សេដ្ឋកិច្ច និងពាណិជ្ជកម្ម

ការ​នាំ​ចេញ​កៅស៊ូ​ កើន​ខ្ពស់​តែ​ឧស្សាហ​កម្ម​នេះ ​នៅ​តែ​ប្រឈម

ការ​នាំ​ចេញ​កៅស៊ូ​របស់​កម្ពុជា​បាន​បង្ហាញ​កំណើន​ខ្លាំង​នៅ​ត្រីមាស​ទី ​១ ​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំមុន ខណៈ​ដែល​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​បញ្ចេញ​ប្រតិកម្ម​ផ្សេងៗ​គ្នា​ទៅ​លើ​ឧស្សាហ​កម្ម​នេះ​។ នេះ​បើ​យោង​តាម​តួលេខ​បាន​ពី​ក្រសួង ...

ចេង សុខហ័ង
http://bit.ly/2qgYURQ

ប៉ូ​លី​ស​និយាយ​ពី​ជោគជ័យ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច​

​នគរបាល​ប្រឆាំង​ឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច​កាលពី​ឆ្នាំ​មុន​បាន​ជួយ​ចាប់ខ្លួន​មនុស្ស​ប្រមាណ​ជិត​ ៧០​ នាក់​នៅ​ក្នុង​បទល្មើស​ជាង​ ៣០០​ ករណី​ ដែល​ភាគច្រើន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​កម្មសិទ្ធិបញ្ញា​ ​ការ​ក្លែងបន្លំ​ និង​ផលិតផល​គីមី​។​ ​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/37823/police-tout-success-against-economic-crimes/

គម្រោង​វិនិយោគ​ឆ្នាំ ​២០១៦ ​ធ្លាក់​ចុះ​ ២២​ ភាគរយ

គម្រោង​វិនិយោគ​សរុប​របស់​កម្ពុជា ដែល​បាន​អនុម័ត​ដោយ CDC ដោយ​មិន​រាប់​បញ្ចូល​វិស័យ​សំណង់​កាលពី​ឆ្នាំ​មុន បាន​ធ្លាក់​ចុះ​ជាង​ ២២​ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ​២០១៥​។ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់ ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​ កម្ពុជា (CDC) ដែល ​ភ្នំពេញ ​ប៉ុស្ដិ៍​ បាន​ទទួល​ កាលពី​ម្សិលមិញ​។ ...

ចេង សុខហ័ង
http://bit.ly/2oum7Um

កំពង់​ផែ​ព្រះ​សី​ហុ​រួចរាល់​សម្រាប់​ចុះបញ្ជី​

​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ បាន​សម្ភោ​ធ​ការ​ចេញផ្សាយ​ Book​ building​ (​ការ​ស្ទាបស្ទង់​តម្លៃ​មូល​ប​ត្រ​ជា​សាធារណៈ​)​កាលពី​ម្សិលមិញ​ ដើម្បី​កំណត់​តម្លៃ​សម្រាប់​ការ​បោះផ្សាយ​មូល​ប​ត្រលក់​ជា​លើក​ដំបូង​ (IPO)​ មុន​ពេល​ការ​ចុះបញ្ជី​របស់​ខ្លួន​នៅ​ក្នុង ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/37759/sihanoukville-gets-ready-for-listing/

បញ្ហា​ប្រឈម និង​វិធី​ដែល​ត្រូវ​ធ្វើ​ក្នុង​ការ​បង្កើត​អាជីវកម្ម​ថ្មី​មួយ​ នៅ​កម្ពុជា

ការ​បង្កើត​អាជីវកម្ម​ថ្មី​នៅ​កម្ពុជា​ជា​រឿយៗ​ប្រឈម​នឹង​ឧបសគ្គ​ដើម្បី​ធ្វើ​ឲ្យ​មាន​កំណើន ហើយ​ប្រាក់​ចំណេញ​ក្នុង​ប្រព័ន្ធ​ក្នុង​ស្រុក​មិនទាន់​ត្រូវបាន​បង្កើត​ឡើង​សម្រាប់​ភាពជា​សហគ្រិន​នៅ​ឡើយ​ទេ​។ នេះ​បើ​តាម​ស្ថាបនិក​អាជីវកម្ម​បង្កើត​ថ្មី​ដែល​ទទួល​បាន​ជោគជ័យ​របស់​កម្ពុជា។ ...

