លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ថ្ងៃ​សុក្រ​ ១៥​រោច​ ខែ​បឋមាសាឍ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស​.២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​៩​ ខែកក្កដា​ ឆ្នាំ​២០២១

នៅ​ថ្ងៃ​ទី​៩​ ខែកក្កដា​ ឆ្នាំ​២០២១​ ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​សហការ​ជាមួយ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ មាន​បើក​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​តាម​រយៈ​ប្រព័ន្ធ​ អន​ឡាញ​ Zoom)​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​៖

១-​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

២-​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​១២៣​ មាត្រា​១៣៨​ មាត្រា​១៦២​ មាត្រា​៣០០​ មាត្រា​៣៤៣​ មាត្រា​៣៥០​ មាត្រា​៣៦៣​ និង​មាត្រា​៣៦៧​ នៃ​ច្បាប់​ស្តី​ពី​ការងារ​។​

៣-​បញ្ហា​ផ្សេងៗ​។​

ទីស្តីការគណៈរដ្ឋមន្ត្រី

ទាញយក៖ pdf