ក្រុមជនជាតិភាគតិច ដាក់ញត្តិទាក់ទងនឹងការវាស់វែងព្រំដីនៅភ្នំដោះក្រមុំ
តំណាងសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរីបានបដិសេធចំពោះការបោះបង្គោល និងការវាស់វែងព្រំប្រទល់ដីនៃមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំរបស់មន្ត្រីខេត្តនេះកាលពីដើមខែធ្នូ ដោយពួកគេយល់ថា មិនមានភាពត្រឹមត្រូវ ប៉ុន្តែមន្ត្រីខេត្តថា ករណីនេះកំពុងស្ថិតក្នុងការសិក្សានៅឡើយទេ។ តាមញត្តិរបស់តំណាងជនជាតិដើមភាគតិច ៣ ច្បាប់ដែល ១ ច្បាប់បានដាក់ជូនរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ២ ច្បាប់ដាក់ជូនអភិបាលខេត្ត និងប្រធានមន្ទីររៀបចំដែនដីខេត្តមណ្ឌលគិរីចុះថ្ងៃទី ១១ ធ្នូ បានលើកឡើងថា ការដែលពួកគេបដិសេធនេះ ដោយសារកាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំនេះសមាជិកសហគមន៍ជនជាតិដើមភាគតិចមួយចំនួនបានចុះផ្ទាល់ជាមួយមន្ត្រីជំនាញខេត្តដើម្បីកំណត់ និងវាស់វែងព្រំប្រទល់នៅទីតាំងមជ្ឈមណ្ឌល។ …
ឡុង គីមម៉ារីតា
https://bit.ly/2PGQP7C