រដ្ឋាភិបាល

រដ្ឋាភិបាលថ្នាក់ជាតិ

ចំណែក​ប្រាក់រៀល​ក្នុង​សេដ្ឋកិច្ច​កើន​ដល់​ ៣៣%

ការចរាចរ​ប្រាក់រៀល​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០១៩ បាន​កើន​ដល់​ប្រមាណ ៣៣ ​ភាគរយ ខណៈ​ប្រាក់​បញ្ញើ​កើន​ដល់​ ៣៧ ​ភាគរយ​។ នេះ​បើតាម​ធនាគារជាតិ​នៃ​កម្ពុជា (NBC)​។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់ NBC កាលពី​ចុង​សប្តាហ៍​មុន​បាន​សរសេរ​ថា តម្រូវការ​ប្រាក់រៀល​ក្នុង​ទីផ្សារ​បាន​កើនឡើង​ជា​លំដាប់​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន ...

ហ៊ឹន ពិសី
https://bit.ly/2TGeQPC

កម្ពុជា​ប្រតិកម្ម​នឹង​សេចក្តី​ថ្លែងការណ៍ UN រឿង​សវនាការ​លើ​លោក​ កឹម សុខា

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​បាន​ប្រតិកម្ម​ទៅនឹង​សេចក្ដី​ថ្លែងការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ៣ ​រូប​ដែល​ថា សវនាការ លោក កឹម សុខា «​មិនមាន​គុណភាព​ដែល​អាច​ទទួល​យក​បាន​»​។ ...

នៀម ឆេង
https://bit.ly/2tp9aiw

ស្ថានភាព​គុណភាព​ខ្យល់​ បាននិង​កំពុង​វិល​មក​រក​ភាព​ល្អប្រសើរ​ឡើងវិញ

យោង​តាម​លទ្ធផល​ការអង្កេត​តាមដាន​គុណភាព​ខ្យល់​ពី​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​តាម​រាជធានី-ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា​បង្ហាញ​ថា ស្ថានភាព​គុណភាព​ខ្យល់​បាននិង​កំពុង​វិល​មក​រក​ភាព​ល្អប្រសើរ​ឡើង​វិញ​ហើយ​ដែល​កំហាប់​ប៉ារ៉ាម៉ែត្រ​ភាគល្អិត​និចល PM 10 និង PM 2.5 បាន​ធ្លាក់​ចុះមក​ក្នុង​រង្វង់​ស្តង់ដា ៥០ ជា​ខ្យល់​ល្អ​ឡើងវិញ​។ នេះ ...

វ៉ន ដារ៉ា
https://bit.ly/36bRK5Y

អ្នកតំណាង​ ៣ ក្រុម​ពិភាក្សា​ពី​វិសោធនកម្ម​ច្បាប់​ការងារ​

រដ្ឋមន្រ្តី​ក្រសួងការងារ​លោក​អ៊ិ​ត សំ​ហេង​ បាន​បង្កើត​ក្រុមការងារ​ដែល​មាន​សមាសភាព​តំណាង​និយោជក​ រដ្ឋាភិបាល​ និង​កម្មករ​ បាន​ពិភាក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​ច្បាប់​ការងារ​។ ...

មុំ គន្ធា
https://www.khmertimeskh.com/50680494/three-representatives-discuss-labour-law-amendments

ក្រសួង​សាធារណ​ការ ផ្ដល់​សេវា​រថយន្ត​ឆៀក​ចល័ត​ទៅ​កាន់​ខេត្ត​ ១៤

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ចេញ​កាលវិភាគ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (​ឆៀក​) ចល័ត​តាម​បណ្ដា​ខេត្ត​ចំនួន​​ ១៤ ​ដែល​គ្មាន​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ម្ចាស់​យានយន្ត​ដែល​រស់នៅ​តាម​បណ្ដា​ខេត្ត​ទាំងនោះ​ទទួល​បាន​សេវាកម្ម​ឆៀក​យានយន្ត​របស់​ពួកគេ​តាម​កាលកំណត់ ដើម្បី ...

