សេដ្ឋកិច្ច និងពាណិជ្ជកម្ម
ក្រុមហ៊ុនសហរដ្ឋអាេមរិកផ្តល់ពិន្ទុខុសៗគ្នាចំពោះបរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា
យោងតាមការស្ទាបស្ទង់មតិថ្មីមួយបានឱ្យដឹងថា ក្រុមហ៊ុនសហរដ្ឋអាមេរិកដែលកំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាមានសុទិដ្ឋិនិយមចំពោះបរិយាកាសវិនិយោគជាទូទៅនៅក្នុងប្រទេសនេះ ប៉ុន្តែនៅមានការមិនពេញចិត្តចំពោះអំពើពុករលួយ រចនាសម្ព័ន្ធពន្ធដារ និងឥរិយាបថចំពោះ ...
Ben Paviour
http://www.cambodiadailykhmer.com/38554
NBC ដាក់ឱ្យដំណើរការប្រព័ន្ធជួញដូរអនឡាញ
ធនាគារជាតិនៃកម្ពុជា (NBC) កាលពីពេលថ្មីៗនេះបានដាក់ឱ្យដំណើរការប្រព័ន្ធធ្វើប្រតិបត្តិការឧបករណ៍ហិរញ្ញវត្ថុតាមអនឡាញ ដែលជាប្រព័ន្ធថ្មីមួយផ្តល់ភាពងាយស្រួលជាងមុនដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងភ្នាក់ងារប្តូរប្រាក់នៅពេលធ្វើការជាមួយ NBC ក្នុងគោលដៅជំរុញការអភិវឌ្ឍទីផ្សារអន្តរធនាគារ។ ...
ហ៊ គីមសាយ
http://bit.ly/2uKL3tW
បង់ក្លាដេសចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញអង្ករ
ពីរសប្តាហ៍បន្ទាប់ពីប្រទេសបង់ក្លាដេស និងកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីទិញអង្ករពីកម្ពុជាមក កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសបង់ក្លាដែសបានចុះកិច្ចព្រមព្រៀងមួយដើម្បីទិញអង្ករ ២៥០,០០០តោន ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5078380/bangladesh-signs-big-rice-deal/
រដ្ឋាភិបាលនឹងលើកកម្ពស់ពាណិជ្ជកម្មម្រេច
រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំផែនការយុទ្ធសាស្ត្រដើម្បីលើកកម្ពស់ទីផ្សារដែលប្រកបដោយគុណភាព និងចីរភាពសម្រាប់ម្រេចកម្ពុជា។ ...
លឹម ណារី
http://www.akp.gov.kh/?p=107821
Moody: កម្ពុជាងាយរងហានិភ័យជាងវៀតណាម
ទីភ្នាក់ងារវាយតម្លៃឥណទានពិភពលោក Moody’s Investors Services បានឱ្យដឹងកាលពីម្សិលមិញថា ពិពិធកម្មនាំចេញនៅទាបរបស់កម្ពុជាបានដាក់ប្រទេសនេះក្នុងហានិភ័យកាន់តែខ្ពស់ពីវិបត្តិខាងក្រៅ បើប្រៀបធៀបនឹងវៀតណាម។ នៅក្នុងរបាយការណ៍របស់ខ្លួនចេញផ្សាយកាលពីម្សិលមិញ Moody បានរក្សាចំណាត់ថ្នាក់កម្ពុជាក្នុងកម្រិតB2 ដែលជាកម្រិតស្ថិរភាព បើធៀបនឹងប្រទេសវៀតណាមក្នុងចំណាត់ថ្នាក់B1 ដែលជាចំណាត់ថ្នាក់វិជ្ជមាន។ ...
