កម្ពុជានឹងនាំចេញផ្លែស្វាយស្រស់ ទៅកូរ៉េខាងត្បូង
ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាជាផ្លូវការទៅកាន់ប្រទេស កូរ៉េខាងត្បូង ជាលើកដំបូងនឹងត្រូវចាប់ផ្តើមនៅថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីជំនាញនៃទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យប្រទេសកូរ៉េ ធ្វើតេស្ត ដោយជោគជ័យលើគុណភាព និងភូតគាមអនាម័យរួចមក។ នេះបើយោងតាមមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា បន្ទាប់ពីអ្នកជំនាញផ្នែកភូតគាមអនាម័យកូរ៉េមកធ្វើការត្រួតពិនិត្យជាច្រើនលើករួចមក គេបានបញ្ជាក់ថា ផ្លែស្វាយស្រស់កម្ពុជាដែលសម្អាត និងឆ្លងកាត់ការកម្ចាត់មេរោគ និងដង្កូវរួចអាចនាំចេញទៅប្រទេសកូរ៉េបាន។ …
ហ៊ឹន ពិសី
https://bit.ly/2R9tpbH