ក្រសួង និងស្ថាប័នរដ្ឋ

ក្រសួងបរិស្ថាន

ក្រសួងបរិស្ថាន ​ណែនាំ​ឲ្យ​បង្ការ​កុំ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ

ក្រសួងបរិស្ថាន ណែនាំ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​ការប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ​ផ្សេងៗ ដើម្បី​ចៀសវាង​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ដោយ​ចេតនា ដែល​ប្រឈម​នឹង​ទោសទណ្ឌ​ជាប់ពន្ធនាគារ​ដល់​ទៅ​ ១០ ​ឆ្នាំ​ និង​ទោសពិន័យ​ជា​ប្រាក់​ជាដើម​។ ការណែនាំ​នេះ​ធ្វើ ...

ឡុង គីមម៉ារីតា
https://bit.ly/2RyDDnC

រដ្ឋាភិបាល​ និង​​ដៃគូ ​ប្ដេជ្ញា​រួមគ្នា​ប្រឆាំង​ទៅ​​នឹង​បញ្ហា​ប្លាស្ទិក

រដ្ឋាភិបាល សង្គម​ស៊ីវិល រួមទាំង​ដៃគូ​ពាក់ព័ន្ធ​ដទៃ​ទៀត​បង្ហាញ​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការបង្កើត​សកម្មភាព​ជា​វិជ្ជមាន ដើម្បី​រួមគ្នា​ប្រឆាំង​នឹង​វិបត្តិ​ប្លាស្ទិក​ដែល​កំពុង​ផ្តល់​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ភពផែនដី ជាពិសេស​មនុស្ស​ និង​សត្វ ខណៈ​ការប្រើប្រាស់​ប្លាស្ទិក​កំពុង​មាន​ការកើនឡើង​ខ្លាំង​ទាំង​ក្នុង​ប្រទេស​ កម្ពុជា​ និង​ពិភពលោក​។ ការប្រកាស​ពី​ការប្ដេជ្ញាចិត្ត​រួមគ្នា ...

ឡុង គីមម៉ារីតា
https://bit.ly/2YfmAbz

កម្ពុជា-ហុងគ្រី នឹង​អនុវត្ត​គម្រោង​សាកល្បង​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់

ក្រសួង​បរិស្ថាន​កម្ពុជា និង​ប្រទេស​ហុងគ្រី​នឹង​សហប្រតិបតិ្តការ​គ្នា​លើ​ការគ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ ដើម្បី​អនុវត្ត​គម្រោង​សាកល្បង​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​ក្នុង​ទីក្រុង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួង​បរិស្ថាន​ក្នុង​ទំព័រ​ហ្វេសប៊ុក​កាលពី​ចុង​សប្តាហ៍​មុន​។ ក្នុង​ជំនួប​កាលពី​ថ្ងៃ​សុក្រ​រវាង ...

រី សុចាន់
https://bit.ly/2RgVO0X

កម្ពុជា-អាមេរិក​ បន្ត​ពង្រឹង​កិច្ចសហការ​លើ​ការអភិរក្ស​ធនធាន​ធម្មជាតិ

លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ថ្លែងថា កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទៅលើ​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា ខណៈ​ដែល​កម្ពុជា​មាន​ផ្ទៃដី​សម្រាប់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​រហូត​ដល់​ជាង ៧ លាន​ហិកតា​។​ លោក សាយ សំអាល់ បាន​ថ្លែង​បែបនេះ​នៅ​អំឡុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក ប៉ាទ្រិក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​នា ...

ម៉ិច ដារ៉ា
https://bit.ly/2KEwTAt

កាបូន​តម្លៃ​ប្រមាណ​ជាង​ $១១ ​លាន ​ត្រូវ​បាន​លក់​ទៅឱ្យ​ក្រុមហ៊ុន​អាមេរិក

រដ្ឋាភិបាល​បាន​លក់​កាបូន​រេដបូក​ (Carbon Redd+) ​ប្រមាណ​ជាង​ ១១ ​លាន​ដុល្លារ​ ដែល​បាន​ពី​តំបន់​ដែនជម្រក​សត្វព្រៃ និង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​មួយចំនួន​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​ ២០១៦ ដោយ​មន្ត្រី​អះអាង​ថា ថវិកា​ទាំងនេះ​នឹង​យក​ទៅ​ជួយ​អភិវឌ្ឍ​គម្រោង​អភិរក្ស​ព្រៃឈើ សត្វព្រៃ និង​ជួយ​ប្រជាសហគមន៍​នៅក្នុង​តំបន់​ទាំងអស់​នោះ ...

