វិស័យឧស្សាហកម្ម
កាស៊ីណូនៅប៉ោយប៉ែតរងឥទ្ធិពលពីស្ថានភាពថៃ
មន្ត្រីច្រកព្រំដែន និង អ្នកនៅក្នុងវិស័យកាស៊ីណូបានឲ្យដឹងថា ចំនួនភ្ញៀវជនជាតិ ថៃ ចូលមកកាស៊ីណូនៅតាមច្រកព្រំដែន ប៉ោយប៉ែត បានថយចុះបន្ទាប់ពី ប្រទេសថៃ គ្រប់គ្រងដោយមេដឹកនាំរដ្ឋប្រហារយោធា។ លោក អាង វណ្ណៈ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត មានប្រសាសន៍ថា ដំណើរការទំនិញ និងចរាចរនៅ ...
ចាន់ មុយហុង
http://bit.ly/1ucyQ75
ប្រទេសកូរ៉េខាងត្បូងបដិសេធការស្នើឲ្យរដ្ឋាភិបាលបញ្ឈប់កូដកម្ម
កាលពីម្សិលមិញ លោក គីម ហាន ស៊ូ (Kim Han-soo)ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសកម្ពុជា បានបដិសេធថាមិនបានសុំឲ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបញ្ឈប់កូដកម្មមួយនៅឯរោងចក្រកាត់ដេរ ជារបស់ជនជាតិកូរ៉េខាងត្បូង ...
ហ្សមប៊រ ភីធឺរ៍ និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/15129/
វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យជួលដីមួយផ្នែកឲ្យទៅណាហ្គាវើល
ខ្លោងទ្វារនិងរបងផ្នែកខាងជើងនៃអគារវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យត្រូវបានកម្មករវាយកម្ទេចរុះរើចោលកាលពីម្សិលមិញដើម្បីបើកផ្លូវឲ្យការដ្ឋានសំណង់ដ៏ធំនៃមជ្ឈមណ្ឌលកម្សាន្តណាហ្គាវើលធ្វើការដ្ឋានផ្លូវដើរក្រោមដីដែលគ្រោងបញ្ចប់នៅ ឆ្នាំ២០១៥ ខាង ...
ឆាយ ច័ន្ទនីដា
http://www.postkhmer.com/national/1-national-news/114874-2014-05-27-03-17-32
មន្ត្រីកម្ពុជា ជួបជាមួយអ្នកបញ្ជាទិញពីក្រុមហ៊ុនម៉ាកល្បីៗ អំពីបញ្ហាវិស័យកាត់ដេរ
កាលពីថ្ងៃច័ន្ទ មន្ត្រីកម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ គាត ឈន់ បានជួបជាមួយគណៈប្រតិភូចំនួន ១៨នាក់ រួមមានសមាជិកតំណាងម៉ាកល្បីៗលើពិភពលោក និងសហជីព ដើម្បីពិភាក្សាអំពីសិទ្ធិកម្មករកាត់ដេរ និងប្រាក់ឈ្នួល។ ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/world/2014-05/26/c_133363019.htm
តុលាការចោទប្រកាន់តំណាងសហជីពបន្ថែមទៀតមុនកិច្ចប្រជុំជាមួយក្រុមហ៊ុនធំៗ
កាលពីម្សិលមិញ តុលាការខេត្តតាកែវបានចោទប្រកាន់តំណាងសហជីពប្រាំបីនាក់ពីបទញុះញង់ឲ្យកម្មករចូលរួមធ្វើកូដកម្ម ដោយធ្វើឲ្យការចោទប្រកាន់តំណាងសហជីពកើនដល់១៧នាក់ហើយនៅខែនេះតែមួយ។ ការចាប់ខ្លួនតំណាង ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/14819/
កម្ពុជាត្រៀមយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍នឹងជួបជាមួយវិស័យ ឯកជនថ្ងៃនេះដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរមកកម្ពុជា ខណៈបណ្ដាប្រទេសជិតខាងកំពុងប្រឈមនឹងភាពចលាចលផ្នែកនយោបាយ ។ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាអំពីលទ្ធភាពរបស់កម្ពុជា ក្នុង ...
