ក្រុមហ៊ុន​ចុះ​បញ្ជី​ដើម្បី​នាំចេញ​ទំនិញ ​កើន​ឡើង​

ក្រសួង​ពាណិជ្ជកម្ម​បាន​ចុះ​បញ្ជី​ផ្តល់​សិទ្ធិ​នាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​​រោងចក្រ​កាត់​ដេរ​សម្លៀក​​បំពាក់​ស្បែក​ជើង​ និង​រោងចក្រ​​ផលិតផល​កាបូប​ សរុប​​ចំនួន ​៧៨ ​រោងចក្រ ក្នុង​រយៈពេល ​១១ ​ខែ ​ឆ្នាំ ​២០១៩​។ ​នេះ​​បើ​តាម​របាយការណ៍​បូក​សរុប​​លទ្ធផល​ការងារ​​ពាណិជ្ជកម្ម​ឆ្នាំ ​២០១៩ ​និង​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ ឆ្នាំ ​២០២០​។ របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា ​ចាប់​ពី​ខែ​មករា ​ដល់​ខែ​វិច្ឆិកា ​ក្រសួង​បាន​ចុះ​បញ្ជី​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ ​និង​ផលិត​ស្បែក​ជើង ​៥១ ​រោងចក្រ​ កើន​ឡើង ​២៤ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៨​ ដែល​មាន​ចំនួន​ ​៤១ រោងចក្រ​។ ...

ធូ វិរៈ
https://bit.ly/2MIgagL