សុទ្ធ គឹមសឿន
https://bit.ly/2PTBB0N

បទល្មើស​ធនធាន​ធម្មជាតិ​ ២៧៨ ​ករណី​ បាន​បញ្ជូន​ទៅ​តុលាការ​រយៈពេល​ ១០ ​ខែ

ក្រសួង​បរិស្ថាន​បាន​កសាង​សំណុំរឿង​បទល្មើស​ធនធាន​ធម្មជាតិ​ដាក់​ទៅ​តុលាការ​ខេត្ត​/​ក្រុង​ចំនួន​ ២៧៨ ​ករណី​ ក្នុង​រយៈពេល​ ១០ ​ខែ ​នៃ​ឆ្នាំ​ ២០១៩ ​នេះ ខណៈ​មនុស្ស​ចំនួន​ ៥០៧ ​នាក់​ ត្រូវបាន​អប់រំ និង​ធ្វើ​កិច្ចសន្យា ព្រម​ទាំង​ដកហូត​រណារ និង​ម៉ូតូ​សរុប​ចំនួន​ ៦៥៧ ​គ្រឿង និង​អន្ទាក់​សត្វព្រៃ​ចំនួន​ ៤ ០៤៧ ...

សុទ្ធ គឹមសឿន
https://bit.ly/2WOrED4

ក្រសួង​ចាត់វិធានការ​បង្ក្រាប​គំនរសំរាម​

កាលពី​ម្សិលមិញ​ក្រសួងបរិស្ថាន​បាន​ព្រមាន​ថា​ខ្លួន​នឹង​អនុវត្ត​ច្បាប់​ដើម្បី​បញ្ឈប់​ការ​ចោលសំរាម​ រួម​ទាំង​ការ​ផាកពិន័យ​ជន​ដែល​ប្រព្រឹត្ត​ល្មើស​ផង​ដែរ​។ អ្នកនាំពាក្យ​ក្រសួង​លោក​ នេត្រ​ ភក្ត្រា​ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ខ្លួន​ថា​ ច្បាប់​មួយចំនួន​មាន​រួចហើយ​ដើម្បី​ដោះស្រាយ ...

មុំ គន្ធា
https://www.khmertimeskh.com/50657109/ministry-to-crack-down-on-littering-scourge/

មន្ត្រី​រំពឹងថា ភ្នំពេញ​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ទីក្រុង​និរន្តរភាព មាន​លម្ហ​បៃតង​នៅ​ឆ្នាំ​ ២០៣០

មន្ត្រី​រំពឹងថា​កម្ពុជា​នឹង​អាច​សម្រេចបាន​ទៅ​តាម​ផែនការ​គ្រោងទុក ក្នុង​ការអភិវឌ្ឍ​ដែល​នឹង​ធ្វើឲ្យ​រាជធានី​ភ្នំពេញ​ឲ្យ​ក្លាយ​ទៅ​ជា​ទីក្រុង​និរន្តរភាព ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​មាន​ផាសុកភាព ដោយ​មាន​ការរៀបចំ​អភិវឌ្ឍ​ឲ្យ​មាន​លម្ហ​បៃតង កន្លែង​សម្រាក ឬ​កន្លែង​ហាត់​កីឡា និង​ការអភិវឌ្ឍ​លើ​វិស័យ​ដឹកជញ្ជូន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ខណៈ ...

ខន សាវិ
https://bit.ly/2N4wTKj

ជប៉ុន​គាំទ្រ​គំនិត​ផ្តួចផ្តើម​គាំទ្រ​បរិស្ថាន​បន្ថែម​ទៀត​

កាលពី​ម្សិលមិញ​ក្រសួង​បរិស្ថាន​បាន​និយាយ​ថា​ ​ប្រទេស​ជប៉ុន​បាន​បន្ត​បំណង​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​គាំទ្រ​បរិស្ថាន​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ ​បណ្តា​ប្រទេស​អាស៊ាន​បូក​ ​៣​ ​(​ចិន​ ​ជប៉ុន ...