Matthieu de Gaudemar
http://bit.ly/2q5aD9U

អ្នក​នាំ​ចេញ​ស្រូវ​ជា​ច្រើន​ទៀត​ទទួល​បានការ​អនុញ្ញាត​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​

​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ បាន​យល់ព្រម​បង្កើន​ចំនួន​អ្នក​នាំ​ចេញ​ស្រូវ​ពី​ប្រទេស​កម្ពុជា​ ដោយ​អនុញ្ញាត​ឱ្យ​ពួក​គេ​លក់​ទៅ​កាន់​ចិនដីគោក​។​ ក្រសួងកសិកម្ម​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ ៨​ ទៀត​នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ​ ហើយ​ក្រុមហ៊ុន​សរុប​មាន​ចំនួន ...

សុខ ចាន់
http://www.khmertimeskh.com/news/37715/more-rice-exporters-given-access-to-china/

ក្រុមហ៊ុន​ផ្លូវដែក​ចិន​សម្លឹង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

​ក្រុមហ៊ុន​ផលិត​ក្បាលរថភ្លើង​ និង​សម្ភារៈ​ផ្លូវដែក​ដ៏​ធំ​ ឈ្មោះ​ថា​ CRRC​ Zelc​ នឹង​ធ្វើការ​សិក្សា​ពី​លទ្ធភាព​ដែល​នាំ​ដល់​សក្តានុពល​វិនិយោគ​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​ជួយ​កែ​លម្អ​ប្រព័ន្ធ​ផ្លូវដែក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ខណៈ​ដែល​កិច្ច​ផ្តួចផ្តើម​ផ្លូវ​មួយ​ ខ្សែ​ក្រ​វ៉ា​ត់ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/37716/railway-firm-eyes-cambodia/

MFI បន្ត​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋាភិបាល​

រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គ្រោង​បង្កើត​គណៈកម្មការ​រួម​មួយ​ដែល​មាន​សមាជិក​ពី​មន្ត្រី​ក្រសួង និង​ប្រតិបត្តិ​ករ​មីក្រូ​ហិរញ្ញវត្ថុ ដើម្បី​សិក្សា​ពី​ចំណាយ​ថ្លៃ​ដើម​ជាក់​ស្តែង​លើ​កម្ចី​ខ្នាត​តូច​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ក្នុង​គោល​ដៅ​រក្សា​និរន្តរភាព​នៃ​វិស័យ​នេះ​។ នេះ​បើ​តាម​សេចក្តី ...

ហ៊ គឹមសាយ
http://bit.ly/2q4Vcuw

ហត្ថា​កសិករ​ បាន​មូលនិធិ​ $១៥​ លាន​ដើម្បី​ពង្រីក​អាជីវកម្ម

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ហត្ថា​កសិករ ( HLK) ទទួល​បាន​មូលនិធិ​ ១៥ ​លាន​ដុល្លារ​ពី​ភាគ​ហ៊ុនិក​របស់​ខ្លួន ដែល​ជា​ធនាគារ Ayudhya របស់​ថៃ ដើម្បី​ពង្រីក​ប្រតិបត្តិការ​អាជីវកម្ម និង​សេវាកម្ម​បន្ថែម​។ នេះ​បើ​តាម​អគ្គ​នាយក HLK បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិលមិញ​។ ...

ចេង សុខហ័ង
http://bit.ly/2prs9W4

ក្រុមហ៊ុនផលិតគ្រឿងចក្រ​​​របស់​​ចិន​សំលឹង​មើល​ឱកាស​ទីផ្សារ​កម្ពុជា​

ក្រុមហ៊ុន​សាន់​នី​ (Sany​ Heavy​ Industry)​ ដែល​ជា​ក្រុមហ៊ុន​ផលិត​គ្រឿងចក្រ​សំណង់​ដ៏​ធំ​មួយ​ នៅ​ខេត្ត​ហ៊ូ​ណា​ន​របស់​ប្រទេស​ចិន​ គ្រោង​នឹង​ពង្រីក​សាខា​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​បង្កើន​ប្រាក់​ចំនេញ​ និង​ផលប្រយោជន៍​ពី​ការ​កើនឡើង​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស ...

