កម្មករបន្តធ្វើការតវ៉ានៅរោងចក្រកាត់ដេរមួយក្នុងខេត្តកំពង់ចាម
មន្ត្រីខេត្តម្នាក់បានលើកឡើងកាលពីម្សិលមិញថា កម្មករប្រហែល២.០០០នាក់មកពីរោងចក្រស្បែកជើង Juhui ដែលកាន់កាប់ដោយជនជាតិចិននៅក្នុងខេត្តកំពង់ចាមបានចាប់ផ្តើមធ្វើការតវ៉ាថ្មីបំផុតកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ជុំវិញការអះអាងថា រោងចក្រមិនព្រមទទួលយកសមាជិកសហជីពដែលត្រូវបានបណ្តេញចេញអំឡុងការធ្វើកូដកម្មកាលពីដើមខែនេះចូលធ្វើការវិញឡើយ។
កាលពីថ្ងៃទី១៦ ខែកញ្ញា អ្នកគ្រប់គ្រងរោងចក្រ Juhui បានបណ្តេញកម្មករប្រហែល៥.០០០នាក់ដែលមិនគោរពតាមសេចក្តីបង្គាប់របស់តុលាការ ដែលបង្គាប់ឲ្យពួកគេបញ្ឈប់ការតវ៉ាជុំវិញការទាមទារផលប្រយោជន៍ផ្សេងៗនិងការដំឡើងប្រាក់ខែ ហើយឲ្យពួកគេចូលធ្វើការវិញ។ …
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/19673/