សេដ្ឋកិច្ច និងពាណិជ្ជកម្ម
លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ទីស្តីការគណៈរដ្ឋមន្ត្រីបានសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមរយៈប្រព័ន្ធ អនឡាញ Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ ...
ទីស្តីការគណៈរដ្ឋមន្ត្រី
ការលើកកម្ពស់គុណតម្លៃប្រាក់រៀល
នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការលើកទឹកចិត្តឱ្យសាធារណជនទាំងអស់ប្រើប្រាស់នូវការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងប្រើប្រាស់ក្រដាស ប្រាក់រៀលប្រកបដោយអនាម័យខ្ពស់។ប្រាក់រៀលមាន ...
ធនាគារជាតិនៃកម្ពុជា
សភាពាណិជ្ជកម្មអឺរ៉ុបអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាលើការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគ
នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២១ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដើម្បីអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគក្នុងកិច្ចប្រជុំ ...
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា
សេចក្ដីជូនដំណឹង ស្ដីពីការប្រគល់សិទ្ធិជូនអ្នកតំណាង ឬភ្នាក់ងារក្នុងការចុះបញ្ជីពាណិជ្ជកម្ម
នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងទាក់ទងការប្រគល់សិទ្ធិជូនអ្នកតំណាងឬភ្នាក់ងារដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ក្នុងការចុះបញ្ជីអាជីវកម្មជាទម្រង់ក្រុមហ៊ុនសហកម្មសិទ្ធិ ឬក្រុមហ៊ុនមូលធន។ ជម្រើសនេះសម្រាប់អាជីវកម្មដែលមិនមានបំណងចុះបញ្ជីអាជីវកម្មដោយខ្លួនឯងតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ...
ក្រសួងពាណិជ្ជកម្ម
សេចក្ដីជូនដំណឹង៖ ការដាក់ឲ្យដំណើរការជាធម្មតានូវសេវាកម្មនានារបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១ សមាគមធនាគារនៅកម្ពុជាបានចេញសេចក្ដីជូនដំណឹងស្ដីពីការដាក់ឲ្យដំណើរការជាធម្មតានូវសេវាកម្មនានារបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មិនតែប៉ុណ្ណោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារធនាគារមួយចំនួននៅ ...
សមាគមធនាគារនៅកម្ពុជា
សមាគមរោងចក្រកាត់ដេរកម្ពុជា៖ សេចក្តីអំពាវនាវដល់ម្ចាស់/នាយករោងចក្រសមាជិក
នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញសេចក្តីអំពាវនាវដល់ម្ចាស់/នាយករោងចក្រសមាជិកទាំងអស់ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ ពិចារណាផ្តល់ប្រាក់ឧបត្ថម្ភក្នុងចំនួនណាមួយដល់កម្មករនិយោជិត ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ ...
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)
សេចក្ដីជូនដំណឹងស្តីពី ការដាក់ឱ្យប្រើប្រាស់ទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់លក់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម
នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់ទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់លក់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម ក្នុងកំឡុងពេលនៃការឆ្លងរាលដាលជំងឺកូ ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីជូនដំណឹងស្តីពី ការលើកទឹកចិត្តឱ្យប្រើប្រាស់សេវាអេឡិចត្រូនិក
នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីជូនដំណឹងស្តីពីការលើកទឹកចិត្តឱ្យប្រើប្រាស់សេវាអេឡិចត្រូនិក ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅក្នុងសហគមន៍ ...
ធនាគារជាតិនៃកម្ពុជា
សេចក្ដីជូនដំណឹងស្តីពី តម្រូវការឯកសារ និងទីកន្លែងស្នើសុំ “លិខិតអនុញ្ញាតចេញ-ចូល” រោងចក្រ សហគ្រាស និងសិប្បកម្ម
នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្ដីជូនដំណឹងស្តីពីតម្រូវការឯកសារ និងទីកន្លែងស្នើសុំ “លិខិតអនុញ្ញាតចេញ-ចូល” រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទ ...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
សេចក្តីថ្លែងការណ៍បន្ថែម៖ ការធ្វើបច្ចុប្បន្នភាពកែសម្រួលបន្ថែមនូវគោលការណ៍លើបទអន្តរាគមន៍របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទៅដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩
នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចេញនូវសេចក្តីថ្លែងការណ៍បន្ថែមស្ដីពី ការធ្វើបច្ចុប្បន្នភាពកែសម្រួលបន្ថែមនូវគោលការណ៍លើបទអន្តរាគមន៍របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីគាំពារនិង ...
