ក្រសួង និងស្ថាប័នរដ្ឋ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

តំណាង​ពលរដ្ឋ​ជិត​ ៣០០ ​នាក់​ ស្នើ​ឲ្យ​អភិបាលខេត្ត​ព្រះសីហនុ​ពន្លឿន​ការដោះស្រាយ​វិវាទ​ដីធ្លី

នៅក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​លើក​ទី​ ៧១ ​ដែល​ធ្វើឡើង​កាលពី​ម្សិលមិញ ប្រជាពលរដ្ឋ​ជិត ៣០០ ​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​កំពុងមាន​វិវាទ​ដីធ្លី​ចំនួន ៩ ០៥៥ គ្រួសារ នៅ​ខេត្ត​ព្រះសីហនុ​បាន​ស្នើ​ទៅ​អភិបាលខេត្ដ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​ខេត្ត​នេះ និង​រាជរដ្ឋាភិបាល អន្តរាគមន៍ ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​ឲ្យ​បាន​លឿន​។ ញត្ដិ​ស្នើសុំ​ជួយ​អន្តរាគមន៍​របស់​ប្រជាពលរដ្ឋ ...

វ៉ន ដារ៉ា
https://bit.ly/36shJGP

អាជ្ញាធរ​ បោះបង្គោល​កំណត់​ព្រំដី​ភ្នំ​ដោះ​ក្រមុំ

រដ្ឋបាលខេត្ត​មណ្ឌលគិរី និង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​បាន​សហការ​គ្នា​ចំណាយពេល​ ២ ​ថ្ងៃ​ ក្នុង​ការបោះបង្គោល​ថ្ម​ចំនួន​ ៥៣ ​បង្គោល​ នៅ​ជុំវិញ​ភ្នំ​ដោះ​ក្រមុំ ដើម្បី​ការពារ​ភ្នំ​នេះ​កុំឲ្យ​មាន​ការរំលោភ​យក​តទៅ​ទៀត​។ ប៉ុន្តែ​សហគមន៍​ជនជាតិ​ដើម​អះអាង​ថា​ការបោះបង្គោល​នោះ​គឺ​មិន​បាន​អនុវត្ត​ទៅតាម ...

ខន សាវិ
https://bit.ly/2RA29Vw

ក្រសួង​រៀបចំ​ដែនដី​ និង​អង្គការ​សហប្រជាជាតិ​ រៀបចំ​វេទិកា​អភិវឌ្ឍន៍​ទីក្រុង

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​សហការ​ជាមួយ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​រួម​គ្នា​ធ្វើ​វេទិកា​ «​នគរូបនីយកម្ម​កម្ពុជា​» លើកដំបូង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដើម្បី​ប្រមូលផ្ដុំ​ភាគី​ពាក់ព័ន្ធ​ជាតិ-អន្តរជាតិ ពិភាក្សា​លើ​ការអភិវឌ្ឍ​ទីក្រុង​កម្ពុជា​ប្រកប​ដោយភាព​វៃឆ្លាត​ចីរភាព​ និង​បរិយាប័ន្ន​។ ...

វ៉ន ដារ៉ា
https://bit.ly/37OVug7

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ ៩៥ ​គ្រួសារ​ ព្រម​ទទួល​យក​ដី​ ដើម្បី​បញ្ចប់​ជម្លោះ

ប្រជាពលរដ្ឋ ៩៥ គ្រួសារ​ ក្នុង​ចំណោម ៣១៧ គ្រួសារ​ ដែល​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​ក្នុង​ករណី​វិវាទ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ តាំងពី​ឆ្នាំ​ ២០០៦ មក​នោះ​បាន​យល់ព្រម​ទទួល​យក​ដំណោះស្រាយ​ដែល​បានបញ្ចប់​ជម្លោះ​ទាំងស្រុង​តាមរយៈ​ការសម្របសម្រួល​របស់​អាជ្ញាធរ​ខេត្ដ​កោះកុង​។ លោក សុខ សុទ្ធី អភិបាលរង​ខេត្ដ​កោះកុង​ដែល​បាន​ដឹកនាំ​ក្រុម​ការងារ ...

