រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
លោក ហ៊ុន សែន ព្រមានបិទបនល្បែងដែលឲ្យខ្មែរចូលលេង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការព្រមានរឹបអូសអាជ្ញាប័ណ្ណពីកាស៊ីណូណាក៏ដោយដែលនៅតែរឹងទទឹងបើកទ្វារឲ្យពលរដ្ឋខ្មែរចូលលេងល្បែងខណៈដែលមានពលរដ្ឋខ្មែរជាច្រើនកំពុងតែវក់នឹងល្បែង។ តាមរយៈ ហ្វេសប៊ុក របស់លោកកាលពីថ្ងៃអាទិត្យ ...
មាស សុខជា
http://bit.ly/1qNwtsn
ក្រុមមន្ត្រីពីក្រសួងរ៉ែចុះពិនិត្យទីតាំងជីករករ៉ែដែលប៉ះពាល់ដល់អ្នកភូមិ
ក្រុមមន្រ្តីមកពីក្រសួងរ៉ែ និងថាមពល កាលពីម្សិលមិញ បានជួបជាមួយអ្នកភូមិ នៅ ស្រុកតាវែង ដើម្បីសាកសួរ ករណីដែលក្រុមហ៊ុនចិន និង វៀតណាម បានជីករ៉ែមាស ដែលអ្នកស្រុក បានចោទថា បានបង្ហូរសារធាតុគីមីពុលចូលក្នុងទន្លេ សេសាន ដែលនៅក្បែរនោះ។ ...
សែន ដាវីត
http://bit.ly/1qNvfxc
រដ្ឋសភាអនុម័តផែនការចំណាយសម្រាប់រយៈពេលប្រាំឆ្នាំ
កាលពីម្សិលមិញ រដ្ឋសភាឯកបក្សបានអនុម័តផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រថ្នាក់ជាតិ (NSDP) ឆ្នាំ២០១៤-២០១៨ ដែលនឹងចំណាយអស់ប្រមាណ២៦,៥៨ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងធ្វើបត្យាប័នមួយរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមក៏ត្រូវបានអនុម័តដែរ។ ដោយត្រូវទីស្តីការគណៈរដ្ឋមន្ត្រីអនុម័តនៅដើមខែនេះ វាជាលើកដំបូងហើយ ដែល NSDP ជាផែនការលម្អិតរបស់រដ្ឋាភិបាលសម្រាប់គោលនយោបាយ ...
ហ៊ុល រស្មី និង សៃម៉ុន ហេនដឺរសិន
http://www.cambodiadailykhmer.com/news/16541/
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំណត់តម្លៃសំបុត្រចូលទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
បើទោះជាជនបរទេសបានបង់ថ្លៃចូលទស្សនាសារមន្ទីរទួលស្លែងក្នុងរាជធានីភ្នំពេញជាយូរមកហើយក៏ដោយ ក៏ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានប្រកាសថា ថ្លៃចូលទស្សនាពន្ធនាគារខ្មែរក្រហមដ៏ឃោរឃៅដោយមិន ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/16539/
កម្មករនឹងចំណាយ ៤៩ ដុល្លារសហរដ្ឋអាមេរិកក្នុងការធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាឱ្យទីភ្នាក់ងារជ្រើសរើសពលករទាំងអស់ធ្វើការយកប្រាក់ត្រឹមតែ ៤៩ ដុល្លារសហរដ្ឋអាមេរិកពីកម្មករនិយោជិតគ្នាដែលចង់ទៅធ្វើការដោយស្របច្បាប់ក្នុងប្រទេសថៃ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/detail/1?page=13&token=YThmMGU4MDc5MTB
ការចុះបញ្ជីអាជីវកម្មថ្មីនៅក្នុងប្រទេសកម្ពុជាកើនឡើង ៥៥ ភាគរយ នៅក្នុងរយៈពេល ៥ ខែ
ក្រសួងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាបានឱ្យដឹងកាលពីថ្ងៃសុក្រថាក្រសួងនេះបានផ្តល់អាជ្ញាប័ណ្ណដំនើរការអាជីវកម្មទៅកាន់ក្រុមហ៊ុនថ្មីចំនួន ១.៦៧៦ នៅក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០១៤ ដោយកើនឡើង ៥៥ ភាគរយបើប្រៀបធៀបទៅនឹងក្រុមហ៊ុនចំនួន ១.០៨៤ សម្រាប់ ...
បុគ្គលិកសារព័ត៌មាន Xinhuanet News
http://news.xinhuanet.com/english/business/2014-06/20/c_133424091.htm
កម្ពុជា-ថៃ បើកច្រកចេញចូលតែមួយ ចំនួនបីសម្រាប់ពលករទៅថៃ
ខណៈការដឹកបញ្ជូនពលករខុសច្បាប់ខ្មែរមកវិញយ៉ាងគំហុកពី ប្រទេសថៃ រហូតដល់រាប់ម៉ឺននាក់ក្នុង ខែមិថុនា នេះ ប្រទេសកម្ពុជា និង ថៃ បានព្រមព្រៀងគ្នាបង្កើតច្រកចេញចូលតែមួយចំនួនបីនាពេលខាងមុខនេះ ដោយដាក់សាកល្បងនៅច្រក ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បី ...
ឆាយ ច័ន្ទនីដា
http://bit.ly/1pqpgwj
កម្មករកាត់ដេរដើរក្បួនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីទាមទារកិច្ចសន្យាថ្មី
កាលពីម្សិលមិញ កម្មករប្រហែល២០០នាក់បានដើរក្បួនពីរោង ចក្រកាត់ដេរ វីនខេម (Wincam)ក្នុងរាជធានីភ្នំពេញទៅកាន់ក្រសួងការងារនិងបណ្តុះបណ្តាល វីជ្ជាជីវៈ ដើម្បីទាម ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/16223/
ប្រេសិតពិសេសអង្គការសហប្រជាជាតិជួបពិភាក្សាជាមួយនិយោជកជុំវិញទំនាក់ទំនងវិជ្ជាជីវៈ
លោក សុរិយា ស៊ូបេឌី ប្រេសិតពិសេសសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិបានជួបជាមួួយ ...
ល័ររិន គ្រុធឺរ
http://www.cambodiadailykhmer.com/news/16229/
អាជ្ញាធររារាំងវគ្គបណ្តុះបណ្តាលនិយាយពីការបំផ្លាញព្រៃឡង់
សមត្ថកិច្ច ស្រុកសណ្តាន់ កាលពីម្សិលមិញបានចូលទៅរារាំងមិនឲ្យក្រុមបណ្តាញយុវជនកម្ពុជា បើកវគ្គបណ្តុះបណ្តាលពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃឡង់ឡើយ ដោយសំអាងថា ប្រធានបទដែលមានភាពរសើបនេះ មិនបានសុំការអនុញ្ញាតជាមុនពីអាជ្ញាធរ។ ប្រជាសហគមន៍ប្រមាណជា ៣០ នាក់ ...
សែន ដាវីត
http://bit.ly/1qxy19H
បណ្តាញសង្ឃឯករាជ្យទាមទារឲ្យបង្ហាញកិច្ចព្រមព្រៀងពុទ្ធសាសនបណ្ឌិត្យនិងណាហ្គា
ក្រុមសកម្មជនដែលមានឈ្មោះបណ្តាញព្រះសង្ឃឯករាជ្យបានអំពាវនាវឲ្យក្រសួងធម្មការនិងសាសនាចេញឯកសារបង្ហាញថា ក្រុមហ៊ុន Naga Corp ពិតជាមានការចុះកិច្ចព្រមព្រៀងដើម្បីជួយសាងសង់អនុស្ថានីយអគ្គិសនីនៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនិងពុំមានការលក់ដីណា ...
មុំ គន្ធា
http://bit.ly/USrbyO
អ្នកតវ៉ាជាង១.០០០នាក់ប្រមូលផ្តុំគ្នានៅមុខការិយាល័យអភិបាលខេត្ត
ក្នុងការបង្ហាញសាមគ្គីភាពដ៏កម្រមួយនៅខាង ក្រៅរាជធានីភ្នំពេញ ប្រជាពល ...
គម្រោងបណ្តុះបណ្តាលជនអនាថានៅតែមិនច្បាស់លាស់
បន្ទាប់ពីការបោសសម្អាតជនអនាថា និងក្មេងៗដែលរស់នៅតាមផ្លូវ កាលសប្តាហ៍មុន ដែលក្មេងៗខ្លះមានអាយុ ៧ ឆ្នាំត្រូវបានចាប់ដាក់ឡានយកទៅមជ្ឈមណ្ឌលសង្គមកិច្ច ព្រៃស្ពឺ ជាកន្លែងដែលល្បីខាងរំលោភបំពានសិទ្ធិមនុស្ស។ នេះបើតាមសាក្សីផ្ទាល់ភ្នែកបុគ្គលិកមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ...
