មានការដើរកម្សាន្តច្រើនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ភ្ញៀវទេសចរសម្រុកទៅលេងតំបន់ឆ្នេរ និងតំបន់ប្រាសាទ ខណៈទីក្រុងភ្នំពេញ មានសភាពស្ងប់ស្ងាត់ រយៈពេលបីថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ នេះបើតាមរបាយការណ៍បូកសរុបបឋមពីមន្ទីរទេសចរណ៍ខេត្តនានាកាលពីម្សិលមិញ។
លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ ទើបនឹងតែងតាំងថ្មីបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីម្សិលមិញថា ក្នុងរយៈពេលបីថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ ខេត្តបានទទួលភ្ញៀវទេសចររហូតដល់ ៦៧ ៦៨៥ នាក់ដែលកើនឡើង ៧៦ ភាគរយធៀបនឹងរយៈពេលបុណ្យភ្ជុំដូចគ្នាកាលពីឆ្នាំមុន។ លោកបន្តថា អាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធដ៏ល្អបានធ្វើឲ្យភ្ញៀវទេសចរនៅ ខេត្តព្រះសីហនុ កើនឡើងនៅក្នុងឆ្នាំនេះ។ …
ចាន់ មុយហុង
http://bit.ly/1ywz8vj