ម៉ៃ​ គុណ​មក​រា​
http://www.khmertimeskh.com/news/37672/chinese-equipment-maker-eyes-cambodia/

កម្ពុជា​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ Blockchain​ របស់​ជប៉ុន​សម្រាប់​ប្រព័ន្ធ​ទូទាត់​

​ធនាគារជាតិ​នៃ​កម្ពុជា​ នឹង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទូទាត់​ប្រើប្រាស់​ blockchain​ ដោយ​មាន​ជំនួយ​ពី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​របស់​ជប៉ុន​ ដើម្បី​ផ្តល់​ជូន​ប្រជាជន​នូវ​សុវត្ថិភាព​ និង​តម្លៃ​ចំនាយ​ទាប​ក្នុង​ការ​ផ្ញើរ​ និង​ទទួល​ប្រាក់​។​ ​ ...

Nikkei
http://asia.nikkei.com/Politics-Economy/Economy/Cambodia-taps-Japanese-blockchain-tech-for-payment-system

SAP នឹង​ធ្វើ​ការ​ស្ទាបស្ទង់​តម្លៃ​ភាគ​ហ៊ុន នៅ​សប្តាហ៍​ក្រោយ

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ (SAP) នឹង​ចាប់​ផ្តើម​ធ្វើ​ការ​ស្ទាបស្ទង់​ថ្លៃ​ភាគ​ហ៊ុន​របស់​ខ្លួន​ជា​សាធារណៈ​នៅ​សប្តាហ៍​ក្រោយ ដោយ​បើក​ឲ្យ​សាធារណជន​បញ្ជា​ទិញ​ភាគហ៊ុន​ក្នុង​តម្លៃ​ផ្សេងៗ​គ្នា តាម​តម្លៃ​កំណត់​ចន្លោះ​ពី​០,៨៨ ដុល្លារ ទៅ ១,២៩ ដុល្លារ​ក្នុង​មួយ​ហ៊ុន​។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់ SAP ដែល ...

ហ៊ គឹមសាយ
http://bit.ly/2pJ1S29

ក្រសួង​បន្ត​ស្នើ​ចិន​ ឲ្យ​បង្កើន​ការ​នាំ​អង្ករ​ពី​កម្ពុជា

បន្ទាប់ពី​កម្ពុជា​នាំចេញ​អង្ករ​ទៅ​ចិន​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ខែ មីនា ខណៈ​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​សន្មត ថា ដោយ​សារ​ការ​រឹត​បន្តឹង​កាន់​តែ​ខ្លាំង​លើ​អនាម័យ និង​ភូតគាម​អនាម័យ (SPS) នឹងមាន​រោង​ម៉ាស៊ីន​កិន​ស្រូវ​តែ ២៦​ ប៉ុណ្ណោះ​មាន​សិទ្ធិ​នាំ​ចេញ ក្រសួង​កសិកម្ម​បាន​ប្រកាស​នៅ ...

ហ៊ គឹមសាយ
http://bit.ly/2oaejXQ

វិស័យ​ធនាគារ​នៅ​កម្ពុជា នៅ​តែ​បង្ហាញ​ពី​កំណើន​ស្ថិរភាព

ប្រតិបត្តិការ​នៅ​ក្នុង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​ប្រាក់​បញ្ញើ និង​ប្រាក់​ចំណេញ​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​មុន បាន​ឆ្លុះ​បញ្ចាំង​ពី​កំណើន​ប្រកប​ដោយ​ស្ថិរភាព និង​ទំនុក​ចិត្ត​ពី​សាធារណជន​នៅ​ក្នុង​វិស័យ​នេះ​។ នេះ​បើ​តាម​របាយ​ការណ៍​ត្រួត​ពិនិត្យ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ...

