កម្មក​រោង​ចក្រ​កាត់​ដេរ​បញ្ចប់​កូដ​កម្ម​បន្ទាប់​ពីវិវាទ​ប្រាក់​ខែ​​ត្រូវ​​​បាន​​​​​​ដោះ​​​ស្រាយ​

កម្មករ​រោងចក្រ​កាត់​ដេរ​ប្រហែល​៣.០០០​នាក់​ក្នុង​ខេត្ត​កំពង់ឆ្នាំង បាន​យល់​ព្រម​បញ្ចប់​​កូដកម្ម​​របស់​ខ្លួន ហើយ​បាន​ត្រឡប់​ចូលធ្វើការ​វិញ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​មាន​ការ​ភាន់​ច្រឡំ​ជុំវិញ​ប្រាក់​ខែ​របស់​ខ្លួនត្រូវ​បាន​ដោះស្រាយ។ កម្មករ​មក​ពី​រោងចក្រ​កាត់​ដេរ​ Jiun Ye Garment ដែល​កាន់​កាប់​ដោយ​ជនជាតិ​ចិន​នៅ​ក្នុង​ស្រុក​សាមគ្គីមានជ័យ បាន​ធ្វើ​កូដកម្ម​កាលពី​ថ្ងៃ​ច័ន្ទ​ បន្ទាប់ពី​បើក​ប្រាក់​ខែ​ថ​្មីៗ​ ហើយ​​​យល់​​​​​ច្រឡំថា តួលេខ​​​នេះ​បាន​រួម​បញ្ចូល​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​របស់​ពួកគេ​ ដែលគួរ​ទទួលបានខ្ពស់​ជាង​នេះ​។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/18476/