ឃុត សុភចរិយា
https://bit.ly/30y0Fhc

អាមេរិក​ផ្តល់​ថវិកា​ $៧៥ ០០០ ​អភិរក្ស​សម្លៀកបំពាក់​សល់​ពី​សម័យ​ខ្មែរក្រហម

សហរដ្ឋអាមេរិក​តាមរយៈ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ផ្ដល់​ជំនួយ​ថវិកា​ចំនួន ៧៥ ០០០ ដុល្លារ​ ដើម្បី​អនុវត្ត​លើ​គម្រោង​អភិរក្ស​សម្លៀកបំពាក់ និង​សម្ភារ​នានា​ដែល​នៅលើ​ខ្លួន​ជនរងគ្រោះ​កាលពី​សម័យ​ខ្មែរក្រហម​ក្នុង​គោលបំណង​ថែរក្សា​ទុក​ឲ្យ​បានយូរ​អង្វែង​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង​។ ការផ្តល់​ជំនួយ​នេះ​ធ្វើឡើង ...

សុទ្ធ គឹមសឿន
https://bit.ly/2R2cgBZ

ក្រសួងៈ អ្នកបង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​មានទោស​ពី​ ៣ ​​ទៅ​​ ១០​​ ​ឆ្នាំ

រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានចេញ​សេចក្ដី​ណែនាំ​មួយ​ដោយ​រំឭក​ចំពោះ​អ្នក​ដែល​បង្ក​ឲ្យ​មាន​ករណី​​ភ្លើង​ឆេះ​ព្រៃ ឬ​ព្រៃ​លិច​ទឹក​ដោយ​រំឭក​ថា ពួកគេ​នឹង​ត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី​ ៣ ​ដល់​ ១០ ​ឆ្នាំ បន្ទាប់ពី​មាន​ឧប្បត្តិហេតុ​បែបនេះ​កើតមាន​ជា​រៀងរាល់​ឆ្នាំ​បណ្ដាល ...

ឃុត សុភចរិយា
https://bit.ly/2NynmfO

លោក អ៊ិត សំហេង​៖ ការធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​ គឺ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ចំពោះ​ការអត់​ការងារ​ធ្វើ

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​អះអាង​ថា ការកែប្រែ​ច្បាប់​ស្ដីពី​ការងារ​ដោយ​បន្ថយ​ប្រាក់​ឈ្នួល​វេន​យប់​លុប​ចោល​ថ្ងៃ​ឈប់​សង និង​ពង្រីក​វិសាលភាព​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​​គឺ​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ឧស្សាហកម្ម​គន្លឹះ និង​ធានាថា​ពលរដ្ឋ​កម្ពុជា​នឹងមិន​ប្រឈម​ការអត់​ការងារ​ធ្វើ​ដូច​ប្រទេស​ខ្លះ​ទេ ...

ខន សាវិ
https://bit.ly/30ulxpB

ពលរដ្ឋ​មិន​សុខចិត្ត​ចំពោះ​ការរុះរើ​តូប​លក់ដូរ​របស់​ពួកគាត់​នៅ​ឆ្នេរ​អូរត្រេះ​ និង​គ្រោង​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ

រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ១៥ ខែមករា បាន​រុះរើ​តូប​នៅតាម​បណ្ដោយ​ឆ្នេរ​អូរត្រេះ​ ១ និង​អូរត្រេះ​ ២ អស់ទាំង​ស្រុង​ចំនួន​ ៦២ ​តូប​ដើម្បី​រក្សា​ឆ្នេរ​នេះ​ជា​សម្បត្ដិ​សាធារណៈ​ និង​រៀបចំ​សោភណភាព​ឆ្នេរ​ឡើងវិញ ដោយ​ធ្វើឲ្យ​អាជីវករ​ម្ចាស់​តូប​ទាំងអស់​ដែល​បើក​ដំណើរការ​រយៈពេល ២០ ​ឆ្នាំ​មក​ហើយ​នោះ​សម្ដែង ...

វ៉ន ដារ៉ា
https://bit.ly/30qrYda

គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ កំពុង​ធ្វើ​សេចក្តី​ព្រាង​គោលនយោបាយ​គ្រប់គ្រង​សំរាម

គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាននិង​កំពុង​ធ្វើ​សេចក្តីព្រាង​គោលនយោបាយ​ស្តីពី «​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ២០១៩-២០២៨» ដើម្បី​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​ទីប្រជុំជន​ក្នុង​ការលើកកម្ពស់​សុខភាព​សាធារណៈ​សោភណភាព​ទីប្រជុំជន និង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​។ ...

