អាជ្ញាធរខេត្ត​បាត់ដំបង ដោះ​ស្រាយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ ២០ ឆ្នាំ​ ឲ្យ​ពលរដ្ឋ​ជិត ៥០ គ្រួសារ

អភិ​បាល​ខេត្ត​បាត់​ដំបង ​លោក​ងួន រតនៈ​ កាលពី​ថ្ងៃទី ៦​ ខែ​ សីហា​ បាន​ដោះ​ស្រាយ​ករណី​ទំនាស់​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃ ​រវាង​ពល​រដ្ឋ និង​គ្រួសារ​កង​ទ័ព ​ចំនួន​ ៤៨ គ្រួសារ ​ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រាល ឃុំ​ឃ្លាំង​មាស ​ស្រុក​បវេល ​ដែល​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​ ១៩៩៨ រហូត​មក​ដល់​ឆ្នាំ​ ២០១៨ ​អស់​រយៈ​ពេល ២០ ​ឆ្នាំ​កន្លង​មក​ហើយ​។ លោក​អភិបាល​ខេត្ត​ បានថ្លែង​ពេល​ចែក​បណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ដល់​ពល​រដ្ឋ​កាល​ពី​ថ្ងៃ​អង្គារ​ថា ករណី​ទំនាស់​ដីធ្លី​ដ៏រ៉ាំរ៉ៃ​នេះ​ សរុប​ចំនួន ៥១ ​ក្បាល​ដី ស្មើ​នឹង ៤៨ ​គ្រួសារ ​បាន​ដោះ​ស្រាយ​បញ្ចប់ ​និង​បាន​ធ្វើ​បណ្ណ​កម្ម​សិទ្ធិ​បាន​ចំនួន​ ៥០​ ក្បាល​ដី ​និង​សល់ ១ ក្បាល​ដី ​មិន​បាន​បំពេញ​ទិន្ន​ន័យ​ ដោយ​​មូល​ហេតុ​ចំណាក​ស្រុក​។ …

វ៉ន ដារ៉ា
https://bit.ly/2YxJi1Z