ចាន់ មុយហុង
http://www.postkhmer.com/business/business/114822-2014-05-26-03-56-57
ក្រុមហ៊ុនគិរីទេសចរណ៍ ជួយសហគមន៍បន្ទាយឆ្មារកម្ពុជាជាមួយនឹងផលិតផលទេសចរណ៍ថ្មីមួយ
គម្រោងសហគមន៍ដោយផ្អែកទេសចរណ៍បន្ទាយឆ្មារ គឺជាក្រុមមួយរបស់អ្នកភូមិក្នុងស្រុកពីសហគមន៍បន្ទាយឆ្មារ ឧទ្ទិសដល់ការអភិរក្ស និងការការពារបេតិកភណ្ឌវប្បធម៌តំបន់បណ្តាញប្រាសាទនានាក្នុងតំបន់របស់ពួកគេ។ ក្រុមហ៊ុន គិរីទេសចរណ៍ មានបំណងក្នុងការបង្កើតឧស្សាហកម្មទេសចរណ៍ ...
Luc Citrinot
http://www.traveldailynews.asia/news/article/55650/khiri-travel-helps-cambodia-rsquo-s-banteay
មន្ត្រីសហជីពពីរនាក់ថា ត្រូវបានឃាត់ខ្លួនក្នុងកូដកម្មនៅរោងចក្រ Cambo
មេដឹកនាំសហជីពចំនួនពីរនាក់ស្ទើរមិនអាចគេចផុតពីការចាប់ខ្លួន កាលព្រឹកម្សិលមិញបើកុំតែបានកម្មករធ្វើកូដកម្មនៅរោងចក្រកាត់ដេរមួយក្នុងរាជធានីភ្នំពេញនាំគ្នាបង្ខំឲ្យនគរបាល និងសន្តិសុខឯកជនដោះលែងពួកគេ។ នេះបើតាមការ ...
មុំ គន្ធា និង Alice Cuddy
http://www.postkhmer.com/national/1-national-news/114755--cambo
កម្ពុជាមើលឃើញកំណើនដ៏ធំមួយ ក្នុងការវិនិយោគវិស័យសំណង់ ក្នុងត្រីមាសទីមួយ
វិស័យសំណង់របស់ប្រទេសកម្ពុជា បានទទួលការវិនិយោគសរុបចំនួន ៨៥១ លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងបីខែដំបូងនៃឆ្នាំ២០១៤ គឺកើនឡើង ៣១១ភាគរយ បើធៀបនឹងចំនួនទឹកប្រាក់វិនិយោគ ២០៧ លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នា ...
បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=219820
ប្រាសាទបន្ទាយឆ្មានឹងត្រូវបានជួសជុលនៅក្នុងខែកក្កដា
ជញ្ជាំងថ្មមួយពីសម័យអង្គរបស់ប្រាសាទបន្ទាយឆ្មាដែលត្រូវបានខូចខាតនៅក្នុងភ្លៀងលាយព្យុះកាលពីខែមុននឹងត្រូវបានជួសជុលនៅក្នុងខែកក្កដាដោយយោងតាមមន្ត្រីម្នាក់បាននិយាយថាកាលពីម្សិលមិញ។ ...
មុំ គន្ធា
http://www.phnompenhpost.com/national/temple-be-restored
មេដឹកនាំសហជីពច្រានចោលភ័ស្តុតាងបង្ហាញពីចេតនាប្រើអំពើហិង្សា
អំឡុងសវនាការសាកសួរឈានចូលដល់ថ្ងៃទី ...
អ៊ាង ម៉េងឡេង និង ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/14694/
រដ្ឋាភិបាលសុំឲ្យពលរដ្ឋខ្មែរចៀសវាងទៅក្រុងបាងកក
រដ្ឋាភិបាលកាលពីថ្ងៃពុធ បានសុំឲ្យពលរដ្ឋកម្ពុជាចៀសវាងការធ្វើដំណើរណាដែលមិនចាំបាច់ទៅ ទីក្រុងបាងកក ក្នុងអំឡុងពេលមានការដាក់ចេញនូវច្បាប់អាជ្ញាសឹកក្នុង ប្រទេសថៃ។ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានថ្លែងថា៖ «ស្ថានការណ៍មានលក្ខណៈស្ងប់ស្ងាត់ហើយយើងនឹងបន្តតាម ...
ជាង សុខា
http://www.postkhmer.com/national/1-national-news/114746-2014-05-23-02-30-57
តម្រូវការឃ្លាំងជួលបានកើនឡើងក្នុងរយៈពេល ៥ខែ
តម្រូវការឃ្លាំងជួលក្នុងរយៈពេល ៥ ខែនាដើម ឆ្នាំ២០១៥ នេះបានបង្ហាញសញ្ញាកើនឡើងជាលំដាប់នេះបើតាមអ្នកជំនាញផ្នែកអចលនទ្រព្យក្នុងស្រុកប្រាប់ឲ្យដឹងកាលពីដើមសប្តាហ៍នេះ។ ប្រធានក្រុមហ៊ុន ថោន ស៊ីធី រៀលអេស្ទេត លោក វ៉ន ចាន់ថន បាននិយាយថា តម្រូវការឃ្លាំងជួលកើនឡើងក្នុងរយៈពេល ...
