សេចក្តីជូនដំណឹង​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ស្តី​ពី​ការ​ផុតរលត់​នៃ​កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហរដ្ឋអាមេរិក​(US​ GSP)​ ជូន​ដល់​រោងចក្រ​ផលិតផល​ធ្វើ​ដំណើរ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ០៦​ ខែមករា​ ឆ្នាំ​២០២១​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​អំពី​ការ​ផុតរលត់​នៃ​កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​របស់​សហរដ្ឋអាមេរិក​ជូន​ដល់​រោងចក្រ​ផលិតផល​ធ្វើ​ដំណើរ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​។​ យោង​តាម​សេចក្តីជូនដំណឹង​នេះ​បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហរដ្ឋអាមេរិក​បាន​ផុតរលត់​សុពលភាព​កាលពី​ថ្ងៃ​ទី​ ៣១​ ខែធ្នូ​ ឆ្នាំ​២០២០​ ដោយសារ​តែ​ការ​យឺតយ៉ាវ​ក្នុង​ការ​អនុម័ត​ច្បាប់​ដើម្បី​ផ្តល់​សុពលភាព​ដល់​កម្មវិធី​នេះ​ឡើង​វិញ​ដោយ​សភា​សហរដ្ឋអាមេរិក​។​ ការ​យឺតយ៉ាវ​នេះ​ជា​បញ្ហា​ពាក់ព័ន្ធ​មួយ​ដល់​ប្រទេស​ និង​ដែនដី​ចំនួន​ ១១៩​ ដែល​ទទួល​បាន​ផល​ពី​កម្មវិធី​នឹះ​ (​រួម​បញ្ចូល​ទាំង​ប្រទេស​កម្ពុជា​)​ ប៉ុន្តែ​ផល​ប៉ះពាល់​ផ្ទាល់​នឹង​មាន​ទៅ​លើ​អ្នកបញ្ជា​ទិញ​/​អ្នក​នាំ​ចូល​ដែល​នឹង​ត្រូវ​តម្រូវ​ឱ្យ​បង់ពន្ធ​លើ​ការ​នាំ​ចូល​រហូត​ដល់​កម្មវិធី​នេះ​ត្រូវ​បាន​ផ្តល់​សុពលភាព​ឡើង​វិញ​។​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)

ទាញយក៖ pdf