សេចក្ដីជូនដំណឹង​ស្តី​ពី​៖​ ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ របស់​ប្រទេស​អង់គ្លេស​ (UK’s​ Generalized​ Scheme​ of​ Preferences)​ ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​

​នៅ​ថ្ងៃ​ទី​ ២៤​ ខែធ្នូ​ ឆ្នាំ​២០២០​ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ របស់​ប្រទេស​អង់គ្លេស​ (UK’s​ Generalized​ Scheme​ of​ Preferences)​ ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។​ ជាមួយ​គ្នា​នេះ​ដែរ​ ក្រសួង​បាន​ណែនាំ​ដល់​ផលិតករ​ ឬ​អ្នក​នាំ​ចេញ​ទាំងអស់​នៅ​កម្ពុជា​ធ្វើការ​ស្នើ​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើម​កំណើត​ទំនិញ​ទម្រង់​ អេ​ (CO​ Form​ A)​ ដើម្បី​បញ្ជាក់​នូវ​ដើម​កំណើត​នៃ​ទំនិញ​របស់​ខ្លួន​ដែល​នឹង​ត្រូវ​ធ្វើការ​នាំ​ចេញ​ទៅ​កាន់​ចក្រភព​អង់គ្លេស​ដោយ​រួច​ពន្ធ​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០២១​ ខាង​មុខ​នេះ​តទៅ​។​

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf