្គាល់ពីខួបមួយឆ្នាំនៃការចុះកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិថ្ងៃទី ២២ កក្កដា ឆ្នាំមុនដើម្បីដោះស្រាយបញ្ហាផ្សេងៗជាពិសេសដើម្បីបញ្ចប់ភាពតានតឹងនយោបាយនៅកម្ពុជា។ …
មាស សុខជា
http://bit.ly/1HKzOin