Alice Cuddy និង សែន ដាវីត
http://bit.ly/1ql7YAi
រដ្ឋាភិបាលចំណាយ $៥ លានក្នុងការដឹកជញ្ជូនពលករ ១២ថ្ងៃ
រាជរដ្ឋាភិបាលកម្ពុជា បានចំណាយប្រាក់ប្រមាណ ៥ លានដុល្លារអាមេរិកទៅលើការផ្ដល់សេវាទទួលដឹកជញ្ជូននិងម្ហូបអាហារ ថ្នាំសង្កូវ ចំពោះពលករខ្មែរខុសច្បាប់ដែលរដ្ឋាភិបាលនៃរបបយោធាថៃបានបញ្ជូនមាតុភូមិនិវត្តន៍មកកម្ពុជាវិញចាប់តាំងពីថ្ងៃ ទី៦ ដល់ថ្ងៃ ទី១៨ មិថុនា ស្របពេលដែលបាន ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1uHWFSL
សាលារៀនមួយមានតែគ្រូម្នាក់ហើយត្រូវបង្រៀនសិស្ស៦ថ្នាក់
សិស្សសាលាចំនួន ១២៤ នាក់កំពុងតែប្រឈមនឹងភាពអវិជ្ជានៅក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ ដោយសារមានតែគ្រូបង្រៀនម្នាក់ក្នុងសាលា ដែលត្រូវបង្រៀនសិស្សរហូតដល់ទៅ ៦ ថ្នាក់ចូលគ្នា។ សំរោងលើ ជាភូមិដាច់ស្រយាលមួយស្ថិតក្នុង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ភាគអាគ្នេយ៍នៃ ខេត្តបាត់ដំបង ដែលមានប្រជា ...
ផាក់ ស៊ាងលី
http://bit.ly/1ieeI33
ថៃប្រកាសទទួលយកពលករខ្មែរវិញបើស្របច្បាប់
ប្រទេសថៃបានបញ្ជាក់ជំហររបស់ខ្លួននៅថ្ងៃអង្គារនេះថា ខ្លួននឹងទទួលយកពលករកម្ពុជាដែលត្រូវបញ្ជូនចេញនៅក្នុងពេលនេះឲ្យមកធ្វើការវិញនៅក្នុងពេលខាងមុខ។ ក៏ប៉ុន្តែប្រទេសថៃបានដាក់លក្ខខណ្ឌថាពលករទាំងនោះត្រូវតែត្រឡប់មកធ្វើ ...
គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/thailand-says-legal-cambodian-workers-can-return-/1939147.html
កម្ពុជាយល់ព្រមជួយធ្វើអោយមានភាពច្បាស់លាស់លើគោលនយោបាយការងារប្រទេសថៃ
ក្រសួងការបរទេសបានបញ្ជាក់ទៅលោកឯកអគ្គរដ្ឋទូតកម្ពុជានៅប្រទេសថៃថា គ្មានវិធានការបន្ទាន់ណាត្រូវបានអនុវត្តប្រឆាំងទៅនឹងពលករខ្មែរខណៈពេលដែលអនុសាសន៍ពីរដ្ឋាភិបាលកម្ពុជាបានសន្យាថានឹងជួយប្រទេសថៃដើម្បីជម្រះពាក្យ ...
National News Bureau of Thailand
http://thainews.prd.go.th/centerweb/newsen/NewsDetail?NT01_NewsID=WNSOC5706170010018
ពលករខ្មែរ២នាក់ទៀតស្លាប់និង១៨នាក់របួសក្នុងគ្រោះថ្នាក់ចរាចរណ៍
យ៉ាងហោចណាស់ក៏មានពលករខ្មែរខុសច្បាប់ដែលរបបយោធាថៃចាប់ បញ្ជូនឲ្យធ្វើមាតុភូមិនិវត្តន៍ដោយបង្ខំមកប្រទេសកំណើតវិញចំនួន ២ នាក់ទៀតបានស្លាប់ និង ១៨ នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅក្នុង ខេត្ត ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/U5zmHf
មន្ត្រីរដ្ឋាភិបាលសន្យារកទីផ្សារឲ្យកសិករ
មន្រ្តីជាន់ខ្ពស់កម្ពុជាប្រកាសពីការប្តេជ្ញាចិត្តក្នុងការ ស្វែងរកទីផ្សារសម្រាប់ផលិតផលក្នុងស្រុកជាការឆ្លើយតបនឹងក្តី បារម្ភពីភាពមិនច្បាស់លាស់នៃទីផ្សារផលិតផលក្នុងស្រុកពិសេសផលិតផល កសិកម្ម ខណៈកម្ពុជាពឹងផ្អែកខ្លាំងលើទីផ្សារប្រទេស ...
