កម្មករ សហជីព អ្នកនយោបាយ បារម្ភពីផលវិបាកបើមានការដក EBA ដែលអ្នកវិភាគថា មានទំហំធំតែអាចគ្រប់គ្រងបាន
កម្មករ ប្រធានសហជីព អ្នកនយោបាយ បារម្ភពីផលវិបាកបើសិនមានការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដែលអ្នកវិភាគថា មានទំហំធំ តែអាចគ្រប់គ្រងបាន ខណៈពេលដែលប្រតិភូសហភាពអឺរ៉ុបកំពុងស្វែងយល់អំពីស្ថានការណ៍ពិតនៅកម្ពុជាមុនឈានដល់ការធ្វើការសម្រេចចិត្ត។ អ្នកនាង សុត សុផង បានចាកចេញពីស្រុកកំណើតនៅខេត្តស្វាយរៀង កាលពី ៨ ឆ្នាំមុន ដើម្បីមកធ្វើការជាកម្មការិនី នៅរោងចក្រកាត់ដេរក្នុងទីក្រុងភ្នំពេញ។ ការងារជាកម្មករកាត់ដេរ មិនត្រឹមតែអាចឲ្យនាងជួយខ្លួនឯងនិងគ្រួសារប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យនាង អាចបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យឯកជនមួយក្នុងទីក្រុងភ្នំពេញកាលពីជាង ១ ឆ្នាំមុន។ …
នៀម ឆេង
https://bit.ly/31dHUzd