ក្រសួង​ចេញ​សេចក្ដី​ណែនាំ​ថ្មី​មួយ ​​ជុំវិញ​ការអនុវត្ត​​ច្បាប់​សំណង់

មួយថ្ងៃ​បន្ទាប់ពី​បាន​ចាត់តាំង​មន្ដ្រី​ឲ្យ​ត្រួតពិនិត្យ​សំណង់​នៅ​ទូទាំង​ប្រទេស​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ចេញ​សេចក្តី​ណែនាំ​ថ្មី​ ១ ​ទៀត​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​វិស័យ​សំណង់ រាជធានី-ខេត្ដ ទាំងអស់​ត្រូវ​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ស្ដីពី​សំណង់ និង​លិខិតបទដ្ឋាន​គតិយុត្ដ​នានា​ដែល​ចូល​ជា​ធរមាន​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់។ តាម​សេចក្តី​ណែនាំ​ថ្មី​ដែល​ចេញ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ក្រសួង​បាន​តម្រូវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​វិស័យ​សំណង់​ត្រួតពិនិត្យ និង​ហាម​អនុវត្ដ​ការងារ​មួយ​ចំនួន​ក្នុង​វិស័យ​សំណង់ រួមមាន ហាម​ដាច់ខាត ការសាងសង់​សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់ ជួសជុល​ ឬ​រុះរើ និង​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​សំណង់​។ ​…

វ៉ន ដារ៉ា
https://bit.ly/2R9OqDc