ចាន់ មុយហុង
http://bit.ly/1lAE7ml
គណៈកម្មការប្រឹក្សាការងារអនុម័តលើនីតិវិធីយន្តការពិភាក្សាការដំឡើងប្រាក់ឈ្នួលកម្មករ
គណៈកម្មការប្រឹក្សាការងារបានបើកកិច្ចប្រជុំពិភាក្សាអនុម័ត នីតិវិធីនិងយន្តការពិភាក្សាលើប្រាក់ឈ្នួលអប្បបរមាថ្មីរបស់កម្មករ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើង នៅក្រសួងការងារ កាលពីព្រឹកថ្ងៃចន្ទម្សិលមិញ។ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបានថ្លែងក្រោយការប្រជុំថា គណៈកម្មការ ...
មុំ គន្ធា
http://bit.ly/U5yEKl
តម្លៃភាគហ៊ុន GTI ធ្លាក់ចុះនៅថ្ងៃដំបូង
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន GRAND Twins International (GTI) បានធ្លាក់ចុះ ៤,៩ ភាគរយខណៈក្រុមហ៊ុនផលិតសម្លៀកបំពាក់មួយនេះបានបញ្ចប់ការជួញដូរនៅ ថ្ងៃដំបូងនៅលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX)។ ការបើកដំណើរការជួញដូរកាលពីម្សិលមិញក្នុងតម្លៃ ៩ ៧០០ រៀល (២,៤១ ដុល្លារអាមេរិក) ប៉ុន្តែតម្លៃបានធ្លាក់ចុះមកនៅត្រឹម ៩ ២២០ រៀល (២,២៨ ដុល្លារ ...
Eddie Morton
http://bit.ly/1qZYF8J
បណ្តាញស្រ្តីបម្រើការងារតាមផ្ទះទាមទារឲ្យការពារសិទ្ធិអ្នកបម្រើតាមផ្ទះ
បណ្តាញអ្នកបម្រើតាមផ្ទះកម្ពុជា បានទាមទារឲ្យរដ្ឋាភិបាល និងរដ្ឋមន្រ្តីក្រសួងការងារ ផ្តល់សច្ចាប័ននិងអនុវត្តអនុសញ្ញាអង្គការពលកម្មអន្តរជាតិលេខ ១៨០ សម្រាប់ពលករបម្រើការងារតាមផ្ទះ នៅថ្ងៃទិវាអ្នកបម្រើតាមផ្ទះអន្តរជាតិ នៅថ្ងៃចន្ទនេះ។ លោកស្រី វុន សម្ផស្ប ប្រធានបណ្តាញអ្នកបម្រើតាមផ្ទះកម្ពុជា បានថ្លែងកាល ...
មុំ គន្ធា
http://bit.ly/1ovIF0R
សង្គ្រោះជាតិចោទមន្ត្រីយោធាជាន់ខ្ពស់បញ្ជាឲ្យកម្លាំងរាំងផ្លូវ
គណបក្សប្រឆាំង បានចោទប្រកាន់មន្ត្រីយោធាជាន់ខ្ពស់ ពីបទប្រើកម្លាំងទាហានស្លៀកពាក់ស៊ីវិលរារាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនឲ្យធ្វើដំណើរចូល ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាអតីតតំបន់ខ្មែរក្រហម ជាទីដែលពួកគេមានគម្រោងរៀបចំវេទិកាជួបស្វាគមន៍ ...
មាស សុខជា
http://bit.ly/1oHavVq
សាលារាជធានីចេញសេចក្តីណែនាំឲ្យទប់ស្កាត់ការហូរចូលជនអនាថាក្នុងក្រុង
កាលពីម្សិលមិញ សាលារាជធានីភ្នំពេញបានចេញសេចក្តីណែនាំឲ្យទប់ស្កាត់ការហូរចូលជន ...
គុច ណារ៉េន និង ម៉ាតត៍ ប្លូមប៊ឺហ្គ
http://www.cambodiadailykhmer.com/news/15388/