ការ​នាំចេញ​កៅស៊ូ​រយៈពេល ​១១ ខែ ​​​​បាន​កើន​ឡើង​​ជាង ​២៤ ​ភាគរយ

ការ​នាំចេញ​កៅស៊ូ​​របស់​កម្ពុជា​បាន​កើន​ឡើង​ ២៤ ភាគរយ​ ក្នុង​រយៈពេល ​១១ ខែ ​ឆ្នាំ ​២០១៩​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១៨​។ ​នេះ​បើ​តាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​កៅស៊ូ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ថ្ងៃ​អង្គារ​។​ លោក ​ប៉ុល ​សុផា ​អគ្គនាយក​​នៃ​នាយកដ្ឋាន​កៅស៊ូ​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ការ​នាំចេញ​​កៅស៊ូ​របស់​កម្ពុជា​ក្នុងរយៈ​ពេល​នេះ​​សម្រេច​បាន​ ២៣៣​,៦៧​៧ ​តោន ​កើន​ឡើង ​២៤ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា ​ឆ្នាំ ​២០១៨​។​ លោក​បន្ត​ថា ក្នុង​រយៈពេល​នេះ​ការ​នាំចេញ​កៅស៊ូ​មាន​តម្លៃ ​៣១១ ​លាន​ដុល្លារ​។ …

ធូ វិរៈ
https://bit.ly/36l7NiM