ហ៊ គឹមសាយ និង Matthieu de Gaudemar
http://bit.ly/2otZyKO

ការ​នាំ​ចេញ​អង្ករ​ ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់

ស្ថានភាព​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ​នៅ​តែ​ស្ថិត​ក្នុង​ការ​ប្រឈម​មួយ ដែល​ជំរុញ​ឲ្យ​ទស្សន​វិស័យ​សម្រាប់​ឆ្នាំ ​២០១៧​ ស្ថិត​ក្នុង​សភាព​មិន​ច្បាស់​លាស់ ខណៈ​បណ្តា​ប្រទេស​ដែល​ជា​ទីផ្សារ​ធំៗ​របស់​កម្ពុជា​បាន​ចាប់​ផ្តើម​រឹត​បន្តឹង​ទៅ​លើ​គុណភាព​កាន់ ...

ហ៊ គឹមសាយ
http://bit.ly/2pQzb2x

Smart​ ធ្វើ​ជា​ដៃគូ​ជាមួយ​ AIA

​ក្រុមហ៊ុន​ Smart​ Axiata​ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត​ AIA​ (Cambodia)​ បាន​ប្រកាស​ពី​ភាព​ជា​ដៃគូ​យូរអង្វែង​ជាមួយ​គ្នា​នៅ​ក្នុង​ការ​នាំ​មក​នូវ​ផលិតផល​ និង​សេវាធានា​រ៉ាប់រង​ជីវិត​​ ​ដល់​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ជួយ​ពួក​គេ​ការពារ​ដល់ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/37545/smart-aia-partnership/

ធនាគារពិភពលោក​ប៉ាន់​ប្រមាណ​ពី​កំណើន​ GDP​ ធ្លាក់​ចុះ​

​ធនាគារពិភពលោក​ បាន​ទស្សន៍​ទាយ​ថា​ GDP​ របស់​ប្រទេស​កម្ពុជា​ នឹង​កើនឡើង​ត្រឹម​ ៦.៩​ ភាគរយ​ប៉ុណ្ណោះ​នៅ​ក្នុងឆ្នាំនេះ​ និង​ឆ្នាំ​ក្រោយ​ ហើយនឹង​ធ្លាក់​តិចតួច​ត្រឹម​ ៦.៧​ ភាគរយ​នៅ​ក្នុង​ឆ្នាំ​ ២០១៩​។​ ​ ...

សុខ ចាន់
http://www.khmertimeskh.com/news/37549/world-bank-predicts-gdp-growth-easing/

Tepco​ និង​ Toshiba​ នឹង​សហការ​គ្នា​ដើម្បី​រៀបចំ​ខ្សែបណ្តាញ​អគ្គិសនី​ជាតិ​នៅ​កម្ពុជា​

​ក្រុមហ៊ុន​ Tokyo​ Electric​ Power​ Co.​ Holdings​ នឹង​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ Toshiba​ ដើម្បី​រៀបចំ​ខ្សែបណ្តាញ​អគ្គិសនី​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​សង្ឃឹមថា​ នឹង​ធានា​ដល់​ប្រភព​ចំណូល​ថ្មី​ ដើម្បី​ប្រើប្រាស់​សម្រាប់​ការ​ចំនាយ​លើ​ការ​​បោស​សម្អាត​នៃ​​គ្រោះ​មហន្តរាយ​​ ...

Nikkei
http://asia.nikkei.com/Business/Deals/Tepco-Toshiba-to-manage-power-grids-in-Cambodia

ធនាគារ​​​​​​ពិភពលោក​​​​​​ព្យាករថា​​​​​កំណើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផលិត​​​​​​​​​ផល​​​​​​ក្នុង​​​ស្រុក​​​សរុប​​​របស់​​​កម្ពុជា​​​នឹង​​​ធ្លាក់​​​ចុះ​​​​​​​​​​​​​​នៅ​​​ឆ្នាំ​​​​​​២០១៩

កាលពីម្សិលមិញ ធនាគារពិភពលោកបានព្យាករថា អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងធ្លាក់ចុះតិចតួចនៅត្រឹមឆ្នាំ២០១៩ស្របពេលការវិនិយោគបរទេសធ្លាក់ចុះ អតិផរណាកើនឡើង និងការបង្អង់ល្បឿនក្នុងកំណើនផលិតកម្មសម្លៀកបំពាក់ ហើយបានណែនាំឲ្យធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលដើម្បីរក្សាសេដ្ឋកិច្្ចឲ្យនៅរឹងមាំដូចពេលបច្ចុប្បន្ន។ ...

