មេឃុំបដិសេធការចោទថា លោកឃុបឃិតជាមួយពលរដ្ឋលក់ដីបឹងរដ្ឋ
មេឃុំព្រែកទន្លាប់លោក ងឺ សារី បដិសេធការចោទប្រកាន់ថាលោក និងប្រជាពលរដ្ឋ ប្រមាណ ៥០ គ្រួសារ បានឃុបឃិត គ្នាលក់ដីបឹងដែលជាកម្មសិទ្ធិរបស់រដ្ឋ ១ កន្លែង នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាលដែលមានផ្ទៃដីសរុបទំហំ ២៣៩,១៤៥០ ហិកតា ទៅឲ្យឈ្មួញស្ងាត់ៗ។ មន្ត្រីជំនាញអះអាងថានឹងចុះពិនិត្យ និងរឹបអូសវិញ បើទោះបីបឹងនោះត្រូវលក់ក៏ដោយ។ ការបដិសេធនេះ បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយចំនួនបានចេញផ្សាយព័ត៌មានពីការឃុបឃិតលក់ដីបឹងនេះដោយមានទាំងបង្ហាញស្នាមមេដៃ និងឯកសារមួយចំនួនផង។ …
ឡុង គីមម៉ារីតា
https://bit.ly/2MRfzbX