រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
Mesco នឹងចាប់ផ្តើមចម្រាញ់រ៉ែមាស នៅកម្ពុជានាចុងឆ្នាំនេះ
ក្រុមហ៊ុនរ៉ែមាសមានមូលដ្ឋាននៅប្រទេស ឥណ្ឌា Mesco Gold ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជា រំពឹងថានឹងអាចធ្វើការចម្រាញ់រ៉ែមាសនៅកម្ពុជាជាលើកដំបូងនៅចុងឆ្នាំនេះ ខណៈក្រុមហ៊ុនកំពុងដំឡើងផលិតកម្មចម្រាញ់ ...
ហ៊ គឹមសាយ
https://bit.ly/2WoRtcu
ដីព្រៃលិចទឹកជាង ១០០ ហិកតា ត្រូវគេលួចកាប់រាន
ដីព្រៃលិចទឹកក្នុងតំបន់ ២ និងតំបន់ ៣ ប្រមាណជាង ១០០ ហិកតា ស្ថិតនៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានគេលួចកាប់ទន្ទ្រាន និងឈូសឆាយដោយខុសច្បាប់ជាបន្តបន្ទាប់ក្នុងរយៈពេលថ្មីៗកន្លងមកនេះ។ នេះបើតាម ក្រុមសហគមន៍ប្រជានេសាទ និងមន្ត្រីជំនាញរដ្ឋបាលជលផល កាលពីម្សិលមិញ។ ...
ឃុត សុភចរិយា
https://bit.ly/2Tal7Qw
ក្រសួងបរិស្ថានស្នើឲ្យរួមគ្នាផ្សព្វផ្សាយ ពីការអភិរក្សធនធានសមុទ្រ
ក្រសួងបរិស្ថានបានជំរុញដល់តំណាងស្ថាប័នពាក់ព័ន្ធនិងអង្គការមិនមែនរដ្ឋាភិបាលរួមទាំងអាជ្ញាធរមូលដ្ឋាន និងវិស័យឯកជនឲ្យរួមគ្នាផ្សព្វផ្សាយពីការអភិរក្សជីវចម្រុះសមុទ្រនិងតំបន់ឆ្នេរដើម្បីធានាឲ្យបាននូវចីរភាពក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈតំបន់ឆ្នេរកំពុងប្រឈម ...
វ៉ន ដារ៉ា
https://bit.ly/2S1kj3h
ជប៉ុនផ្តល់ថវិកា $២ លានដល់គម្រោងឆ្លើយតបអំពើហិង្សាលើកុមារ
រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុន និងមូលនិធិសហប្រជាជាតិដើម្បីកុមារ (Unicef) បានប្រកាសផ្សព្វផ្សាយគម្រោងបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារ ក្នុងប្រទេស កម្ពុជា ក្នុងការពន្លឿនចំណាត់ការ ដើម្បីបញ្ចប់រាល់គ្រប់ទម្រង់ នៃអំពើហិង្សាលើកុមារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមមួយកាលពីម្សិលមិញ។ ...
វ៉ន ដារ៉ា
https://bit.ly/2CNh8CK
ក្រសួង ២ សហការជាមួយអង្គការបង្កើតកម្មវិធីអប់រំកម្រិតមូលដ្ឋានជួយដល់សិស្សបោះបង់ការសិក្សា
ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការយូណេស្កូ បានសហការគ្នា បង្កើតគម្រោងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន Basic Education Equivalency Program (BEEP) ដើម្បីពង្រីកសេវាការអប់រំ មូលដ្ឋានសម្រាប់យុវជនកម្ពុជា និងដោះស្រាយបញ្ហាបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សា និងបឋមសិក្សា។ ...
វ៉ន ដារ៉ា
https://bit.ly/2RXmbtR
យុទ្ធសាស្ត្រគ្រាប់ពូជដើម្បីជំរុញវិស័យកសិកម្ម
យុទ្ធសាស្ត្រថ្នាក់ជាតិសម្រាប់លើកកម្ពស់គុណភាព និងផលិតពូជត្រូវបានបង្ហាញជាសាធារណៈកាលពីសប្ដាហ៍មុន។ ផែនការនេះត្រូវបានបង្កើតឡើងដោយក្រសួងកសិកម្មសហការជាមួយវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងបានលើកឡើងអំពីគំនិតផ្តួចផ្តើមនានា ដើម្បីកែ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50570964/seed-strategy-to-boost-agriculture/
កម្ពស់ទឹកកើនឡើងនៅក្នុងខេត្តក្រចេះ
កាលពីម្សិលមិញសាលាខេត្តក្រចេះបាននិយាយថា កម្រិតទឹកទន្លេមេគង្គបានកើនឡើង បន្ទាប់ពីអាជ្ញាធរនៅក្នុងប្រទេសជិតខាងបានបើកទំនប់វារីអគ្គីសនី។ លោក ប៉ែន លីណាតអភិបាលរងខេត្តបានថ្លែងកាលពីម្សិលមិញថា យោងតាមនាយកដ្ឋានធនធានទឹក ទ្វារ ...