Kali Kotoski
http://bit.ly/2uO6gyV
ការនាំឈើទៅវៀតណាម១ឆមាសកើនស្ទើរស្មើនឹង១ឆ្នាំមុន
ការនាំចេញឈើកម្ពុជាទៅប្រទេសវៀតណាមសរុបឆមាសទី១នៃឆ្នាំនេះស្ទើរស្មើនឹងចំនួននាំចេញឈើសរុបនៃឆ្នាំមុន។ នេះបើតាមទិន្នន័យគយវៀតណាម ខណៈការវិភាគមួយចំនួននិយាយថាការហាមប្រាមរបស់កម្ពុជាមិនឱ្យមានចេញឈើទៅប្រទេសវៀតណាម “បានបរាជ័យទាំងស្រុង” ដោយសារបន្តពាណិជ្ជកម្មដែលមានទឹកប្រាក់រាប់លានដុល្លារនេះ។ ...
Shaun Turton
http://bit.ly/2uHqzlS
ពាណិជ្ជកម្មរវាងថៃ និងកម្ពុជាបានកើនឡើង
យោងតាមតួលេខដែលបានចេញផ្សាយដោយស្ថានទូតថៃកាលពីម្សិលមិញបានឱ្យដឹងថា ពាណិជ្ជកម្មរវាងកម្ពុជា និងថៃបានកើនឡើងជាង ១០ភាគរយ នៅឆមាសទីមួយក្នុងឆ្នាំនេះ ដែលមានការកើនឡើងរហូតដល់ ២,៩ពាន់លានដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ ២,៦ពាន់លានដុល្លារ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5078088/thai-cambodia-trade-rise/
អាមេរិកនឹងធ្វើតេស្តស្តង់ដារម្ហូបអាហារកម្ពុជា
សហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា នឹងធ្វើការសិក្សាវាយតម្លៃស្តង់ដាភូតគាមអនាម័យនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសសម្រាប់ផលិតផលកសិកម្មនានារបស់កម្ពុជាអាចនាំចេញទៅកាន់សហរដ្ឋអាមេរិក។ ...
ជា វណ្ណៈ និង ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5077840/us-examines-food-standards/
កម្ពុជា នៅមិនទាន់កំណត់តម្លៃអង្ករ ឲ្យបង់ក្លាដែសនោះទេ
កម្ពុជានៅតែកំពុងរង់ចាំការប្រែប្រួលតម្លៃអង្ករនៅទីផ្សារអន្តរជាតិ មុនពេលការផ្ដល់តម្លៃដល់បង់ក្លាដែស ដើម្បីនាំចេញ ២៥ ម៉ឺនតោននៅខែតុលា។ នេះបើយោងតាមអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ...
ឆេង សុខហ៊ង
http://bit.ly/2hLL1fh
កម្ពុជា-កាណាដា ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីលើវិស័យវាយនភ័ណ្ឌ
នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ប៉ូទី ដូនីកា (Pottie Donica) ឯកអគ្គរាជទូតកាណាដាប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកាណាដា ពិសេសលើការនាំ ...
សូ សុផាវី
http://www.akp.gov.kh/?p=107430
កម្ពុជា នាំចេញទៅអាមេរិក នៅឆមាសទី១ ជាង $១,៣ ពាន់លាន
ការនាំចេញសរុបរបស់កម្ពុជាទៅអាមេរិកនៅឆមាសទី ១ មានជាង ១,៣ ពាន់លានដុល្លារ កើនឡើងតិចតួច បន្ទាប់ពីបានធ្លាក់ចុះកាលពីឆមាសទី ១ ឆ្នាំមុន ជាអ្វីដែលមន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញអះអាងថា ការឡើងនេះត្រូវបានរួមចំណែកបន្ទាប់ពីអាមេរិក ...