ឃី សុវុទ្ធី
https://bit.ly/35nnSEF

អាស៊ាន​បាន​ជំរុញ​ឱ្យ​ដោះស្រាយ​បញ្ហា​ផ្សែង​អ័ព្ទ​

កាលពី​ម្សិលមិញ​ លោក​ឧបនាយករដ្ឋមន្ត្រី​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ បាន​មាន​ប្រសាសន៍​ថា​ អាស៊ាន​គួរតែ​បង្កើន​ការ​សម្រប​សម្រួលការ​គ្រប់គ្រង​ និង​បង្កើន​ធនធាន​ដើម្បី​ទប់ទល់​នឹង​ភ្លើង​ឆេះ​ព្រៃ​ និង​ការ​បំពុល​ផ្សែង​អ័ព្ទ​ឆ្លង​ដែន​។​ លោក​បាន​ថ្លែង​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50649194/asean-urged-to-tackle-issue-of-haze/

សកម្មជន​ស្នើ​ឲ្យ​យក​ក្រពើភ្នំ​ មក​លែង​នៅ​តំបន់​អារ៉ែង

សកម្មជន​បរិស្ថាន​នៃ​​អង្គការ​មាតា​ធម្មជាតិ​ (Mother Nature Cambodia) ​គ្រោង​ដាក់សំណើ​មួយ​ទៅ​ក្រសួង​បរិស្ថាន​ដើម្បី​ស្នើសុំ​ឲ្យ​យក​ក្រពើ​ភ្នំ​មក​លែង​ក្នុង​តំបន់​អារ៉ែង​ដែល​ស្ថិតនៅ​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដោយសារ​តំបន់​នោះ​ស័ក្ដិសម​ជា​កន្លែង​អភិរក្ស​សត្វ​ក្រពើ​ភ្នំ និង​ជា​សត្វ​ដែល​ពលរដ្ឋ​ជនជាតិ ...

សុទ្ធ គឹមសឿន
https://bit.ly/2IALFHt

ការ​ប្រែប្រួល​អាកាសធាតុ​ពន្យា​ពេល​ប្រទេស​កម្ពុជា​ក្នុង​ការ​ឈាន​ទៅ​រក​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​

​របាយការណ៍​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ថា​ ការ​ប្រែប្រួល​អាកាសធាតុ​នឹង​ធ្វើ​ឱ្យ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ថយ​ចុះ​ជា​លំដាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ទស្ស​វត្ស​ក្រោយ​ និង​ពន្យា​ពេល​មួយ​ឆ្នាំ​ក្នុង​ការ​ឈាន​ទៅ​រក​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​។​ កាលពី ...

សុខ ចាន់
https://www.khmertimeskh.com/50648301/climate-change-to-delay-kingdoms-ascent-to-middle-income-economy/

រដ្ឋាភិបាល​ និង​EU​ អំពាវនាវ​ឲ្យ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ប្លា​ស្ទិ​ក​

ក្រសួងបរិស្ថាន​ និង​សហភាព​អឺរ៉ុប​ កាលពី​ថ្ងៃអាទិត្យ​ បាន​អំពាវនាវ​ជា​ថ្មី​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ប្លា​ស្ទិ​ក​ដែល​ប្រើប្រាស់​បាន​តែ​មួយ​ដង​ និង​ជៀសវាង​ការ​បោះចោល​សំណល់​ប្លា​ស្ទិ​ក​ពាស​វាល​ពាស​កាល​ ខណៈ​ដែល​ប្លា​ស្ទិ​ក​ផលិត ...

​ប៉ិច​ ​សុធា​រី​
https://bit.ly/31ReoPL

ក្រសួង​ជូនដំណឹង​ដល់​ម្ចាស់​អាជីវកម្ម​ ៥៩ ​ឲ្យ​បញ្ឈប់​លក់​ភ្លុក​ដំរី​ និង​កុយរមាស

គិត​មកទល់​ពេល​នេះ​មាន​ម្ចាស់​អាជីវកម្ម​លក់​វត្ថុ​អនុស្សាវរីយ៍​ចំនួន ៥៩ ហើយ​ស្ថិត​ក្នុង​ខេត្ត​សៀមរាប ព្រះសីហនុ និង​ភ្នំពេញ​ត្រូវបាន​ក្រសួង​បរិស្ថាន​ចេញ​លិខិត​ជូនដំណឹង​ឱ្យ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការលក់​ចម្លាក់​ធ្វើ​ពី​កុយរមាស ភ្លុកដំរី និង​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​រូបភាព​ផ្សេងទៀត​។ ...