វណ្ណ រើន និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/37162

SECC: ក្រុមហ៊ុន​ត្រូវ​ពង្រឹង​អភិបាល​កិច្ច​ល្អ

មន្ដ្រី​មូល​បត្រ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ក្រុមហ៊ុន​ក្នុង​ស្រុក​របស់​កម្ពុជា​ភាគ​ច្រើន ខ្វះ​អភិបាលកិច្ច​ក្រុមហ៊ុន និង​ការ​ផ្ដល់​ព័ត៌មាន​អាជីវកម្ម​មិន​គ្រប់គ្រាន់ ដែល​ទាមទារ​ឲ្យ​បង្កើន​ការ​យល់​ដឹង​កាន់​តែ​ច្រើន​។ ...

ហ៊ គឹមសាយ
http://bit.ly/2nCMirB

ពាណិជ្ជកម្មទ្វេភាគីជាមួយចិនកើនដល់ ៤,៨ពាន់លានដុល្លារ

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​និយាយ​អំពី​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​កម្ពុជា​បាន​កើនឡើង​ដល់​៤,៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦​ គឺ​កើនឡើង​ប្រមាណ​២០០​លាន​ដុល្លារ​បើ​ធៀប​និង​ឆ្នាំ​មុន​ ខណៈ​ពេល​ដែល​ទីក្រុង​ប៉េ​កាំ ...

គុ​ច​ ណា​រ៉េ​ន​ និង Ben Paviour
https://www.cambodiadaily.com/news/bilateral-trade-with-china-jumps-to-4-8-billion-127916/

នាយក​រដ្ឋមន្ត្រី​គាំទ្រ​តួនាទី​សំខាន់​របស់​ចិន​

នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រាប់​ឲ្យ​ដឹង​ កាលពី​ម្សិលមិញ​ថា​ ប្រទេស​ចិន​ កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​ចូលរួម​ចំណែក​ដល់​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ និង​ជួយ​ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។​​នៅ​ក្នុង​ឆ្នាំ​២០១៦​ ពាណិជ្ជកម្ម ...

ម៉ៃ​ គុណ​មក​រា
http://www.khmertimeskh.com/news/37454/pm-backs-china---s-key-role/

MFI ព្យាករ​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណេញ​ឆ្នាំ​នេះ

តំណាង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដែល​ផ្តោត​លើ​ការ​ផ្តល់​កម្ចី​ខ្នាត​តូច​បាន​ព្យាករ​ពី​ការ​ធ្លាក់​ចុះ​ទំហំ​ប្រាក់​ចំណេញ​នៅ​ឆ្នាំ​នេះ ខណៈ​ការ​កំណត់​ពិតាន​ការ​ប្រាក់​ដោយ​ធនាគារ​ជាតិ​ត្រូវ​បាន​អនុវត្ត​។ការ​កំណត់​ដាក់​ពិតាន​អត្រា​ការ​ប្រាក់​មិន​លើស​១៨ ភាគរយ ...

ហ៊ គឹមសាយ and Kali Kotoski
http://bit.ly/2omgPsB

ការ​វិនិយោគ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​​កម្ពុជា​ ចាប់ផ្ដើម​ទទួល​បាន​ការ​ចាប់​អារម្មណ៍

ខណៈ​ដែល​អ្នក​វិនិយោគ​ក្នុង​ស្រុក ហាក់​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​បោះ​ទុន​វិនិយោគ​លើ​ផ្នែក​បច្ចេកវិទ្យា សហគ្រាស​បង្កើត​ថ្មី​ឬ startup ខ្មែរ​មួយ​ចំនួន បាន​ទទួល​ទុន​វិនិយោគ​ផ្ទាល់​ពី​អ្នក​វិនិយោគ​នៅ​តំបន់​បច្ចេកវិទ្យា Silicon Valley ​របស់​សហរដ្ឋ​អាមេរិក។ សហគ្រាស​បង្កើត​ថ្មី​ទាំង​នេះ រំពឹង​ថា ជាមួយ​ទុន​វិនិយោគ​ពី​ខាង​ក្រៅ ...

សឹង សុផាត និង នៅ វណ្ណារិន
http://khmer.voanews.com/a/cambodian-investors-start-to-see-potential-in-local-startups/3799150.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

433fC
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!