ហ៊ គីមសាយ
http://bit.ly/2uI65UY
សាច់មាន់ខូចគុណភាពត្រូវបានរឹបអូសនៅព្រំដែន
ឆ្អឹងមាន់ដែលមានគុណភាពទាបជាង ១.៥០០ គីឡូក្រាម និងទំនិញខូចគុណភាពផ្សេងទៀតៗដែលនាំចូលពីប្រទេសថៃត្រូវបានរឹបអូស និងបំផ្លាញដោយក្រុមមន្ត្រីកាំកុងត្រូល នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងនៅសប្តាហ៍នេះ។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5077495/tainted-chicken-seized-border/
ធនាគារអភិវឌ្ឈន៍ជនបទបង្ហាញអត្តសញ្ញាណថ្មី
កាលពីថ្ងៃចន្ទ ធនាគារអភិវឌ្ឈន៍ជនបទដែលគ្រប់គ្រងដោយរដ្ឋ បានប្រកាសថា នឹងប្តូរឈ្មោះជាធនាគារអភិវឌ្ឍន៍កសិកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយផ្តល់ជូននូវសេវាហិរញ្ញវត្ថុ និងសេវាធនាគារកាន់តែច្រើនជាងមុន។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5077255/rdb-unveils-new-identity/
របាយការណ៍NBC: វិស័យធនាគារកម្ពុជានៅតែរក្សាបានភាពខ្លាំង
ធនាគារជាតិនៃកម្ពុជា (NBC) ទើបតែចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០១៦ របស់ខ្លួនកាលពីម្សិលមិញ ដែលលើកឡើងថាវិស័យធនាគារកម្ពុជាបានបន្តរក្សាភាពខ្លាំងកាលពីឆ្នាំមុនដោយសារការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា។ ...
Kali Kotoski
http://bit.ly/2uk3UMg
នាយករដ្ឋមន្រ្តីថានឹងស្នើឳ្យជប៉ុនវិនិយោគប្រាក់ $៨០០លានសង់ខ្សែរថភ្លើងអាកាស
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថានឹងស្នើឳ្យប្រទេសជប៉ុនវិនិយោគទឹកប្រាក់ចំនួន ៨០០ លានដុល្លារ ដើម្បីសាងសង់ខ្សែរថភ្លើងអាកាសរវាងទីក្រុង និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ...
ម៉ៃ គុណមករា និង ឃួន ណារីម
http://www.khmertimeskh.com/5077056/pm-asks-japan-invest-800m-skytrain/
កំណើននៃការនាំចេញរបស់កម្ពុជាទៅជប៉ុនឆមាសទី១បានថយចុះ
កំណើននៃការនាំចេញរបស់កម្ពុជាទៅប្រទេសជប៉ុនបានថយចុះគួរឳ្យកត់សម្គាល់នៅឆមាសទី១ឆ្នាំនេះ ដោយមានអត្រាកំណើនប្រចាំឆមាសតែ៤,៥ភាគរយជាអត្រាកំណើនទាបជាងគេគិតចាប់ពីឆ្នាំ២០០៩មក។ នេះបើតាមទិន្នន័យពាណិជ្ជកម្មពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។ ...
ហ៊ គីមសាយ
http://bit.ly/2wycOm1
ម៉ាឡេស៊ីនឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឥស្លាមដែលមានតម្លៃ ២៥០លានដុល្លារ នៅកម្ពុជា
ប្រទេសម៉ាឡេស៊ីកំពុងវិនិយោគ ២៥០លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឥស្លាមកម្ពុជា (CITC) ដែលត្រូវបានគេមើលឃើញថាជាវិភាគទានវិជ្ជមានមួយចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ ...
លឹម ណារី
http://www.akp.gov.kh/?p=106992
កម្ពុជានាំចេញចេក១០០តោនថែមទៀតទៅទីផ្សារអន្តរជាតិ
កុ្រមហ៊ុនវិនិយោគលើដំណាំចេកក្នុងខេត្តរតនគិរីបានឳ្យដឹងថា ខ្លួននឹងនាំចេញចេកជាលើកទី២ចំនួន១០០តោនបន្ថែមទៀតទៅលើទីផ្សារអន្តរជាតិនៅថ្ងៃនេះ។ នេះបើតាមនាយករដ្ឋបាលក្រុមហ៊ុនវៀតណាម ចម្ការកៅស៊ូ Hoang Anh Gia Lai មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនវិនិយោគលើដំណាំចេក និងជាក្រុមហ៊ុនដែលនាំចេញចេកពីកម្ពុជាទៅវៀតណាម។ ...