ឃួន ណារីម
https://www.khmertimeskh.com/50571026/river-level-rises-in-kratie-province/
សាលារាជធានីគ្រោងលែងឲ្យមានរោងចក្រ និងឃ្លាំងទំនិញក្នុងក្រុង
ដើម្បីបញ្ចៀសកុំឱ្យមានរថយន្តធំៗបើកបរចូលក្នុងក្រុង បង្កការកកស្ទះចរាចរណ៍ សាលារាជធានីភ្នំពេញកំពុងរៀបចំគម្រោងឱ្យឃ្លាំងផ្ទុកទំនិញ និងរោងចក្រវាយនភណ្ឌទាំងអស់ ដែលកំពុងស្ថិតនៅក្នុងក្រុងត្រូវប្ដូរទីតាំងទៅនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី ៣ វិញ បន្ទាប់ពី ...
ខន សាវិ
https://bit.ly/2T9jmmI
ពលរដ្ឋជាង ១០០ គ្រួសារកំពុងរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ
យ៉ាងហោចណាស់ប្រជាពលរដ្ឋប្រមាណ ៦៥ គ្រួសារនិងអាជីវករប្រមាណ ៥០ តូបក្នុងតំបន់រមណីយដ្ឋានកំពុងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ដែលធ្លាក់មកពីដងទន្លេមេគង្គភាគខាងលើនៃខេត្តស្ទឹងត្រែង ដែលកំពុងបន្តឡើងក្នុងរយៈពេលប្រមាណ ១ សប្ដាហ៍កន្លងមកនេះ ប៉ុន្តែមិនទាន់បណ្ដាលឲ្យមានការខូចខាត និង ...
សុទ្ធ គឹមសឿន
https://bit.ly/2RGxjfc
ក្រសួងបរិស្ថាន ជូនដំណឹងឲ្យចូលរួមការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ
ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹង ដល់ស្ថាប័នជំនាញពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ ឲ្យចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ខណៈដែលកម្ពុជានឹងទទួលរងឥទ្ធិពលបាតុភូតអែលនីណូ ដែលអាកាសធាតុនឹងឡើងកម្តៅខ្លាំងនៅក្នុងរដូវប្រាំងនេះ។ ...
វ៉ន ដារ៉ា
https://bit.ly/2R6M3Pp
Scott Ryan៖ អូស្ត្រាលីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយប្រធានព្រឹទ្ធសភាអូស្ត្រាលី លោក Scott Ryan កាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសទាំង ២ ហើយប្រធានព្រឹទ្ធសភារូបនេះ អះអាងថា អូស្ត្រាលី នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរឹងមាំនិងកាន់តែស៊ីជម្រៅជាមួយកម្ពុជា។ ...
នៀម ឆេង
https://bit.ly/2RXaNOB
រោងចក្រ ៨១ ភាគរយកំពុងអនុវត្តបើកប្រាក់ឈ្នួល ២ ដងក្នុង ១ ខែ
រោងចក្រ សហគ្រាសចំនួន ៨១ ភាគរយហើយ ដែលកំពុងអនុវត្តការបើកប្រាក់ឈ្នួលឲ្យកម្មករ ២ លើកក្នុង ១ ខែ ទៅតាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញកាលពីថ្ងៃពុធ ទី ១៦ ខែមករាឆ្នាំ ២០១៩។ ...
វ៉ន ដារ៉ា
https://bit.ly/2HsyBFM
មន្ត្រីជំនាញរឹបអូសត្រាក់ទ័រ ៤ គ្រឿងក្នុងការបង្ក្រាបការទន្ទ្រានយកដីព្រៃឈើរដ្ឋ
កាលពីថ្ងៃទី ១៦ មករា ឆ្នាំ ២០១៩ មន្ត្រីជំនាញខាងផ្នែកព្រៃឈើសហការជាមួយកម្លាំងប៉ូលិសមូលដ្ឋាន បានចុះបង្ក្រាបសកម្មភាពឈូសឆាយដីព្រៃឈើរដ្ឋមួយកន្លែង ស្ថិតនៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយបានរឹបអូសត្រាក់ទ័រចំនួន ៤ គ្រឿង ប៉ុន្តែជនប្រព្រឹត្តបានរត់គេចខ្លួនបាត់។ ...
