ប៉ះទង្គិច​ជាមួយ​វៀតណាម​របួស​ជិត ​២០ នាក់​

យ៉ាង​ហោច​ណាស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ និង​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ១០ នាក់ រួម​នឹង​​ជនជាតិ​វៀតណាម ៨ នាក់ បាន​រងរបួស​នៅក្នុង​ការ​​ប៉ះទង្គិច​គ្នា​មួយ​កាលពី​ម្សិលមិញ​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ ២០៣ ក្នុង​ស្រុក​កំពង់រោទិ៍​ខណៈ​ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ដឹកនាំ​យុវជន ព្រះសង្ឃ និង​ពលរដ្ឋ​ប្រមាណ ២០០ នាក់ ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន និង​ការ​សាងសង់​ផ្លូវ​របស់​វៀតណាម។ ប្រធាន​ប៉ុស្តិ៍​ព្រំដែន X ១២ លោក ស៊ិន នឿន បាន​ឲ្យ​ដឹង​ថា​ការ​ប៉ះទង្គិច​គ្នា​នោះ​បាន​កើតឡើង​នៅ​ម៉ោង ២ និង​ ៣០ ​នាទី​រសៀល នៅក្នុង​ភូមិ​ត្នោត ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍។ ...

មាស សុខជា និង តាំង វីដា
http://bit.ly/1QY5QPi