លំហូរ FDI មកកម្ពុជាមានជាង $៣ ពាន់លាននៅឆ្នាំ ២០១៩
ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅកម្ពុជាក្នុងឆ្នាំ ២០១៩ មានតម្លៃជាង ៣ ៥០០ លានដុល្លារកើនឡើងជិត ១២ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ដែលចំនួនជិតពាក់កណ្តាលបានមកពីការបណ្តាក់ទុនរបស់វិនិយោគិនចិន។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC)។ «របាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារ ២០១៩ និងទស្សនវិស័យឆ្នាំ ២០២០» របស់ធនាគារជាតិនៃកម្ពុជាដែលចេញផ្សាយកាលពីចុងសប្តាហ៍មុនបង្ហាញថាក្នុងឆ្នាំ ២០១៩ លំហូរទុនវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាមានតម្លៃសរុប ៣ ៥៨៨ លានដុល្លារក្នុងនោះវិស័យហិរញ្ញវត្ថុមានតម្លៃ ២ ៣៨៥ លានដុល្លារ និងវិស័យមិនមែនហិរញ្ញវត្ថុ មាន ១ ២០៣ លានដុល្លារ។ តម្លៃ ៣ ៥៨៨លានដុល្លារ នេះគឺកើនឡើង ១១,៧ ភាគរយពីចំនួន ៣ ២១២ លានដុល្លារកាលពីឆ្នាំ ២០១៨។ …
ហ៊ឹន ពិសី
https://bit.ly/36sG8N6