ធនាគារ​ពិភព​លោកៈ កំណើន​សេដ្ឋកិច្ច​កម្ពុជា ​នឹង​ថយ​ចុះ​បន្តិច

សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំ ​២០១៩ ​នេះ​ ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​​កំណើន​ទាប​ជាង​ឆ្នាំ​មុន បើ​ទោះ​បី​​ជា​​ប្រព័ន្ធ​​សេដ្ឋកិច្ច​នៅ​តែ​រក្សា​ភាព​រឹងមាំ​ក៏​ដោយ​ ដែល​ភាគ​ច្រើន​ដោយសារ​តែ​តម្រូវ​ការ​ខាង​ក្រៅ​កាន់​តែ​ខ្សោយ​​ជាង​ការ​រំពឹង​ទុក។​ នេះ​បើ​យោង​តាម​របាយការណ៍​ចុង​ក្រោយ​​របស់​ធនាគារ​ពិភព​លោក​។ ធនាគារ​ពិភព​លោក​បាន​​ព្យាករ​ថា​ សេដ្ឋកិច្ច​កម្ពុជា​នឹង​​កើន​ឡើង​ក្នុង​អត្រា ​៧ ​​ភាគរយ​នៅ​ឆ្នាំ ​២០១៩ ដែល​ទាប​ជាង​បន្តិច​ពី​កំណើន ​៧,៥ ​ភាគរយ​​កាល​ពី​ឆ្នាំ ​២០១៨​ ខណៈ​​ការ​នាំចេញ​​មាន​កម្រិត​មធ្យម​ស្រប​ជាមួយ​នឹង​ការ​បន្ថយ​ល្បឿន​នៃ​​តម្រូវ​ការ​ពិភព​លោក​។ ...

ហ៊ គីមសាយ
https://bit.ly/2vneH6h