សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ កម្មវិធី​ផ្តល់​ថវិកា​ជំនួយ​ និង​វគ្គ​វ​ណ្ដុះ​បណ្ដាល​ ដើម្បី​លើកកម្ពស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ឱ្យធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ (E-COMMERCE)​ នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​ ២៨​ ខែធ្នូ​ ឆ្នាំ​២០២០​ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កម្មវិធី​ផ្តល់​ថវិកា​ជំនួយ​ និង​វគ្គ​វ​ណ្ដុះ​បណ្ដាល​ ដើម្បី​លើកកម្ពស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ឱ្យធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ (E-COMMERCE)​ នៅ​កម្ពុជា​។​ រហូត​មក​ដល់​ពេល​នេះ​ សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ចំនួន​ ១២៥​ ត្រូវ​បាន​កំណត់​ក្ន​ង​ការ​ទទួល​បាន​ថវិកា​ជំនួយ​ និង​ការ​បណ្តុះបណ្តាល​អំពី​របៀប​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ តាម​រយៈ​ការ​វិនិយោគ​ថ្មី​ក្នុង​ទឹកប្រាក់​ចំនួន​ ៥០០.០០០​ ដុល្លារ​អា​មេ​រិ​ក​ ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ឧបត្ថម្ភ​របស់​កម្មវិធី​ពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម​ (EIF)​ និង​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​ (UNDP)​។​

ក្រសួងពាណិជ្ជកម្ម​

ទាញយក៖ pdf