ស៊ុំ ម៉ាណេត
http://www.postkhmer.com/post-property/132-property/114650-2014-05-21-05-06-26
ការចាក់បំពេញទីក្រុងរណបជ្រោយចង្វារនឹងបញ្ចប់ចុងឆ្នាំ
ការបូមខ្សាច់បំពេញទីក្រុងរណបជ្រោយចង្វារ អាចនឹងត្រូវបញ្ចប់នៅអំឡុងត្រីមាស ទី៤ ក្នុង ឆ្នាំ២០១៤ នេះទន្ទឹមគ្នានឹងការដោះស្រាយផលប៉ះពាល់របស់ប្រជាជនជាមួយអាជ្ញាធរសាលារាជធានីភ្នំពេញក៏ជិតនឹងបញ្ចប់ផងដែរ មុននឹងចាប់ផ្តើមបើកដំណើរការសាងសង់ទីក្រុងរណបមួយនេះឲ្យ ...
ស៊ីវ ម៉េង
http://www.postkhmer.com/post-property/construction-plan/114651-2014-05-21-05-16-10
ប្រាំខែបន្ទាប់ពីកើតហេតុ សាក្សីរៀបរាប់ពីហេតុការណ៍វាយដំកម្មករយ៉ាងសាហាវនៅផ្លូវវេងស្រេង
កម្មករកាត់ដេរម្នាក់ឈ្មោះ មួន សុខមៀន អាយុ២៩ឆ្នាំ បានប្រវេប្រវារត់ចេញពី ...
បុរស ២៣ នាក់នឹងត្រូវជំនុំជម្រះថ្ងៃនេះទៀត
ការជំនុំជម្រះបុរស ២៣ នាក់ដែលត្រូវបានចាប់ខ្លួនក្នុងបាតុកម្មហិង្សាកាលពីដើម ខែមករា នឹងបន្តនៅម៉ោង ៨ ព្រឹកថ្ងៃនេះទៀត ហើយក្រុមសមាជិកសហជីពមានផែនការប្រមូលផ្តុំគ្នានៅមុខតុលាការដើម្បីបង្ហាញពីសាមគ្គីភាព និងទាមទារឲ្យដោះលែងពួកគេដែលជា «ជនរងគ្រោះគ្មាន ...
Sean Teehan
http://www.postkhmer.com/national/1-national-news/114542-2014-05-20-02-55-54
ប.ស.ស ការពារសេចក្តីសម្រេចមិនផ្តល់ប្រាក់សោធនដល់គ្រួសារកម្មករស្លាប់
បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានការពារសេចក្តីសម្រេចរបស់ខ្លួន ចំពោះការមិនផ្តល់ប្រាក់សោធនទៅអ្នកនៅក្នុងបន្ទុកគ្រួសាររបស់កម្មការិនីម្នាក់ដែលស្លាប់នៅក្នុងការបាក់ពិដាននៅរោងចក្រ Wing Star Shoes ក្នុង ខេត្តកំពង់ស្ពឺ កាលពី ខែឧសភា ឆ្នាំមុន។ នៅថ្ងៃខួបនៃការបាក់ឡៅតឿនេះកាលពី ...
សែន ដាវិត និង មុំ គន្ធា
http://www.postkhmer.com/national/1-national-news/114537-2014-05-20-02-41-26
មេដឹកនាំសហជីពដែលទាមទារដំឡើងប្រាក់ឈ្នួលនៅពីក្រោយការបិទស្ថានីយប្រេងឥន្ធនៈ
នៅក្នុងការតស៊ូរបស់លោកដើម្បីសិទ្ធិរបស់កម្មករនោះ លោក ស ម៉ូរ៉ា នៅតែរឹងរូស។ សមាជិក ...
