លោក សម រង្ស៊ី ថា ពេលនេះគណបក្សសង្គ្រោះជាតិមានផែនទីព្រំដែនកម្ពុជា-វៀតណាមហើយ
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា ពេលនេះគណបក្សប្រឆាំងមានផែនទីព្រំដែនកម្ពុជា-វៀតណាម ដែលត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញហើយ ហើយមិនយូរទេនឹងចាប់ផ្តើមប្រើប្រាស់វាជាមួយបច្ចេកវិទ្យា GPS ដើម្បីបញ្ជាក់ថា តើបង្គោលព្រំដែនដែលត្រូវបានបោះនៅតាមបណ្តោយព្រំដែនប្រវែង១.២២៨គីឡូម៉ែត្រត្រឹមត្រូវដែរ ឬទេ។ ក្នុងរយៈពេលមួយខែមកនេះ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យរដ្ឋាភិបាលបញ្ចេញផែនទីផ្លូវការនៃព្រំដែនកម្ពុជា-វៀតណាមដើម្បីឲ្យក្រុមការងាររបស់គណបក្សសង្គ្រោះជាតិពិនិត្យផ្ទៀងផ្ទាត់ថា តើបង្គោលព្រំដែនត្រូវបានបោះត្រឹមត្រូវ ដែរឬទេ ប៉ុន្តែ ត្រូវរដ្ឋាភិបាលបានបដិសេធ។ …
អេឡិក វិល្លីមមីនស៍ និង ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/26125/