គម្រោង​រោងចក្រ​អគ្គិសនី​ចំនួន ២ ទទួល​ការយល់ព្រម​ពី CDC

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បានផ្ដល់​អាជ្ញាប័ណ្ណ​ផ្លូវការ​ដល់​គម្រោង​វិនិយោគ​ ២ ​ក្នុង​វិស័យ​​អគ្គិសនី​ជាមួយ នឹង​ទុនវិនិយោគ​សរុប​ចំនួន​ ១០០ ​លាន​ដុល្លារ​។ នេះ​បើតាម CDC ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​។ CDC បាន​ឲ្យ​ដឹងថា គម្រោង​ដែល​បានអនុម័ត​នេះ គឺ​ការសាងសង់​ខ្សែ បញ្ជូន​ថាមពល​អគ្គិសនី និង​ការអភិវឌ្ឍ​ស្ថានីយ ដោយ​ក្រុមហ៊ុន Schneitec Power Co., Ltd ជាមួយ​ទុនវិនិយោគ​ ៧១ ​លាន​ដុល្លារ និង​គម្រោង​ស្ថានីយ​រោងចក្រ​ថាមពល​សូឡាអភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Schneitec Infinite Co., Ltd មាន​ទុនវិនិយោគ ២៩ លាន​ដុល្លារ រោងចក្រ​នេះ​នឹង​អាច​ផលិត​អគ្គិសនី​ប្រហែល​ ៣០ ​មេហ្គាវ៉ាត់​។ ...

ធូ វិរៈ
https://bit.ly/2MxRxmH