ចេង សុខហ័ង
http://bit.ly/2upRzkW
រដ្ឋាភិបាល អនុម័តប្រកាសស្តីពីមូលបត្របំណុល
ក្រសួងសេដ្ឋកិច្ចកាលពីថ្ងៃអង្គារបានព្រមព្រៀងប្រកាស អនុញ្ញាតឳ្យដំណើរការបោះផ្សាយលក់មូលបត្របំណុលក្រុមហ៊ុនជាសាធារណៈ ដែលជារបត់ថ្មីមួយក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា ហើយជាឳកាសសម្រាប់ក្រុមហ៊ុនពាណិជ្ជកម្មក្នុងការកៀងគរប្រភពទន់ពីវិស័យមូលបត្រដើម្បីពង្រីកអាជីវកម្ម។ ...
ហ៊ គីមសាយ
http://bit.ly/2v1hy3K
កម្ពុជានឹងនាំចេញអង្ករ២៥ម៉ឺនតោនទៅបង់ក្លាដែស
កម្ពុជានឹងចាប់ផ្តើមនាំចេញអង្ករ ២៥០,០០០ តោនទៅប្រទេសបង់ក្លាដែសជាលើកដំបូងចុងឆ្នាំនេះ បន្ទាប់ពីប្រទេសទាំងពីរបានចុះអនុស្សរណៈយោគយល់គ្នា (MOU) ក្នុងការផ្គត់ផ្គង់អង្ករ១លានតោនក្នុងរយៈពេល៥ឆ្នាំ។ ...
ចេង សុខហ័ង
http://www.phnompenhpost.com/business/rice-deal-cooking-bangladesh
ក្រុមហ៊ុនពីរគ្រោងនឹងបង្កើតផ្លូវហាយវ៉េទៅកាន់ព្រំដែនឡាវ និងថៃ
យោងតាមរបាយការណ៍ក្នុងស្រុកមួយបានឲ្យដឹងថា ក្រុមហ៊ុនពីរបានបង្ហាញគម្រោងការវិនិយោគរបស់ខ្លួន ដើម្បីសាងសង់ផ្លូវហាយវ៉េពីភ្នំពេញទៅព្រំដែនឡាវ និងថៃ។ ...
ខាន សុភីរម្យ
http://www.akp.gov.kh/?p=106885
លំហូរFDIក្នុងវិស័យហិរញ្ញវត្ថុកើន៨៩ភាគរយ
លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងវិស័យហិរញ្ញវត្ថុបានកើនឡើងយ៉ាងខ្លាំងនៅឆមាសទីមួយឆ្នាំនេះជាមួយអត្រាកំណើនជិត៩០ភាគរយ ដោយសារការចូលវិនិយោគពីធនាគារអន្តរជាតិថ្មីពីរ និងការបន្ថែមទុនរបស់គ្រឹះស្ថានហិរញ្ញវត្ថុដែលមានស្រាប់ដើម្បីឆ្លើយតបនឹងលក្ខខណ្ឌតម្រូវរបស់ធនាគារជាតិនៃកម្ពុជា។ ...
ហ៊ គីមសាយ
http://bit.ly/2vmhcak
គណបក្សសង្គ្រោះជាតិស្វែងរកការបកស្រាយលើការហាមឃាត់ការបូមខ្សាច់
កាលពីម្សិលមិញ តំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ បានផ្ញើលិខិតជូន លោក ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីផ្ញើរជូនរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ស្នើសុំព័ត៌មានបន្ថែមអំពីប្រតិបត្តិការបូមខ្សាច់ និងរោងចក្រកែច្នៃខ្សាច់នៅ ...
Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/cnrp-mp-seeks-clarity-sand-dredging-ban
កូរ៉េ និងវិនិយោគិនកម្ពុជានឹងរួមគ្នាបង្កើតផ្សារទំនើបមួយនៅភ្នំពេញ
ប្រទេសកូរ៉េកំពុងចូលរួមជាមួយវិនិយោគិនកម្ពុជា ដើម្បីបង្កើតផ្សារទំនើបលំដាប់អន្តរជាតិធំបំផុតនៅរាជធានីភ្នំពេញ ឆ្លើយតបទៅនឹងរបៀបរស់នៅដ៏ទំនើបរបស់ប្រជាជននៅក្នុងរាជធានី។ ...
លឹម ណារី
http://www.akp.gov.kh/?p=106861