ខន សាវិ
https://bit.ly/2lVxofS

ក្រសួងបរិស្ថាន​ដាក​ចេញ​បទបញ្ជា​ជាង​ ១០​ចំណុច​ដល់​មន្ត្រី​ក្រោម​ឱវាទ​

​ក្រសួងបរិស្ថាន​ បាន​ណែនាំ​ដល់​មន្ត្រី​ដែល​យាមកាម​នៅ​តាម​តំបន់ការពារធម្មជាតិ​នានា​ ត្រូវ​គ្រប់គ្រង​និង​ប្រើប្រាស់​អាវុធ​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​។​ នៅ​ក្នុង​សេចក្តីណែនាំ​របស់​ក្រសួងបរិស្ថាន​ ដែល​បាន​ផ្សព្វផ្សាយ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50642429/ministry-scolds-park-rangers/

ក្រសួងបរិស្ថាន​ ​ដាំ​កូនឈើ​ព្រៃ​ចំនួន​ ​៤ម៉ឺន​ដើម​ ​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ

​ក្រសួងបរិស្ថាន​ ​បាន​បន្ត​ដាំ​កូនឈើ​ព្រៃ​ចំនួន​ ​៤ម៉ឺន​ដើម​ ​នៅ​សហគមន៍​តំបន់ការពារធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​ ​ខេត្តព្រះវិហារ​ ​និង​ឧទ្យានជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​ភ្នំ​គូលែន​ ​ខេត្តសៀមរាប​ ​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ ​បង្កើន​ជីវចម្រុះ​ ​និង​ទប់ស្កាត់​សកម្មភាព ...

ប៉ិច​ ​សុធា​រី​
https://bit.ly/2NyjtbC

សំណល់​ប្លាស្ទិក​ ១៤ ​ទូ​ ត្រូវបាន​ដឹក​ចេញ ខណៈ​ ៦៩ ​ទូ​ ទៀត​សុំ​ពន្យារពេល

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន ជុងយៀន ប្លាស្ទិក​មេនូហ្វេកឈ័រ ដែល​ម្ចាស់​ឈ្មោះ​ សួន ឡុក ជនជាតិ​ខ្មែរ​បាន​នាំ​ត្រឡប់​នូវ​កុងតឺន័រ​ដឹក​សំរាម​ចំនួន​ ១៤ ទូ ទៅ​ប្រទេស​ដើម​វិញ និង​បាន​បង់ប្រាក់​ពិន័យ​ដល់​រាជរដ្ឋាភិបាល​រួចរាល់​ហើយ​ជាមួយ​គ្នា​នេះ​ដែរ​ក្រុមហ៊ុន​ក៏ ...

ឡុង គីមម៉ារីតា
https://bit.ly/2zmiOBI

អង្គការ​ ១ ​ស្នើ​ក្រសួង​បរិស្ថាន​ ចុះ​អង្កេត​ការទន្ទ្រាន​ដីព្រៃ​នៅ​ឱរ៉ាល់

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក​ ជា ហ៊ាន កាលពី​ថ្ងៃទី​ ២០ សីហា បាន​ស្នើ​ទៅ​រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន សុំ​ចាត់​ក្រុម​អធិការកិច្ច ចុះ​អង្កេត ករណី​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​តំបន់​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ស្ថិត​នៅ​ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ដ​កំពង់ស្ពឺ ក្រោយពី​សង្កេតឃើញ​ដី​រាប់រយ​ហិកតា​ត្រូវបាន​គេ​រំលោភ ...

វ៉ន ដារ៉ា
https://bit.ly/2zhlrop

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​៖​ ​ការទន្ទ្រាន​កាន់កាប់​ ​ដី​ក្នុង​ឧទ្យានជាតិ​ ​ឬ​ដែន​ជម្រក​សត្វព្រៃ​ ​ជា​ទង្វើ​ខុស​នឹង​ច្បាប់​ភូមិបាល

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ​បាន​ក្រើនរំលឹក​ជាថ្មី​ថា​ ​ការទន្ទ្រាន​កាន់កាប់​ ​ការលក់ដូរ​ ​ឬ​ការផ្ទេរ​ដី​ក្នុង​ឧទ្យានជាតិ​ ​ឬ​ដែនជម្រកសត្វព្រៃ​ ​គឺជា​ទង្វើ​ខុស​នឹង​ច្បាប់​ភូមិបាល​ ​និង​ច្បាប់​ស្តី​ពី​តំបន់​ការពារធម្មជាតិ​ ​ខណៈ​មនុស្ស​ជាង​ ​២០នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន ...