សមាគមធនាគារនៅកម្ពុជា(ABC) និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)
សេចក្តីថ្លែងការណ៍រួម៖ សូមផ្អាកការបង់សងប្រាក់កម្ចី និងការប្រាក់បង្គរ ដើម្បីជួយប្រជាពលរដ្ឋអ្នកខ្ចីប្រាក់
នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ បណ្ដាញយុវជនកម្ពុជានិងក្រុមសង្គមស៊ីវិលបានចេញសេចក្តីថ្លែងការណ៍រួមមួយស្ដីពី ការស្នើសុំឱ្យរាជរដ្ឋាភិបាល ដាក់ចេញជាវិធានការណែនាំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារទាំងអស់ ផ្អាកការបង់សងប្រាក់កម្ចី និង ...
បណ្ដាញយុវជនកម្ពុជា
សេចក្ដីជូនដំណឹងស្ដីពី កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ២០១៩-២០២០ សម្រាប់បន្តអនុវត្តនៅឆ្នាំ២០២១-២០២២
នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងស្ដីពីកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ២០១៩-២០២០ សម្រាប់បន្តអនុវត្តនៅឆ្នាំ២០២១-២០២២។ តាមរយៈកិច្ចសម្របសម្រួលពាណិជ្ជកម្មនេះ ...
ក្រសួងពាណិជ្ជកម្ម
សេចក្ដីប្រកាសព័ត៌មានស្ដីពី គម្រោងអភិវឌ្ឍន៍ "បឹងអច្ឆរិយៈអង្គរ"
នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីគម្រោងអភិវឌ្ឍន៍ “បឹងអច្ឆរិយៈអង្គរ” ដែលត្រូវបានលើកឡើងដោយក្រុម Naga Group។ សំណើរនៃគម្រោងនេះត្រូវបានក្រសួងវប្បធម៌ និង ...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
សេចក្តីប្រកាសរួមស្ដីពី លទ្ធផលកិច្ចប្រជុំស្តីពីបញ្ហាអចលនវត្ថុនៅកម្ពុជា
នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសរួមស្ដីពីលទ្ធផលកិច្ចប្រជុំស្តីពីបញ្ហាអចលនវត្ថុនៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនៃវិស័យអចលនវត្ថុក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ និង ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា
សេចក្តីជូនដំណឹងស្ដីពី ការបង់ប្រាក់ពន្ធលើអចលនទ្រព្យតាមទូរស័ព្ទដៃ ក្នុងកម្មវិធី “GDT Taxpayer App”
នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹងស្ដីពីការបង់ប្រាក់ពន្ធលើអចលនទ្រព្យតាមទូរស័ព្ទដៃក្នុងកម្មវិធី “GDT Taxpayer App” ក្នុងគោលដៅធានាបាននូវប្រសិទ្ធភាព និងតម្លាភាពលើកិច្ចការគ្រប់គ្រងការប្រមូលចំណូល ក៏ដូចជា ...
អគ្គនាយកដ្ឋានពន្ធដារ
សេចក្តីជូនដំណឹង ស្ដីពីពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ
នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹង ស្ដីពីពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិដែលរៀបចំឡើងដោយ អង្គការសហប្រតិបត្តិការសៀងហៃ សហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិចិន ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែមេសា ឆ្នាំ ២០២១ ក្នុងគោលបំណងដាក់តាំងបង្ហាញ ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីជូនដំណឹង ស្ដីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួន
នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានចេញសេចក្តីជូនដំណឹង ស្ដីពីការកែសម្រួលលើការបញ្ចុះអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២១ នេះតទៅ។ ...
