ច្បាប់ពាណិជ្ជកម្ម​សំខាន់ៗ​នឹង​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ​នេះ​

យោង​តាម​មន្ត្រីជាន់ខ្ពស់​មួយ​រូប​បានឱ្យ​ដឹង​ថា​ ច្បាប់​ថ្មី​មួយ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់​គឺ​កំពុង​ដំណើរការ​ទៅ​តាម​ការ​គ្រោងទុក​ និង​នឹង​ត្រូវ​បាន​អនុម័ត​នៅ​មុន​ដំណាច់ឆ្នាំ​នេះ​។​ លោក​ ម៉ៅ​ ថូ​រ៉ា​ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍កាល​ពី​ថ្ងៃ​អង្គា​រថា​ ច្បាប់​ស្តី​ពី​ការ​ធ្វើ​ពាណិជ្ជ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ និង​ច្បាប់​ការពារ​អ្នក​ប្រើប្រាស់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​នឹង​ពិនិត្យ​មើល​សេចក្តី​ព្រាង​កាលពី​ថ្ងៃ​សុក្រ​ មុន​ពេល​បញ្ជូន​ច្បាប់​ទាំងនោះ​ទៅ​កាន់​រដ្ឋ​សភាជាតិ​ ហើយ​បន្ទាប់​មក​ព្រឹទ្ធសភា​។​ ជា​ជំហាន​ចុង​ក្រោយ​ ព្រះបាទ​នរោត្តម​សីហ​មុនី​នឹង​ឡាយ​ព្រះ​ហត្ថលេខា​លើ​ឯកសារ​។​ ...​

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50622358/key-commerce-laws-to-be-passed-this-year/