ខន សាវិ
https://bit.ly/2HsxbuW
អាជ្ញាធរខេត្តព្រះវិហារ បិទអាជីវកម្មរ៉ែមាសជាង ១០ កន្លែង
ទីតាំងជីកយករ៉ែមាស មានអាជ្ញាប័ណ្ណ និងគ្មានអាជ្ញាប័ណ្ណ ប្រមាណជាង ១០ កន្លែង ត្រូវបានសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ចុះត្រួតពិនិត្យ និងបង្គាប់ឱ្យរុះរើ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ប្រកបអាជីវកម្មរ៉ែ ចំពោះទីតាំងដែលខុសច្បាប់ នៅតំបន់ភ្នំអន្លង់ និងភ្នំបុសតាថោង ក្នុងឃុំរមទម្យ ស្រុករវៀង។ នេះបើតាមលោក យូ ចិន្ដាយុត្តិ ប្រធាន ...
សុទ្ធ គឹមសឿន
https://bit.ly/2ARJtrf
កម្ពុជា នាំចូលម៉ាស៊ីនត្រជាក់ពីថៃមានតម្លៃ ១៦ លានដុល្លារ
ការនាំចេញម៉ាស៊ីនត្រជាក់ពីប្រទេស ថៃ មកកាន់កម្ពុជា កាលពីឆ្នាំ ២០១៨ មានតម្លៃប្រមាណ ១៦ លានដុល្លារក្នុងចំណោមការនាំចេញម៉ាស៊ីនត្រជាក់សរុបរបស់ថៃជាង ៥ ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ។ ...
ហ៊ឹន ពិសី
https://bit.ly/2QWAWbE
ស៊ុយអែតផ្តល់ប្រាក់ $១០ លានពង្រឹងលើផ្នែកស្រាវជ្រាវ
រដ្ឋាភិបាលស៊ុយអែត បានផ្តល់ថវិកាប្រមាណ ១០ លានដុល្លារជាជំនួយដើម្បីគាំទ្រដល់ការកសាងសមត្ថភាពផ្នែកស្រាវជ្រាវ និងការបណ្តុះបណ្តាលផ្នែកស្រាវជ្រាវប្រកបដោយគុណភាពខ្ពស់ នៅក្នុងប្រទេស កម្ពុជា ខណៈរដ្ឋមន្ត្រីក្រសួងអប់រំថា កម្ពុជាកំពុងត្រូវការក្រុមដែលទទួលបានការបណ្តុះបណ្តាលផ្នែកនេះ ច្បាស់លាស់។ ...
ឡុង គីមម៉ារីតា
https://bit.ly/2CrRYZV
ចំនួនរោងចក្របើកដំណើរការកាលពីឆ្នាំមុន
យោងតាមក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឱ្យដឹងថា កាលពីឆ្នាំមុន មានការកើនឡើងគួរឱ្យកត់សម្គាល់នូវចំនួនរោងចក្រដែលបើកដំណើរការ ក្នុងនោះមានរោងចក្រថ្មីចំនួន ១៧៨ ដែលកើនឡើងចំនួន២៨ ច្រើនជាងឆ្នាំ២០១៧។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50569629/number-of-factory-openings-up-last-year/
កម្មករជាង ២ ០០០ នាក់ តវ៉ាទាមទារឲ្យថៅកែរោងចក្របើកប្រាក់ឈ្នួល ៥០%
កម្មករ-កម្មការិនី រោងចក្រកាត់ដេរស្បែកជើង KINGMAKERS-Footwear Co., Ltd ប្រមាណជាង ២ ០០០ នាក់ នៅក្រុងបាវិត បាននាំគ្នាតវ៉ាទាមទារឲ្យថៅកែរោងចក្របើកប្រាក់ឈ្នួល ៥០ ភាគរយ ដល់ពួកគេក្នុងអំឡុងពេលនៃការព្យួរការងាររបស់ពួកគេរយៈពេល ១ ខែដែលការព្យួរការងារនេះ ត្រូវបានភាគីរោងចក្រ ពន្យល់ថា ដោយសារតែគ្មានអ្នកបញ្ជាទិញ។ ...