វ៉ន ដារ៉ា
https://bit.ly/2QV39To

រដ្ឋមន្ត្រី​បរិស្ថាន​ ស្វាគមន៍​បំណង​វិនិយោគ​​ការគ្រប់គ្រង​សំណល់​ពី​ប្រទេស​ ម៉ាឡេស៊ី

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បានប្រកាស​ស្វាគមន៍​ចំពោះ​ប្រទេស​ម៉ាឡេស៊ី​ដែល​មាន​បំណង​ឱ្យ​អ្នកវិនិយោគ​របស់​ខ្លួន​មក​វិនិយោគ​លើ​ការគ្រប់គ្រង​សំណល់ និង​ការរៀបចំ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ទីក្រុង​មួយ​ចំនួន​នៅ​កម្ពុជា​។ ការប្រកាស​ស្វាគមន៍​បែប​នេះ​ធ្វើឡើង ខណៈ​លោក សាយ សំអាល់ ជួប​ជាមួយ​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ ...

រី សុចាន់
https://bit.ly/3892dAx

កម្មវិធី​សម​មូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ីនធឺណិត​មាន​គម្រោង​ពង្រីក​ដល់​ ១៥​ ខេត្ត​

កម្មវិធី​សម​មូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ីនធឺណិត​ (​ប៊ី​ប​)​ មាន​គម្រោង​ពង្រីក​មណ្ឌល​ដល់​ ១៥​ ខេត្ត​ ដូច្នេះ​ការ​អប់រំ​តាម​អ៊ីនធឺណិត​អាច​ត្រូវ​បាន​ផ្តល់​ជូន​ដល់​សិស្ស​ដែល​ចង់​បញ្ចប់​ថ្នាក់​ទី​ ៩​។​ យោង​តាម​របាយការណ៍​របស់​យូ​ណេ​ស្កូ ...

សែន ដាវិដ
https://www.khmertimeskh.com/50680053/alternative-education-programme-to-expand-to-15-provinces

លោក​រដ្ឋមន្រ្តី​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ត្រូវ​ផ្ទៀងផ្ទាត់​ការងារ​របស់​ពួកគេ​

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​អំពាវនាវ​ដល់​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ទាំងអស់​ដែល​ធ្វើការ​ក្នុង​វិស័យ​សំណង់​ត្រូវ​មានការ​ត្រួតពិនិត្យ​លើ​ការរចនា​ និង​ការងារ​សំណង់​។ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50679696/minister-calls-on-construction-companies-to-verify-their-work

ពលរដ្ឋ​ជាង​ ៧០០ ​នាក់ មក​ទាមទារ​ក្រសួង​​ដែនដី​រក​ដំណោះស្រាយ​ដីធ្លី​ឲ្យ​បាន​ឆាប់

អ្នកមាន​ជម្លោះដីធ្លី​ជាង​ ៧០០ ​នាក់​ មកពី​តំបន់​ផ្សេង​គ្នា​ក្នុង​ខេត្ត​ចំនួន​ ៤ ​កាលពី​ម្សិលមិញ​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីកម្ម និង​សំណង់ ដើម្បី​ទាមទារ​ឲ្យ​មានការ​ពន្លឿន​ការដោះស្រាយ​ជម្លោះដីធ្លី​របស់​ពួកគេ ក្រោយពី​ក្រសួង​នេះ​បាន​សម្រេច​​បង្វែរ​សំណុំរឿង​ទាំងនេះ​ទៅ​​ឲ្យ​អាជ្ញាធរ ...

ឡុង គីមម៉ារីតា
https://bit.ly/2NnimdM

ព្រលា​នយន្តហោះ​មួយ​នៅ​ខេត្តកោះកុង​កំពុង​សាងសង់​ ខណៈ​មួយទៀត​ទុក​ចោល​

គម្រោង​វិ​និ​យោ​គព្រលា​នយន្តហោះ​ថ្មី​ពីរ​នៅ​ខេត្តកោះកុង​ភាគ​និរតី​នៃ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​បញ្ចេញ​។ បច្ចុប្បន្ន​ខេត្ត​នេះ​មាន​អាកាសយាន​ដ្ឋាន​ចំនួន​ពីរ​ គឺ​មួយ​កំពុង​សាងសង់​ និង​មួយទៀត​ត្រូវ​បាន​គេ​បោះបង់ចោល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ យោង​តាម​សេចក្តី​ជូនដំណឹង​របស់ ...