រោងចក្រពីរនៅក្រុងបាវិតបញ្ឈប់កម្មករខ្មែរយកកម្មករវៀតណាម
រោងចក្រពីរនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Manhattan ក្រុងបាវិត បានបញ្ឈប់កម្មករខ្មែរជាង ៤០នាក់ ហើយដាក់ជំនួសនូវកម្មករ វៀតណាម ប្រមាណ ១០ នាក់។ ការបញ្ឈប់កម្មករ នៅរោងចក្រកាត់ដេរ Best Way និង Fico បានធ្វើឡើងដោយថ្នាក់គ្រប់គ្រងរោងចក្រ ជាវិធីសាស្រ្តសងសឹកចំពោះកូដកម្មខ្នាតធំដែលតំបន់សេដ្ឋកិច្ចពិសេសត្រូវបានបិទទ្វារជាច្រើនថ្ងៃ ហើយកម្មករ ...
សេន ដាវិត
http://www.postkhmer.com/national/1-national-news/114429-2014-05-16-03-48-04
តម្លៃកៅស៊ូកម្ពុជាធ្លាក់ចុះខ្លាំងដោយសារឥទ្ធិពលពីផែនការនាំចេញកៅស៊ូរបស់ប្រទេសថៃ
អគ្គលេខាធិការនៃសមាគមសម្រាប់ការអភិវឌ្ឍន៍កៅស៊ូរបស់កម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា តម្លៃ ...
កង សុធា និង George Styllis
http://www.cambodiadailykhmer.com/news/14491/
ស្ត្រីជំនួយការមេផ្ទះនឹងបញ្ជូនទៅធ្វើការនៅបរទេសឡើងវិញ ប៉ុន្តែនៅតែមានការព្រួយបារម្ភអំពីសុវត្ថិភាព
បន្ទាប់ពីការផ្អាកបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅធ្វើការនៅបរទេសរយៈពេលបីឆ្នាំដោយសារតែមានការរំលោភបំពានធ្ងន់ធ្ងរជាច្រើនករណីពីសំណាក់ក្រុមហ៊ុនជ្រើសរើសពលករ និងថៅកែរបស់ពួកគេនោះ ស្ត្រីកម្ពុជា ...
Matt Blomberg
http://www.cambodiadailykhmer.com/news/14477/
កម្មករបាក់អគារសង្កត់ស្លាប់មិនទាន់បានសំណងពី ប.ស.ស
១ ឆ្នាំចាប់ពីកម្មការិនី គឹម ដានី និងកម្មករ រឹម រឿន ត្រូវសង្កត់ស្លាប់ក្នុងការបាក់អគាររោងចក្រស្បែកជើង Wing Star ក្នុង ខេត្តកំពង់ស្ពឺ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលមានថវិការាប់សិបលានដុល្លារមិនទាន់បានផ្តល់សំណងដល់គ្រួសារនេះ ក្រៅពីថ្លៃធ្វើបុណ្យសពឡើយ។ នៅពេលឡៅតឿដែលសាងសង់ខុសច្បាប់ ...
Shane Worrell
http://www.postkhmer.com/national/1-national-news/114421-2014-05-16-03-29-35
លោក អាត់ ធន់ បង់ប្រាក់ធានានៅក្រៅឃុំទាំងបង្ខំចិត្ត
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) ឲ្យដឹងម្សិលមិញថា លោកនិងមេធាវីត្រៀមដាក់ពាក្យប្តឹងប្រឆាំងនឹងការសម្រេចរបស់តុលាការក្រុងភ្នំពេញដែលបានបង្គាប់លោកបង់ប្រាក់ ២ ម៉ឺន ៥ ពាន់ដុល្លារដើម្បីធានាឲ្យបាននៅក្រៅឃុំលើការចោទប្រកាន់ទាក់ទងនឹង ...
ឆាយ ច័ន្ទនីដា
http://postkhmer.com/national/1-national-news/114229-2014-05-13-03-18-48
ក្រុមហ៊ុនស្រាបៀរអង្គរយល់ព្រមដំឡើងប្រាក់ខែគោលតាមការទាមទាររបស់បុគ្គលិក
បុគ្គលិកដែលធ្វើកូដកម្មជាង២០០នាក់នៅរោងចក្រខេមប្រ៊ូ អិលធីឌី ជារោងចក្រផលិតស្រាបៀរដ៏ធំបំផុតក្នុងប្រទេសកម្ពុជា បានចូលធ្វើការវិញហើយកាលពីថ្ងៃសៅរ៍ បន្ទាប់ពីក្រុមហ៊ុននេះបានយល់ព្រមដំឡើងប្រាក់ខែពី១២០ដុល្លារដល់១៥០ដុល្លារតាមការទាមទាររបស់ពួកគេ។ បុគ្គលិកនៅក្រុមហ៊ុន ដែលផលិត ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/14281/