កម្មករ​ប្រហែល​៣.០០០នាក់​បន្ត​ធ្វើ​កូដកម្ម​នៅ​រោងចក្រ​កា​ត់​ដេរ​ក្នុង​ខេត្ត​ព្រៃវែង

យោង​​​តាមបុគ្គលិក​​​សហជីព​​​ និង​​​តំណាង​​​រោង​​​ចក្រ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កម្មករ​​​ប្រហែល​​​៣.០០០​​​នាក់​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​មុខ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​មួយ​​​ក្នុង​​​ខេត្ត​​​ព្រៃ​​​វែង​​​កាល​​​ពី​​​ម្សិលមិញ ទាម​​​ទារ​​​ឲ្យ​​​​​​មាន​​​ប្រាក់​​​ឧបត្ថម្ភ​​​ច្រើន​​​ជាង​​​មុន​​​ និង​​​លក្ខខណ្ឌ​​​​​​ការ​​​ងារ​​​ប្រសើរ​​​ជាង​​​នេះ​​​។​​​​​​

កម្មករ​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ កំចាយ​​​មារ​​​ ត្រេឌីង (ខេមបូឌា) ខូ អិល​​​ធីឌី ​​​​​​កាន់​​​កាប់​​​ដោយ​​​ជន​​​ជាតិ​​​ចិន​​​ដែល​​​ផលិត​​​សម្លៀក​​​បំពាក់​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ GAP របស់​​​អាមេរិក​​​បាន​​​ធ្វើ​​​កូដ​​​កម្ម​​​ចាប់​​​តាំង​​​ពី​​​រសៀល​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ទាម​​​ទារចំនួន​​​២៥​​​ចំណុច​​​ រួម​មាន​ប្រាក់​​​បន្ថែម​​​២.០០០​​​រៀល​ទៀត​​​​សម្រាប់​​​ការ​ធ្វើ​​​ការ​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​។ …

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/19455/