វ៉ន ដារ៉ា
https://bit.ly/2QOXbnp

ក្រសួង​៖​ ការ​វិនិយោគ​លើ​វិស័យ​សំណង់​ឈាន​ដល់​ ៦,៥​ ពាន់​លាន​ដុល្លារ​

​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​ថ្មី​ក្នុងអំឡុងពេល​ ៩​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ដែល​មាន​ចំនួន​ ៦,៥​ លាន​ដុល្លារ​ នេះ​បើ​យោង​តាម​របាយការណ៍​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​។​ ចាប់ពី​ខែមករា​ដល់​ខែកញ្ញា​ ការ​វិនិយោគ​ក្នុង​វិស័យ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50652396/investment-in-construction-hits-6-5-billion-ministry/

របាយការណ៍​ក្រសួង​បង្ហាញ​ថា​ចំនួន​កម្មករ​សំណង់​ធ្លាក់​ចុះ​

ក្រសួង​រៀបចំ​ដែនដី​បាន​ចេញ​របាយការណ៍​មួយ​ដែល​និយាយ​ថា​ ចំនួន​កម្មករ​នៅ​ក្នុង​វិស័យ​សំណង់​ក្នុង​រយៈពេល​ ៩​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​ជាង​ ៣០​ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ក៏ ...

មុំ គន្ធា
https://www.khmertimeskh.com/50651594/ministry-report-notes-drop-in-number-of-construction-workers/

មេឃុំបដិសេធ​ការចោទ​ថា​ លោក​ឃុបឃិត​ជាមួយ​ពលរដ្ឋ​លក់​ដី​បឹង​រដ្ឋ

មេឃុំ​ព្រែក​ទន្លាប់​លោក ងឺ សារី បដិសេធ​ការចោទប្រកាន់​ថា​លោក និង​ប្រជាពលរដ្ឋ ប្រមាណ​ ៥០ ​គ្រួសារ​ បាន​ឃុបឃិត គ្នា​លក់​ដី​បឹង​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ ១ ​កន្លែង​ នៅ​ភូមិ​ស្ពានដែក ឃុំ​ព្រែកទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្ដាល​ដែល​មាន​ផ្ទៃដី​សរុប​ទំហំ ២៣៩,១៤៥០ ហិកតា ​ទៅ​ឲ្យ​ឈ្មួញ​ស្ងាត់ៗ​។ មន្ត្រី​ជំនាញ​អះអាង​ថា​នឹង​ចុះពិនិត្យ និង​រឹបអូស​វិញ បើ ...

ឡុង គីមម៉ារីតា
https://bit.ly/2MRfzbX

វិស័យ​សំណង់​នៅ​ប្រទេស​កម្ពុជា​នៅ​តែ​រឹង​មាំ​

​យោង​តាម​របាយការណ៍​ចុង​ក្រោយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ធនាគារពិភពលោក​បានឱ្យ​ដឹង​ថា​ វិស័យ​សំណង់​នៅ​កម្ពុជា​នៅ​តែ​បន្ត​កើនឡើង​ ដោយសារ​តែ​មានការ​កើន​ឡើងជា​លំដាប់​នៃ​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​នេះ​ និង​ការ​នាំ​ចូល​សម្ភារ​សំណង់​យ៉ាងច្រើន ...

បុគ្គលិក Realestate.com.kh

រដ្ឋ​នឹង​ចំណាយ​ ៤ ​លាន​ដុល្លារ​ លើ​គម្រោង​ផ្ដល់​ដី​ដល់​អ្នកក្រ​នៅ​ឃុំ​ដូង

រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៤ ​លាន​ដុល្លារ​អាមេរិក​ លើ​ «​គម្រោង​​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​ ២ (LASED II) ដល់​ពលរដ្ឋ​ក្រីក្រ​ជាង​ ៦០០ ​គ្រួសារ ​នៅ​ឃុំ​ដូង​ ​ស្រុក​ប្រាសាទបល្ល័ង្ក ខេត្ដ​កំពង់ធំ ខណៈ​មាន​ពលរដ្ឋ​ក្រីក្រ​ជាង​ ៥០០ ​គ្រួសារ​ហើយ ដែល​បាន​មក​ធ្វើ​កិច្ចសន្យា ...

វ៉ន ដារ៉ា
https://bit.ly/2ZkNwdX

សំណង់​គ្មាន​គុណភាព​ ១៤ ​កន្លែង​ នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ឲ្យ​រុះរើ ខណៈ​ ៧០ ​ទៀត​ កំពុង​ធ្វើ​កោសល្យវិច័យ

សំណង់​ចម្រុះ​ចំនួន​ ១៤ ​កន្លែង​ នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​តម្រូវ​ឲ្យ​រុះ​រើចេញ​វិញ​​ បន្ទាប់ពី​ក្រុម​ការងារ​បច្ចេកទេស​រកឃើញ​ថា សំណង់​ទាំងនោះ​សង់​ឡើង​ដោយ​គ្មាន​គុណភាព​ខណៈ​សំណង់​ចំនួន​ ៧០ ​ផ្សេងទៀត​ កំពុង​ធ្វើ​កោសល្យវិច័យ​ពី​គុណភាព​ក្នុង​ចំណោម​សំណង់​ជាង ...