ប៉ិច សុធារី
https://bit.ly/2HbFyZo

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ ​ស្នើ​ឲ្យ​បិទ​រោងម៉ាស៊ីន​អារ​និង​កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន​ស៊ីង​បាយ​អូ​ថេ​ក​នៅ​ខេត្តក្រចេះ​

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទាំង៤ខេត្ត​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​បាន​ស្នើ​ដល់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​មាន​វិធានការ​បិទ​រោងម៉ាស៊ីន​អារ​ ​និង​កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន​ស៊ីង​បាយ​អូ​ថេ​ក​ ​ខូ​អិល​ធី ...

​ប៉ិច​ ​សុធា​រី​
https://bit.ly/33uBL2O

គម្រោង​គំ​រូ​ដាំដើម​ឈើ​ក្នុង​សាលា ៥ ដើម្បី​ផ្ស៊ាំការ​បន្ថយ​កម្តៅ

​ក្រសួង​បរិ​ស្ថាន​បាន​ស្នើ​ឡើង​គម្រោង​គំរូ​ដើម្បី​បង្កើត​ភាព​ធន់​ទៅ​នឹង​អាកាស​ធាតុ​ សម្រាប់​សាលា​រៀន​គោល​ដៅ​ចំនួន​ ៥​ ​នៅ​ក្នុងតំបន់​ទីប្រជុំជន​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ដើម្បី​កាត់​បន្ថយ ​និង​ផ្ស៊ាំទៅ​នឹង​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ ...

រី សុចាន់
https://bit.ly/2OKwYHt

មន្ត្រីខេត្តថា មន្ត្រី​ក្រសួង​យុត្តិធម៌​រំលោភ​យក​ដី​ដែន​ជម្រក​សត្វព្រៃ

មន្ត្រី​ខេត្ត​មណ្ឌល​គិ​រី​ ថ្លែងថា ​អាជ្ញាធរ​ថ្នាក់ជាតិ​មាន​ដូចជា​ ក្រសួងមហាផ្ទៃ​ និង​ក្រសួងបរិស្ថាន​កំពុង​ចាត់​វិធាន​ការ​​ស៊ើបអង្កេត​លើ​លោក សេង សុវណ្ណារ៉ា​ ​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ​ដែល​បានធ្វើ​លិខិត​ក្លែង​បន្លំ​ដើម្បី​រំលោភ​យក​ដី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​ក្នុងស្រុក​កោះ​ញែក​ និង​ដែន ...

ខន សាវិ
https://bit.ly/2GSgRB9

មន្ត្រី៖ ការប្រើថង់​ប្លាស្ទិក​អាច​បន្ថយ​បាន ៣០% តាម​ហាង​ទំនើប

មន្ត្រីក្រសួង​បរិស្ថាន​បាន​ឲ្យដឹងកាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ពី​ហាង​ទំនើប​ធំៗ (Supe​rstore​)​ ប្រហែល​​ ៣០​ ភាគរយ អាច​ត្រូវ​បាន​កាត់​បន្ថយ ស្រប​ពេល​ដែល​អនុ​ក្រឹត្យទា​ក់ទង​នឹង​ការ​ការពារ​បរិស្ថាន​កំ​ពុង​ត្រូវ​បានដំ​ណើ​រកា​ររៀប​ចំ ​ខណៈ ...

រី សុចាន់
https://bit.ly/2yHPfKp

អង្គការ​មួយ​​ព្រមាន​ពីការ​ផុត​ពូជ​ជីវ​ចម្រុះ​ និង​សត្វព្រៃ​បើ​មិន​មាន​ក្រុម​ឧទ្យានុរក្ស

អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​រួម​ទាំង​​កម្ពុជា​ផង​ដែរ​ ​គឺជា​តំបន់​ចំណុច​កណ្ដាលនៃ​ការ​កើន​ឡើង​នូវ​​ការគំរាម​កំហែង​ និង​វិបត្តិ​នៃ​ការ​ផុត​ពូជ​នូវ​ជីវ​ចម្រុះ​ និង​ប្រភេទ​សត្វ​កម្រ​ជាច្រើន​ទៀតរបស់​ពិភព​លោក ហើយ​ប្រសិនបើ​គ្មាន​​ក្រុម​ឧទ្យានុរក្ស​ទេ នោះ​ក៏ ...

ខន សាវិ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Mfbpt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!