ឃុត សុភចរិយា
https://bit.ly/2QQBGPC
ក្រសួងព្រមានដកអាជ្ញាប័ណ្ណទេសចរណ៍ ពីអាជីវកម្មមិនមានវិញ្ញាបនបត្រអនាម័យ
ក្រសួងទេសចរណ៍ បានព្រមានដកអាជ្ញាប័ណ្ណទេសចរណ៍គ្រប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ណាដែលមិនមានវិញ្ញាបនបត្របញ្ជាក់អនាម័យ ពីក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាលឬ រដ្ឋបាលថ្នាក់ក្រោមជាតិ។ ...
វ៉ន ដារ៉ា
https://bit.ly/2FzDtay
រដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបពិភាក្សាលើវិស័យអាទិភាពសម្រាប់ឆ្នាំ ២០១៩
រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបប្រជុំគ្នារយៈពេល ២ ថ្ងៃ ក្នុងទីក្រុងឈៀងម៉ៃប្រទេសថៃ ដើម្បីពិភាក្សាលើវិស័យអាទិភាពជាច្រើន ដែលអាស៊ានត្រូវអនុវត្តក្នុងឆ្នាំ ២០១៩ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់ប្រជាជននៅក្នុងតំបន់នេះ និងទំនាក់ទំនងជាមួយ ដៃគូខាងក្រៅ។ ...
ឃុត សុភចរិយា
https://bit.ly/2FIfS6C
មន្ត្រីជំនាញក្រសួងវប្បធម៌ បង្ហាញក្ដីបារម្ភពីការបំផ្លាញបុរាណស្ថាន ព្រោះឈ្មួញជីកយកដី
មន្ត្រីជំនាញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសម្ដែងក្ដីព្រួយបារម្ភកាន់តែខ្លាំងជុំវិញការបំផ្លាញបុរាណស្ថាននានានៅទូទាំងប្រទេស ដោយសារតែមូលហេតុនៃកំណើនជីកកាយយកអាចម៍ដីទៅចាក់សម្រាប់ពុះដីឡូត៍លក់ និងការឈូសឆាយដីព្រៃកាន់កាប់។ លោក ...
ខន សាវិ
https://bit.ly/2D9QlBG
ប្រទេសកម្ពុជានឹងបញ្ចប់ការត្រួតពិនិត្យព្រំដែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញយុទ្ធនាការថ្មីមួយ ដើម្បីជំរុញឯករាជ្យភាពសេដ្ឋកិច្ច និងកាត់បន្ថយការពឹងផ្អែកលើស្ថានភាពពាណិជ្ជកម្ម ដែលអនុគ្រោះដោយប្រទេសជឿនលឿនដោយនិយាយថា រដ្ឋាភិបាលនឹងផ្តល់ការសម្របសម្រួលពាណិជ្ជកម្មប្រសើរជាងមុន និងលុបបំបាត់នីតិវិធីមិនចាំបាច់ ...
សេដ្ឋកិច្ចបានកើនឡើង ៧,៣ ភាគរយក្នុងឆ្នាំ ២០១៨
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា នៅក្នុងវិស័យកាត់ដេរ សំណង់ និងបដិសណ្ឋារកិច្ច កំណើនសេដ្ឋកិច្ចជាតិបានកើនឡើង ៧,៣ ភាគរយកាលពីឆ្នាំមុន។ ក្នុងការបង្ហាញពីរបាយការណ៍ចុងក្រោយរបស់ក្រសួង ក្នុងវេទិកាសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកា ...
ជា វណ្ណៈ
https://www.khmertimeskh.com/50569205/economy-grew-7-3-pct-in-2018-ministry/
ក្រុមហ៊ុនចិននឹងអភិវឌ្ឍដីក្រសួងដឹកជញ្ជូន
រដ្ឋាភិបាលបានយល់ព្រមអនុញ្ញាតឱ្យក្រុមហ៊ុនចិនមួយអភិវឌ្ឍដីជាង ១១ ហិកតានៅក្នុងខណ្ឌពោធិ៍សែនជ័យ ជាមួយលក្ខខណ្ឌដោយក្រុមហ៊ុនត្រូវសាងសង់អគារថ្មីចំនួន ៤ និងឃ្លាំងចំនួន ៥ សម្រាប់ក្រសួងដឹកជញ្ជូនលើផ្ទៃដី ៤ ហិកតាក្នុងខណ្ឌឫស្សីកែវ ...
រស់ ចាន់វាសនា
https://www.khmertimeskh.com/50568905/chinese-firm-to-develop-transport-ministry-land/