វ៉ន ដារ៉ា
https://bit.ly/30Dnv64

គណៈកម្មាធិការ​ត្រួតពិនិត្យ​គម្រោង​សាងសង់​រាប់រយ​

អ្នកនាំពាក្យ​សាលាខេត្ត​ ឃាង​ ភារ​ម្យ​ ថ្មីៗ​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ក្រសួង​រៀបចំ​ដែនដី​ និង​មន្ត្រីខេត្ត​បាន​ពិនិត្យ​លិខិត​អនុញ្ញាតិ​ និង​ស្តង់ដារ​សុវត្ថិភាព​នៃ​គម្រោង​សាងសង់​ជិត​ ៣០០​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជា​ឲ្យ​បង្កើត​គណៈកម្មាធិការ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50635601/committee-inspects-hundreds-of-projects/

តំណាង​ពលរដ្ឋ ​បដិសេធ​ការប្រកាស​ថា​ ដី​មាន​ទំនាស់​ដោះស្រាយ​រួច

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ ហេង ហ៊ុយ អ្រេហ្គីខ័លឈ័រគ្រុប នៅ​ខេត្ត​កោះកុង​បាន​បដិសេធ​ចំពោះ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​ថា ដី​ដែល​ពួកគាត់​តវ៉ា​ទាមទារ​រាប់រយ​ហិកតា​គឺ​ធ្លាប់​បាន​ដោះស្រាយ​រួចហើយ ប៉ុន្តែ​បាន​ស្នើឱ្យ​លោក ជាសុផារ៉ា ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​ជាក់ស្ដែង​ដើម្បី​ដឹង ...

ខន សាវិ
https://bit.ly/33FGQ8C

តំណាង​អ្នក​មាន​ទំនាស់​ដី​នៅ​កោះកុង​ មក​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក

តំណាង​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន នៅ​ខេត្ត​កោះកុង​ជាង ១០ នាក់ កាល​ពី​ម្សិលមិញ​ បាន​មក​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ករណី​ជម្លោះ​ដីធ្លី ​បន្ទាប់​ពី​ពឹងពាក់​លើ​ស្ថាប័ន​រដ្ឋ​អស់​ពេល​ជិត​ ១០ ឆ្នាំ​មក​ហើយ តែ​នៅ​ពុំ ...

ឡុង គីមម៉ារីតា
https://bit.ly/2Hak4fq

ACU រក​ឃើញ​លុយ​ជិត $៤០ ម៉ឺន ពី​អំពើ​ពុក​រលួយ​របស់​មន្ត្រី​សុរិយោដី​ខេត្ត​ពោធិ៍សាត់​

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​(ACU) ​បាន​រក​ឃើញ​​លុយ​ទទួល​ពី​អំពើ​ពុក​រលួយ​បន្ថែម​ទៀត​របស់​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់​ លោក ​លៀម ប៊ុនរឿន ​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ ​១៤០ ករណី​ សរុប​ចំនួន​ជិត ៤០ ម៉ឺន​ដុល្លារ​ ក្នុង​រយៈពេល​នៃ​ការ​កាន់​តំណែង​ ៣ ឆ្នាំ ​ក្រោយ ...

សុទ្ធ គឹមសឿន
https://bit.ly/2YLkRP1

អគារ​កម្ពស់ ៩ ជាន់ ​តម្រូវ​ឱ្យ​រុះរើ​ជា​បន្ទាន់ ក្រោយ​រក​ឃើញ​សង់​ខុស​បច្ចេកទេស

ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម​ និង​សំណង់​ បញ្ជា​ឲ្យ​រុះរើ​អគារ​កម្ពស់ ​៩ ជាន់ ​មួយ​កន្លែង​ឆាប់ៗ​នេះ ​ស្ថិត​នៅ​ភូមិ​លេខ ​៤ សង្កាត់​លេខ ៤ ​ក្រុង/ខេត្ត​ព្រះសីហនុ ​បន្ទាប់​ពី​រក​ឃើញ​ការ​សាងសង់​ខុស​បច្ចេកទេស ​និង​គ្មាន​គុណភាព ខណៈ​ក្រសួង​មហាផ្ទៃ​ក៏​បាន​ផ្អាក​សកម្មភាព​របស់​ក្រុមហ៊ុន​មួយ​ដែល ...

