កូតា​នាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​​ប្រទេស ​ចិន ៤០ ​ម៉ឺន​តោន នឹង​ចាប់​ផ្តើម​ពី​ខែ​សីហា

ការ​នាំចេញ​អង្ករ​របស់​​កម្ពុជា​ក្នុង​កូតា​បន្ថែម​​ដល់ ​៤០ ​ម៉ឺន​តោន ដែល​ផ្តល់​​ដោយ​​ប្រទេស ​ចិន នឹង​ចាប់​ផ្តើម​នៅ​ខែ​​សីហា​ ឆ្នាំ​នេះ​ ខណៈ​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) លើ​កូតា​បន្ថែម​នេះ​នឹង​ធ្វើ​​ឡើង​នៅ​ក្នុង​អំឡុង​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ទៅ​ចូលរួម​វេទិកា ​«​ខ្សែ​ក្រវាត់ និង​ផ្លូវ» ​លើក​ទី​២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស ​ចិន។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម​។​ សេចក្តី​ប្រកាស​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា ដើម្បី​ជំរុញ​ការ​នាំចេញ​អង្ករ​​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ស្រប​ទៅ​តាម​គោលនយោបាយ​​រាជរដ្ឋាភិបាល និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា តាមរយៈ​ក្រុមហ៊ុន​ ហ្រ្គីន ត្រេដ បាន​ធ្វើ​ការ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម COFCO នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាល​ពី​ថ្ងៃ​ទី ​១២ ខែ ​មេសា ឆ្នាំ​ ២០១៩ លើ​​ការ​រៀបចំ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា សម្រាប់​ពាណិជ្ជកម្ម​ទំនិញ​អង្ករ​កម្ពុជា ចូល​​ទៅ​កាន់​ទីផ្សារ​ប្រទេស ​ចិន។ …

ហ៊ឹន ពិសី
https://bit.ly/2XKWwUe