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ
សេចក្តីប្រកាសព័ត៌មាន ស្តីពីការបញ្ជាក់បន្ថែមលើការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលត្រីចំនួន៤ប្រភេទពីក្រៅប្រទេសមកកម្ពុជា
នៅថ្ងៃទី ០៨ ខែកុម្ភះ ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបនឹងសេចក្តីប្រកាសព័ត៌មានដែលបានចុះថ្ងៃទី ៨ ខែមករា ឆ្នាំ២០២១ ស្តីពីការបញ្ជាក់បន្ថែមលើការផ្អាកជាបណ្តោះអាសន្ននូវ ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រកាសការបញ្ចប់នៃការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ
នៅថ្ងៃទី ០៣ ខែកុម្ភះ ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសព័ត៌មានប្រកាសពីការបញ្ចប់នៃការចរចារសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ក្នុងឱកាសនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រ ...
ក្រសួងពាណិជ្ជកម្ម
សេចក្ដីជូនដំណឹងស្ដីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម លើកទី២
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ទីស្ដីការគណៈរដ្ឋមន្ត្រីចេញសេចក្ដីជូនដំណឹងស្ដីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម លើកទី២ ដែលរាជរដ្ឋាភិបាលឯកភាពលើការកំណត់និយមន័យសហគ្រាសធុនតូច និងមធ្យម និងការលុបបំបាត់នីតិវិធី ...
ទីស្ដីការគណៈរដ្ឋមន្ត្រី
សេចក្តីប្រកាសព័ត៌មាននៃសមាគមនានារបស់រោងចក្រនៅអាស៊ីរួមកម្លាំងគ្នាដើម្បីឲ្យមានការអនុវត្តការទិញប្រសើរជាងមុននៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់
នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីសមាគមនានារបស់រោងចក្រនៅអាស៊ីរួមកម្លាំងគ្នាដើម្បីឲ្យមានការអនុវត្តការទិញប្រសើរជាងមុននៅក្នុងឧស្សាហកម្មវាយនភណ្ឌ ...
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)
សេចក្តីជូនដំណឹងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាស្តីពីការផុតរលត់នៃកម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក(US GSP) ជូនដល់រោងចក្រផលិតផលធ្វើដំណើរទាំងអស់ក្នុងប្រទេសកម្ពុជា
នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញសេចក្តីជូនដំណឹងមួយអំពីការផុតរលត់នៃកម្មវិធីអនុគ្រោះពន្ធទូទៅរបស់របស់សហរដ្ឋអាមេរិកជូនដល់រោងចក្រផលិតផលធ្វើដំណើរទាំងអស់ក្នុងប្រទេសកម្ពុជា។ យោងតាមសេចក្តីជូនដំណឹងនេះបាន ...
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)
សេចក្តីប្រកាសព័ត៌មានស្ដីពី កម្មវិធីផ្តល់ថវិកាជំនួយ និងវគ្គវណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់សហគ្រាសខ្នាតតូច និងមធ្យមឱ្យធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-COMMERCE) នៅកម្ពុជា
នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកម្មវិធីផ្តល់ថវិកាជំនួយ និងវគ្គវណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់សហគ្រាសខ្នាតតូច និងមធ្យមឱ្យធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-COMMERCE) នៅកម្ពុជា។ រហូតមក ...
ក្រសួងពាណិជ្ជកម្ម
សេចក្ដីជូនដំណឹងស្តីពី៖ ការផ្ដល់ការអនុគ្រោះពន្ធ របស់ប្រទេសអង់គ្លេស (UK’s Generalized Scheme of Preferences) ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច
នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងស្តីពីការផ្ដល់ការអនុគ្រោះពន្ធ របស់ប្រទេសអង់គ្លេស (UK’s Generalized Scheme of Preferences) ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច។ ជាមួយគ្នានេះដែរ ក្រសួងបានណែនាំដល់ ...
ក្រសួងពាណិជ្ជកម្ម