សុទ្ធ គឹមសឿន
https://bit.ly/2Kv6jtY

អាជ្ញាធរខេត្ត​បាត់ដំបង ដោះ​ស្រាយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ ២០ ឆ្នាំ​ ឲ្យ​ពលរដ្ឋ​ជិត ៥០ គ្រួសារ

អភិ​បាល​ខេត្ត​បាត់​ដំបង ​លោក​ងួន រតនៈ​ កាលពី​ថ្ងៃទី ៦​ ខែ​ សីហា​ បាន​ដោះ​ស្រាយ​ករណី​ទំនាស់​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃ ​រវាង​ពល​រដ្ឋ និង​គ្រួសារ​កង​ទ័ព ​ចំនួន​ ៤៨ គ្រួសារ ​ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រាល ឃុំ​ឃ្លាំង​មាស ​ស្រុក​បវេល ​ដែល​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​ ១៩៩៨ រហូត ...

វ៉ន ដារ៉ា
https://bit.ly/2YxJi1Z

អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ទំ​នាស់ដី​ធ្លី​ និង​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ ចុះ​ស្រាវជ្រាវ​ទំនាស់​ដីធ្លី​ឧកញ៉ា លឹម​ ទាឡេង

អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ និង​អាជ្ញា​ធរ​ខេត្ត​បាត់​ដំបង​ ​នឹង​ចុះ​ស្រាវ​ជ្រាវ​លម្អិត​អំពី​ទំនាស់​ដីធ្លី​រវាង​ឧក​ញ៉ា ​លឹម​ ​ទា​ឡេង ​និងអ្នក​ស្រី ​ចាន់​ ហឿ ​នៅ​ថ្ងៃ​ចន្ទនេះ ​បន្ទាប់​ពី​មាន​បញ្ជា​របស់​លោក​នាយក​រ​ដ្ឋ​មន្ត្រី ...

ខន សាវិ
https://bit.ly/2MFBHYa

ប្រជាពលរដ្ឋ​ជាង​ ២០០​ គ្រួសារ​នៅ​ខេត្តក្រចេះ​ទទួល​បាន​ដី​នៅ​ថ្ងៃនេះ​

ថ្ងៃនេះ​រដ្ឋាភិបាល​នឹង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​គ្រួសារ​ក្រីក្រ​ជាង​ ២០០​ គ្រួសារ​នៅ​ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​។​ កាលពី​ម្សិលមិញ​ លោក​ វ៉ា​ ថន​ អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថា​ ប្រជាជន​ក្រីក្រ​ចំនួន​ ២២៣​ គ្រួសារ​នៅ​ឃុំ​ដា​នឹង​ត្រូវ​ផ្តល់​ឱ្យ​នូវ​ប័ណ្ណកម្មសិទ្ធិ​សរុប​ចំនួន ...

ប៉ិច សុធារី
https://www.khmertimeskh.com/50628557/more-than-200-families-in-kratie-to-get-land-today/

ក្រសួងប្រកាស​មិន​ដោះស្រាយ​វិវាទ​ដី ៧ សហគមន៍​នៅ​ខេត្ត​ត្បូងឃ្មុំ

ក្រសួង​រៀបចំ​ដែន​ដី នគរូប​នីយ​កម្ម និង​សំណង់ បាន​ប្រកាស​មិន​ទទួល​ដោះ​ស្រាយ​វិវាទ​ដីធ្លី​តាម​កា​រទាម​ទារ​របស់​ពលរដ្ឋ​ចំនួន ៧ ​សហ​គមន៍ រស់នៅ​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរខេត្តត្បូង​​​​ឃ្មុំ​នោះ​ទេ ប៉ុន្តែ​ក្រសួង​ស្នើ​អាជ្ញា​ធរ​ចាត់​វិធា​ន​ការ​អ្នក​ញុះ​ញង់​ឲ្យ ...

សុទ្ធ គឹមសឿន
https://bit.ly/2Mdu378

ពល​រដ្ឋ​មាន​វិវាទ​ដីធ្លី​មក​ពី ៥ ខេត្ត​ ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​

ប្រជាពលរដ្ឋ​ប្រមា​ណ​ជាង ៣០០ នាក់ មកពី​ខេត្ត​ចំនួន ៥ បាន​ប្រមូល​គ្នា​នៅមុខ​វត្ត​បទុមវត្តី កាល​ពី​ម្សិលមិញ ដើម្បី​ដាក់​ញត្តិ​ សូម​​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជួយ​អន្តរាគមន៍ ឲ្យ​មាន​ការ​ដោះស្រាយ​​បញ្ហា​ជម្លោះ​ដីធ្លី​របស់​ពួក​គាត់ ជាមួយ​ក្រុមហ៊ុន​ឯកជន និង​អ្នក​មាន​អំណាច ដែល​​បាន​បន្ត​អូស​បន្លាយ​ជាច្រើន​ឆ្នាំ ...

