រដ្ឋាភិបាល និងដៃគូ ប្ដេជ្ញារួមគ្នាប្រឆាំងទៅនឹងបញ្ហាប្លាស្ទិក
រដ្ឋាភិបាល សង្គមស៊ីវិល រួមទាំងដៃគូពាក់ព័ន្ធដទៃទៀតបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការបង្កើតសកម្មភាពជាវិជ្ជមាន ដើម្បីរួមគ្នាប្រឆាំងនឹងវិបត្តិប្លាស្ទិកដែលកំពុងផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ភពផែនដី ជាពិសេសមនុស្ស និងសត្វ ខណៈការប្រើប្រាស់ប្លាស្ទិកកំពុងមានការកើនឡើងខ្លាំងទាំងក្នុងប្រទេស កម្ពុជា និងពិភពលោក។ ការប្រកាសពីការប្ដេជ្ញាចិត្តរួមគ្នាក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកនេះបានធ្វើឡើងនៅក្នុងវេទិកាជាតិស្តីពីសកម្មភាពទប់ស្កាត់សំណល់ប្លាស្ទិកនៅកម្ពុជា កាលពីម្សិលមិញនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញដែលមានអ្នកចូលរួមប្រមាណជាង ១០០ នាក់ ដោយបានធ្វើការជជែកពិភាក្សាជុំវិញវិធានការ និងការផ្សព្វផ្សាយពីផលវិបាកនៃសំណល់ប្លាស្ទិក។ …
ឡុង គីមម៉ារីតា
https://bit.ly/2YfmAbz