ជា វណ្ណៈ
https://bit.ly/2Nmifz8

ការនាំចេញ​គ្រាប់ស្វាយចន្ទី​របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០១៩ ​កើនឡើង​ជិត​ ១០០ ​ភាគរយ ខណៈ​គុណភាព​កាន់តែ​ល្អ

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ប្រទេស​ កម្ពុជា​ បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​ប្រហែល ២០២ ៣១៨ តោន​កាលពី​ឆ្នាំមុន​ទៅ​ទីផ្សារ​បរទេស​កើនឡើង​ជិត​ ១០០ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន​ប្រហែល​ ១០១ ៩៧៣ ​តោន​។ លោក ខាន់ សំបាន ប្រធាន​នាយកដ្ឋាន​កសិឧស្សាហកម្ម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ថា ការនាំចេញ​សរុប​បង្ហាញ​ពី​កំណើន​ដ៏រឹងមាំ ដោយសារ​តែ ...

ធូ វិរៈ
https://bit.ly/2tUse80

ក្រសួង​ការងារ​ ចង់​កាត់បន្ថយ​ប្រាក់​ឈ្នួល​កម្មករ​ដែល​ធ្វើការ​វេន​យប់

ក្រសួង​ការងារ​បានបង្ហាញ​ពី​បំណង​ចង់​កាត់បន្ថយ​ប្រាក់​ឈ្នួល​របស់​កម្មករ​ដែល​ធ្វើការ​នៅ​វេន​យប់​ ដើម្បី​ឱ្យ​ស្មើនឹង​ប្រាក់​ឈ្នួល​ការងារ​នៅ​វេន​ថ្ងៃ និង​លុបបំបាត់​ថ្ងៃ​ឈប់​សម្រាក​សង​របស់​កម្មករ​ដើម្បី​ឲ្យ​ស្របតាម​ស្ថានភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ជា​អ្វីដែល​ក្រុម​សហជីព និង​កម្មករ ...

ខន សាវិ
https://bit.ly/30ilM6Q

កម្ពុជា-ស៊ុយអែត​ ប្រកាស​បន្ត​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​ការងារ

កម្ពុជា និង​ស៊ុយអែត​ ប្រកាស​ពី​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បន្ថែមទៀត​ទាក់ទង​នឹង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខណៈដែល​ឯកអគ្គរាជទូត​ស៊ុយអែត​ថ្មី​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា ជាពិសេស​យុវជន​មាន​​ឱកាស​ទទួលបាន​នូវ​លក្ខខណ្ឌ​ការងារ​កាន់តែ​ប្រសើរ​។ ការប្រកាស​ពី​កិច្ចសហការ​បន្ត​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង ...

ឡុង គីមម៉ារីតា
https://bit.ly/35VXf97

ក្រសួង​ចេញ​សេចក្ដី​ណែនាំ​ថ្មី​មួយ ​​ជុំវិញ​ការអនុវត្ត​​ច្បាប់​សំណង់

មួយថ្ងៃ​បន្ទាប់ពី​បាន​ចាត់តាំង​មន្ដ្រី​ឲ្យ​ត្រួតពិនិត្យ​សំណង់​នៅ​ទូទាំង​ប្រទេស​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ចេញ​សេចក្តី​ណែនាំ​ថ្មី​ ១ ​ទៀត​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​វិស័យ​សំណង់ រាជធានី-ខេត្ដ ទាំងអស់​ត្រូវ​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ស្ដីពី​សំណង់ និង​លិខិតបទដ្ឋាន​គតិយុត្ដ​នានា​ដែល​ចូល​ជា​ធរមាន​ឱ្យមាន​ប្រសិទ្ធភាព ...

វ៉ន ដារ៉ា
https://bit.ly/2R9OqDc

លោក ស ខេង ប្រាប់​មន្ត្រី​បង្ក្រាប​បទល្មើស​​ឲ្យ​អស់ និង​ដោះ​បញ្ហា​ជូន​ពលរដ្ឋ​ទាន់ពេល

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បាន​ណែនាំ​មន្ត្រី និង​អភិបាលខេត្ដ​រតនគិរី​ឲ្យ​លុបបំបាត់​បទល្មើស​ផ្សេងៗ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឱ្យអស់ ដើម្បី​ធានាបាន​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ប្រាប់​ឲ្យ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​តាំងពី​ផ្ដើមចេញ​ជា​ពន្លក កុំ​ចាំ​ផ្ទុះ​ធំ​ទើប​ដោះស្រាយ​។ លោក ស ខេង បាន​ថ្លែង​បែបនេះ​នៅក្នុង​កម្មវិធី​ប្រកាស​តែងតាំង​ប្រធាន​ក្រុមការងារ ...

