ជន​​​បរទេស​​នឹង​​​បង់​​​​​​ថ្លៃ​​​ទិដ្ឋាការ​តម្លៃ​ថ្មី​​​

ជន​​​បរទេស​​​នឹង​​​ត្រូវ​​​បង់​​​ថ្លៃ​​​បន្ថែម​សម្រាប់​ការ​​​ចូល​​​ប្រទេស​​​កម្ពុជា​​​ បន្ទាប់​​​ពី​​​រដ្ឋាភិបាល​បាន​​​​ប្រកាស​​​ជូន​​​ដំណឹង​​​​​​​នៅ​​​ដើម​​​សប្ដាហ៍​​​នេះ​​​ថា តម្លៃ​​​ទិដ្ឋាការ​​​នឹង​​​កើន​​​ឡើង​​​១០​​​ដុល្លារ​​​ចាប់​​​ផ្តើម​​​ពី​​​ខែ​​​តុលា​​​ទៅ​​​។ ភ្ញៀវ​​​ទេសចរ​​​នឹង​​​ត្រូវ​​​បង់​​​ប្រាក់​​​៣០​​​ដុល្លារ​​​សម្រាប់​​​ទិដ្ឋាការ​​​ចូល​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​ គឺ​​​​ឡើង​​​ពី​​​តម្លៃ​​​២០​​​ដុល្លារ ហើយ​​​អ្នក​​​ធ្វើ​​​ជំនួញ​​​បង់​​​៣៥​​​ដុល្លារ​​​ ​កើន​ឡើង​ពី​​​តម្លៃ​២៥​​​ដុល្លារ​​​​​​នៅ​​​ពេល​​​បច្ចុប្បន្ន​​​។ ...

កង សុធា
http://www.cambodiadailykhmer.com/news/18647/