ឡុង គីមម៉ារីតា
https://bit.ly/2Gndn9s

អ្នកកោះកុងមក​តវ៉ា​នៅ​ស្ថានទូត​ចិន​ ដើម្បី​តាម​ដាន​ញត្តិ​រឿង​ទំនាស់ដី

ពលរដ្ឋ​ជាង​ ២០​​​​ នាក់​តំណាង​អ្នក​មាន​ទំនាស់​ដីធ្លី​ ១៤០ ​គ្រួសារ​ នៅ​ឃុំ​កោះ​ស្ដេច ឃុំ​ភ្ញី​មា​ស និង​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ​កោះកុង​បាន​នាំ​គ្នា​មក​តវ៉ានៅមុខ​​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា​កាល​ពី​ម្សិល​មិញ​ដើ​ម្បី​តាម​ដា ...

សុទ្ធ គឹមសឿន
https://bit.ly/2LaGK2N

រដ្ឋាភិបាល​​​ព្រម​ឲ្យ​ផ្តាច់​ទឹក-ភ្លើង​នៅ​តាម​ការដ្ឋាន​សំណង់​ខុស​ច្បាប់​

រាជរដ្ឋាភិបាលបាន សម្រេច​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​មួយចំនួន​ តាម​សំណើ​របស់​ក្រសួង​រៀបចំ​ដែនដី ដើម្បី​ទប់ស្កាត់​ការដ្ឋាន​សំណង់​ខុស​ច្បាប់​ទូទាំង​ប្រទេស​ដោយ​ការ​ផ្តាច់​ទឹក​ ផ្តាច់​ភ្លើង រួមទាំង​ផ្អាក​ការ​ផ្គត់ផ្គង់​លើ​ផ្នែក​ផ្សេងៗ​មួយ​ចំនួន​ ខណៈ​ក្រុម​ការងារ​ចំនួន ២៣ ​ដែលទើប​បង្កើត​ឡើង​កំពុង​​ចុះ​ធ្វើ​ការ ...

ឡុង គីមម៉ារីតា
https://bit.ly/2YFophw

ក្រសួង​ដែន​ដី​ បដិសេធ​ដោះស្រាយ​ដី​ទំនាស់​របស់​ពលរដ្ឋ ១៩៧ គ្រួសារ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ម្សិលមិញបាន​បដិសេធ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពលរ​ដ្ឋ​ចំនួន ១៩៧ គ្រួសារ មកពី​ភូមិ​តានី ភូមិ​ជីខ ភូមិ​ឈូក ក្នុង​ឃុំ​ជីខ​លើ និង​ដី​ក្នុងភូមិ​ចំបក់ ឃុំ​ជីខ​ក្រោម ស្រុកស្រែ​អំបិល ខេត្តកោះកុង ដោយ​អះអាងថា ពួកគាត់​ មិនមាន​ការពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី ហើយ​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​តាម​ច្បាប់ ប៉ុន្ដែ​ពលរដ្ឋ​ថា អយុត្តិធម៌​សម្រាប់​ពួកគាត់។ ...

សុទ្ធ គឹមសឿន
https://bit.ly/328p6Cj

ក្រសួង​កត់សម្គាល់​ពី​ការ​ថយ​ចុះ​នៃ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​

ក្រសួងបរិស្ថាន​កាលពី​ម្សិលមិញ​បាន​កត់​សម្គាល់ថា​ ករណី​រំលោភ​ដីធ្លី​ខុសច្បាប់​ និង​ការ​កាន់កាប់​តំបន់​ការពារ​នៅ​ក្នុង​ខេត្ត​ចំនួន​ ៤​ បាន​ថយ​ចុះ​ ដោយសារ​តែ​វិធានការ​ដែល​អនុវត្ត​ដោយ​មន្ត្រី​បរិស្ថាន​ជាតិ​ និង​ថ្នាក់​មូលដ្ឋាន​។​ កាលពី​ឆ្នាំ​មុន​ក្រសួងបរិស្ថាន​បាន​ចាត់វិធានការ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

M3buR
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!