លោក ទៀ បាញ់​ ច្រាន​ចោល​ព័ត៌មាន​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិក​ ​ជួយ​អភិវឌ្ឍ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម

​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ​លោក​ ​ទៀ ​បាញ់​ ​ច្រានចោល​ព័ត៌មាន​ដែល​ថា​ ​ក្រសួង​ការពារ​ជាតិ​មិន​អនុញ្ញាតឲ្យ​សហរដ្ឋ​អាមេរិក​ ​ជួយ​ជួសជុល​អាគារ​បណ្តុះបណ្តាល​នៅ​ឯ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​។ ​ការបដិសេធ​នេះ​ ​កើត​មាន​ឡើង​ក្រោយពេល​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​ស្នើ​ភាគី​កម្ពុជា​ ​ឲ្យ​ពន្យល់​ជុំវិញ​មូលហេតុ​ដែល​កម្ពុជា​ ​ផ្លាស់ប្តូរ​ជំហរ ​មិន​ព្រម​ទទួល​យក​សំណើ​របស់​ភាគី​អាមេរិក​ក្នុង​ការជួយ​ជួសជុល​អាគារ​បណ្តុះបណ្តាល​នៅ​ឯ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​នេះ​។​ ថ្លែង​ប្រាប់​អាស៊ី​សេរី​ ​កាលពី​ព្រលប់​ថ្ងៃ​ទី ០១ កក្កដា ​លោក​ ​ទៀ ​បាញ់​ ​ថា​ក្រសួង​ការពារ​ជាតិ​បាន​ជូន​ដំណឹង​ច្បាស់លាស់​រួចហើយ​ទៅ​ភាគី​អាមេរិក​ជុំវិញ​ករណី​នេះ​។​ …

មាន ឫទ្ធិ
https://www.rfa.org/khmer/news/Tea_Banh_denied_news_saying_that_Cambodia_did_not_accept_US_offer-07012019100545.html