ក្រសួង​បាន​ច្រាន​ចោល​សំណើ​ រំលាយ​សហគមន៍​អំបិល​កំពត-កែ​ប

ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម បាន​ច្រាន​ចោល​សំណើ​សុំ​រំលាយ​សហគមន៍​អំបិល​ ដោយ​​អះអាង​ថា​ អាជ្ញាធរ​នឹង​ស្វែងរក​ការ​ដោះស្រាយ​​បញ្ហា​នៅ​​ក្នុង​ឧស្សាហកម្ម​នេះ។​ ​នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​ក្រសួង​ឧស្សាហកម្ម​។ ការ​សម្រេច​ចិត្ត​នេះ​ធ្វើ​ឡើង​នៅ​​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ចន្ទ​ រវាង​​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម ​និងសិប្បកម្ម ​លោក ​ចម ​ប្រសិទ្ធ ​ជា​មួយ​នឹង​ភាគី​ពាក់ព័ន្ធ​​ក្នុង​ឧស្សាហកម្ម​ផលិត​អំបិល​។ សហគមន៍​អំបិល​កំពត​ កែប ​កាល​ពី​សប្តាហ៍​មុន​បាន​ដាក់​​លិខិត​សុំ​រំលាយ​សហគមន៍​នេះ​ចោល​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោយ​លើក​​ឡើង​ពី​បញ្ហា​នៃ​ការ​មិន​រួបរួម​គ្នា​ក្នុង​​ចំណោម​អ្នក​ផលិត​ក្នុង​ស្រុក​។​ …

ចេង សុខហ័ង
https://bit.ly/2HInW9C