ម៉ិច ដារ៉ា
https://bit.ly/2NkVGuW

គម្រោង​កាត់បន្ថយ​ការប្រើ​ប្លាស្ទិក ​ត្រូវ​អនុវត្តតាម​សាលា​នៅ​ខេត្តសៀមរាប

អង្គការ​ជំនឿ​លើ​សិស្ស​ជនបទ​កម្ពុជា​សហការ​ជាមួយ​ក្រសួងបរិស្ថាន និង​ក្រសួង​អប់រំ យុវជន និង​កីឡា​កំពុង​រៀបចំ​អនុវត្ដ​គម្រោង​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​នៅតាម​សាលារៀន​ក្នុង​ខេត្ដ​សៀមរាប ខណៈ​ជំហាន​ដំបូង​នេះ​មាន​សាលារៀន​ចំនួន ២០ នឹង​ត្រូវ​ជ្រើសរើស​ជា​កន្លែង​គ្មាន​​ប្លាស្ទិក​ដោយ​ប្រើប្រាស់​ដប​ទឹក​ជំនួស​វិញ​។ លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និង​ជា ...

វ៉ន ដារ៉ា
https://bit.ly/305KcR3

ក្រសួង​ ជូនដំណឹង​ពី​ភាព​អាច​ប្រែប្រួល​តម្លៃ​ប្រេងសាំង

ក្រសួងពាណិជ្ជកម្ម​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា ភាពតានតឹង​ជា​អន្តរជាតិ​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​ដែលជា​ប្រទេស​ផលិត​ប្រេង​ធំ​មួយ​ក្នុង​ពិភពលោក​អាច​នឹង​ធ្វើឲ្យ​តម្លៃ​ប្រេង​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ការប្រែប្រួល​ដែល​មិនអាច​ព្យាករ​បាន​។ លិខិត​របស់​ក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​ជូនដំណឹង​ទៅ​ដល់​ក្រុមហ៊ុន​លក់រាយ​ប្រេងឥន្ធនៈ ...

ហ៊ឹន ពិសី
https://bit.ly/39UzyB5

រដ្ឋមន្ត្រី​មហាផ្ទៃ​បញ្ជាក់ថា ការបែកបាក់​សង្គម ​គឺ​ដោយសារ​អយុត្តិធម៌​សង្គម ហើយ​ការកែទម្រង់​ប្រព័ន្ធយុត្តិធម៌​ជា​កម្មវត្ថុ​ដ៏សំខាន់

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ថ្លែងថា ការបែកបាក់​សង្គម​កើតឡើង​ពី​សង្គម​ដែល​អយុត្តិធម៌ ព្រោះ​តាម​បទពិសោធ​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​ដែលមាន​ការបែកបាក់ គឺ​ដោយសារ​សង្គម​អយុត្តិធម៌ ហើយ​ថា​ការធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធយុត្តិធម៌ គឺជា​ការងារ​ដ៏សំខាន់​មួយ ខណៈ​មន្ត្រី​ក្រសួងយុត្តិធម៌​បញ្ជាក់ថា ការធ្វើ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​ឱ្យ​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ គឺ​ត្រូវ​ការចំណាយ​ពេលវេលា​យូរ និង​ទស្សនវិស័យ​វែងឆ្ងាយ ...

ខន សាវិ
https://bit.ly/37TdgxS

ប្រធានរដ្ឋសភា​កម្ពុជា​នឹង​ដឹកនាំ​ប្រតិភូ​ទៅ​ប្រជុំ​ APPF ​នៅ​ថ្ងៃ​ ១១ ​មករា

ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោក​ ហេង ​សំរិន ​នៅ​រសៀល​ថ្ងៃទី​ ១១ ខែ​មករា ឆ្នាំ​ ២០២០ ​ខាងមុខនេះ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​ ២៨ នៃ​វេទិកា​សភា​អាស៊ីប៉ាស៊ីហ្វិក​ហៅ​កាត់​ថា APPF នៅ​ទីក្រុង​កង់បេរ៉ា ប្រទេស​ អូស្ត្រាលី​។ ​នេះ​បើតាម​លោក ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កាលពី​ថ្ងៃ​ពុធ​។ លោក ប៉េងឡុង បាន ...

ឃុត សុភចរិយា
https://bit.ly/2tJvSS3

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Lukpt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!