សន្តិភាព ជាមូលដ្ឋានកំណើនសេដ្ឋកិច្ចកម្ពុជា
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃអង្គារបានឲ្យដឹងថា សន្ដិភាព និងស្ថិរភាពនយោបាយបានធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យសម្រេចបានកំណើនខ្ពស់ប្រមាណ ៧,១ ភាគរយក្នុងបរិការណ៍អតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព និងទុនបម្រុងអន្តរជាតិបន្តកើនឡើង។ នៅក្នុងពិធីរំឭកខួបលើកទី ៤១ នៃថ្ងៃរំដោះ ៧ មករា (៧មករា ឆ្នាំ ១៩៧៩ ៧មករា ឆ្នាំ ២០២០) កាលពីថ្ងៃម្សិលមិញលោកនាយករដ្ឋមន្ដ្រីដែលជាប្រធានគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចផងដែរ បានថ្លែងទៅកាន់សមាជិករបស់គណបក្សរាប់ពាន់នាក់នៅសាលសន្និសីទកោះពេជ្រថា កំណើននេះត្រូវបានគាំទ្រដោយកំណើនល្អប្រសើរនៃវិស័យសេវាកម្ម និងកំណើនខ្ពស់នៃវិស័យឧស្សាហកម្ម ថ្វីបើវិស័យកសិកម្មនៅបន្តមានកំណើនទាបក្ដី។ …
ម៉ៃ គុណមករា
https://bit.ly/2T5oZoD