ការដ្ឋាន​សាង​សង់​ចំនួនបី​​នៅ​តាម​បណ្ដោយ​ឆ្នេរ​អូរត្រេះ​ត្រូវ​​រុះ​រើ​ចេញ

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះ​​សីហនុ បាន​​ចេញ​បទ​បញ្ជា​ឲ្យ​​ម្ចាស់​ការដ្ឋាន​សាង​សង់​ចំនួន​បី​ក្បែរ​ឆ្នេរ​អូរត្រេះ​ រុះ​រើ​អគារ​របស់​ខ្លួន​ចេញ​នៅ​ថ្ងៃ​សុក្រ​ បន្ទាប់ពី​ម្ចាស់​អគារ​បាន​សាង​សង់​លើស​អ្វី​ដែល​គេ​បាន​កំណត់​។

លោក សុខុន បាន​ចេញ​បទ​បញ្ជា​ឲ្យ​ម្ចាស់​​ការដ្ឋាន​សាង​សង់​ចំនួន​បី​នៅ​តាម​បណ្ដោយ​ព្រែក​អូរត្រេះ ជា​ព្រែក​ដែល​មាន​ប្រវែង​ប្រហែល​២គីឡូម៉ែត្រ​ពី​ឆ្នេរ​ទៅ​កាន់​វត្ត​អូរត្រេះ​​ បញ្ឈប់​ការ​សាង​សង់​របស់​ខ្លួន​នៅ​ក្នុង​ដី​ចំណីព្រែក​ ដែល​ទុក​ឲ្យ​នៅ​ទំនេរ​២៥​ម៉ែត្រ​។ លោក សុខុន បាន​លើក​ឡើង​នៅ​ក្នុង​បទ​បញ្ជា​ដែល​ចេញ​ទៅ​ឲ្យ​ម្ចាស់​​ការដ្ឋាន​សាង​សង់​ទាំង​នោះ​កាលពី​ថ្ងៃ​សុក្រ​ថា ” ម្ចាស់​ការដ្ឋាន​សាងសង់​ត្រូវ​តែ​ធ្វើ​តាម​បទ​បញ្ជា​របស់​ខេត្ត​ ហើយ​រុះរើ​អគារ​ខុស​ច្បាប់​របស់​ខ្លួន​ចេញ​​”។ …

អូន ភាព
http://www.cambodiadailykhmer.com/news/19089/